គោលការណ៍កម្មវិធីចាប់រង្វាន់ (Lucky Draw) របស់ Yeaksa Shop
១. លក្ខខណ្ឌចូលរួម
អតិថិជនគ្រប់រូបអាចចូលរួមកម្មវិធីបាន។
ត្រូវទាញយកកម្មវិធី Yeaksa Shop និងចុះឈ្មោះប្រើប្រាស់។
ត្រូវបំពេញព័ត៌មានគណនីឱ្យបានពេញលេញ។
គណនីដែលមិនបានបំពេញព័ត៌មានពេញលេញ នឹងមិនមានសិទ្ធិទទួលរង្វាន់ឡើយ។
២. របៀបប្រមូលពិន្ទុ
រាល់ការចំណាយ ១ ដុល្លារ = ១ ពិន្ទុ។
ពិន្ទុនឹងបញ្ចូលទៅក្នុងគណនីដោយស្វ័យប្រវត្តិបន្ទាប់ពីការទិញបានជោគជ័យ។
៣. ការប្ដូរពិន្ទុចូលរួមចាប់រង្វាន់
៥០ ពិន្ទុ = សិទ្ធិចាប់រង្វាន់ ១ ដង។
ពិន្ទុបន្ថែមរាល់ ៥០ ពិន្ទុ នឹងទទួលបានសិទ្ធិចាប់រង្វាន់បន្ថែម ១ ដង។
៤. កាលបរិច្ឆេទចាប់រង្វាន់
ការចាប់រង្វាន់នឹងប្រព្រឹត្តទៅ រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ១១:០០ ព្រឹក។
អ្នកឈ្នះនឹងត្រូវជ្រើសរើសដោយការចាប់ឆ្នោតដោយស្វ័យប្រវត្តិ។
៥. ការប្រកាសអ្នកឈ្នះ
លទ្ធផលអ្នកឈ្នះនឹងត្រូវប្រកាសនៅលើ ទំព័រ Facebook ផ្លូវការរបស់ Yeaksa Shop។
អ្នកឈ្នះអាចទទួលបានការជូនដំណឹងតាមកម្មវិធី Yeaksa Shop ផងដែរ។
៦. ការទទួលរង្វាន់
ក្រុមហ៊ុននិងយករង្វាន់ទៅដល់ទីតាំងផ្ទាល់របស់អតិថិជន។
ក្រុមហ៊ុនអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ ឬលេខទូរស័ព្ទ មុនពេលប្រគល់រង្វាន់។
៧. លក្ខខណ្ឌទូទៅ
ពិន្ទុមិនអាចប្ដូរជាសាច់ប្រាក់បានទេ។
សិទ្ធិចាប់រង្វាន់មិនអាចផ្ទេរទៅអ្នកដទៃបានទេ។
ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្ទៀងផ្ទាត់ព័ត៌មានអតិថិជន មុនពេលប្រគល់រង្វាន់។
គណនីក្លែងក្លាយ ឬការប្រើប្រាស់កម្មវិធីដោយមិនស្មោះត្រង់ នឹងត្រូវដកសិទ្ធិចូលរួមភ្លាមៗ។
Yeaksa Shop រក្សាសិទ្ធិក្នុងការកែប្រែ ឬបញ្ចប់កម្មវិធី ដោយមិនចាំបាច់ជូនដំណឹងជាមុន។