យក្សា
ការដាក់បេះដូងធ្វើ
ដើម្បីធ្វើឱ្យអាជីវកម្មយើងអាចឈរជើងបានយូរអង្វែង យើងត្រូវប្រតិបត្តិអោយបានល្អ ត្រឹមត្រូវ និងដាក់ចិត្តដាក់កាយ រួមទាំងការស្រលាញ់។ រាល់សកម្មភាពដែលបានធ្វើ យើងត្រូវតែគិតវាជាចំណុចសំខាន់ដើម្បីធ្វើឱ្យអាជីវកម្មនោះមានដំណើរការរលូន។ បន្ទាប់មក អាជីវកម្មដើរហើយ យើងក៏ត្រូវតែផ្ដោត និងយកចិត្តទុកដាក់ជាមួយអតិថិជន ដើម្បីឱ្យពួកគាត់មានភាពជឿជាក់កាន់តែខ្លាំងឡើងចំពោះផលិតផលរបស់យើង។
ផែនការទីផ្សារ យក្សា
គ្រប់ផលិតផល ឬសេវាកម្មជោគជ័យដែលដាក់លក់នៅលើទីផ្សារសព្វថ្ងៃ បានចាប់ផ្ដើមសិក្សាស្រាវជ្រាវយ៉ាងទូលំទូលាយអំពីអតិថិជននឹងដៃគូប្រកួតប្រជែង។ ការដឹងថានរណាជាអតិថិជន នឹងដៃគូប្រកួតប្រជែង គឺជាជំហានដំបូងយ៉ាងមានសារៈសំខាន់ក្នុងការអភិវឌ្ឍផែនការទីផ្សារ។ នៅពេលដែលយើងចាប់ផ្ដើមបញ្ចេញលក់ផលិតផល ឬសេវាកម្មនៅលើទីផ្សារគួរស្វែងរកជំហ៊ានពិសេសៗឱ្យបានមុនគូរប្រកួតប្រជែងរបស់យើង ដោយផ្ដោតលើការសិក្សាស្រាវជ្រាវនឹងមានទំនួលខុសត្រូវខ្ពស់។
ស្រាវជ្រាវផលិតផលមុនលក់
ការសិក្សាស្រាវជ្រាវអំពីផលិតផល ឬសេវាកម្មក្នុងការចាប់ផ្ដើមលក់ គឺដើម្បីធានានូវគុណភាព និងគុណតម្លៃជូនអតិថិជន។ ត្រូវដឹងថារាល់ផលិតផល ឬសេវាកម្មដែលយើងលក់នៅលើទីផ្សារមានប្រភពច្បាស់លាស់ មានការធានាត្រឹមត្រូវ។
ការទិញ
ការកសាងទំនុកចិត្តនិងបទពិសោធល្អសម្រាប់អតិថិជនដំបូងនិងបន្តបន្ទាប់តាមរយៈ ការចុះជួប ឬតាមបណ្តាញសង្គមផ្សេងៗ យើងត្រូវចាំថាអតិថិជន ៩០ភាគរយនៅទូទាំងពិភពលោក នៅពេលនេះគឺកំពុងមានសកម្មភាពនៅលើប្រព័ន្ធអនឡាញ ដូចនេះមុននឹងការសម្រេចចិត្តទិញផលិតផលណាមួយពួកគេភាគច្រើនគឺនឹងធ្វើការសម្រេចចិត្តតាមរយៈការណែនាំតៗគ្នា ដែលវាគឺជាមុខងារម្យ៉ាងដែលអនុញ្ញាតឲ្យអតិថិជនដែលបានទិញផលិតផលរបស់យើងរួច ក៏ដូចជាការចែករំលែកពីមតិយោបល់របស់គេចំពោះគុណភាព–តម្លៃ ព្រមទាំងសេវារបស់យើងទៅកាន់អតិថិជនផ្សេងទៀតដែរ។
ការលក់
អ្វីដែលក្រុមហ៊ុនត្រូវគិតគូរក្នុងការលក់ផលិតផលនោះគឺ តម្លៃ របស់ផលិតផល។
តម្លៃរបស់ផលិតផលមានបីគឺ តម្លៃក្រោមទីផ្សារ តម្លៃស្មើរទីផ្សារ និង តម្លៃលើទីផ្សារ ដែលយើងអាចដឹងបានតាមរយៈតម្លៃទំនិញរបស់ក្រុមហ៊ុនប្រកួតប្រជែងផ្សេងទៀត។
ទំហំថវិកា ដែលអតិថិជនត្រូវការចំណាយក្នុងការទិញផលិតផលឬសេវាកម្មមានសារៈសំខាន់ណាស់ ក្នុងការកំណត់ប្រាក់ចំណេញរបស់ក្រុមហ៊ុន និងរយៈពេលឈរជើង។ ការប្រែប្រួលតម្លៃមានឥទ្ធិពលខ្លាំងណាស់ទៅលើយុទ្ធសាស្ត្រទីផ្សារ និងអាស្រ័យលើភាពបត់បែននៃតម្លៃផលិតផល ហើយការជះឥទ្ធិពលទៅលើតម្រូវការនិងការលក់ផងដែរ។ យុទ្ធសាស្ត្រកំណត់តម្លៃផ្អែកលើកត្តាសំខាន់ៗ៣ជាមូលដ្ឋាន៖ ការពិនិត្យមើលតម្លៃប្រកួតប្រជែងទីផ្សារ តម្លៃវាយលុកទីផ្សារ និងតម្លៃសមរម្យអាចទទួលយកបាន។
កំណត់អតិថិជនគោលដៅ
យើងត្រូវស្គាល់ថា នរណាជាអតិថិជនគោលដៅដែលពាក់ពន្ធ នឹងការប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់យើង គឺដោយសារតែប្រជាជនយើងមាន៣កម្រិតគឺ ទាប មធ្យម និងខ្ពស់ បន្ទាប់មកត្រូវសិក្សាពីពួកគាត់ ដូចជា កម្រិតជីវភាព ចំណង់ចំណូលចិត្ត និងអត្តចរិតនៃការប្រើប្រាស់រួមទាំងពេលវេលា និងត្រូវចេះកំណត់់ថាអតិថិជនមួយណាដែលប្រើប្រាស់ម្ដងហើយម្ដងទៀត? តើក្រុមអតិថិជនណាដែលតែងតែប្រាប់ និងណែនាំអ្នកដ៏ទៃពីផលិតផល និងសេវាកម្មរបស់យើង ត្រូវចេះកំណត់ទាំងភេទ អាយុ ទីតាំង ចំណាំអារម្មណ៍ និងសេវាកម្ម និងតម្លៃយើងត្រូវយកបែបណា? ងាយស្រួលក្នុងការកំណត់តាំងយកដើម្បីបំពេញតម្រូវការ។ បន្ទាប់មក ប្រើប្រាស់ធនធានដើម្បីធ្វើទីផ្សារឱ្យចំគោលដៅ និងកែរាល់ចំណុចខ្វះខាតឱ្យកាន់តែល្អប្រសើរជាងមុន។ ជាពិសេសត្រូវប្រកាន់ភ្ជាប់ក្រមសិលធម៌ និងភាពស្មោះត្រង់។
ទំនួលខុសត្រូវចំពោះផលិតផល
ទោះបីជា អាជីវកម្មយើងបែបណាក៏ដោយ មិនថាតូចឬធំ ត្រូវតែសិក្សាពីគុណភាពរបស់ផលិតផលជាចាំបាច់ដើម្បីការពារកុំឱ្យមានផលប៉ះពាល់ដល់អតិថិជន និងមានការធានាសុវត្ថិភាព។
យើងត្រូវតែមានចំណុចពិសេសមួយ មកបង្ហាញឱ្យអតិថិជនយើងបានដឹងគុណតម្លៃផលិត ផល ដើម្បីបង្កើតនូវភាពជឿជាក់ដល់អតិថិជន គឺយើងមានទំនួលខុសត្រូវចំពោះផលិតផល គុណតម្លៃ និងគោលការណ៍ស្ដីពីក្រមសីលធម៌របស់ក្រុមហ៊ុនធានាលើសុវត្ថិភាពផលិតផលជូនដល់អតិថិជនក្នុងការប្រើប្រាស់។
របៀបនៃការលក់
ចូលទៅជួបម្ចាស់ហាងបោកអ៊ុត (ស្វាគមន៍ម្ចាស់ហាង)
បង្ហាញផលិតផលថ្មីដែលកំពុងមាន
- សួរគាត់ និងជួយដោះស្រាយបញ្ហាជូនគាត់
- សុំលេខទូរស័ព្ទ Telegram, Facebook, Youtube ជាដើម
- បង្កើតក្រុម ជាក្រុម Messenger និងក្រុម Telegrams
- ថតរូបទុកជាអនុស្សាវរីយ៍
- កត់ចំណាំឈ្មោះហាង (ដៅ Maps)
- កត់ផលិតផលដែលគាត់កំពុងប្រើ នឹងសុំតម្លៃផលិតផលដៃគូ
- សួរចំណាប់អារម្មណ៏ ពីឆ្នាំងអ៊ុត បើក្រុមហ៊ុនមានបង់រំលស់ ១សប្តាហ៏ ២០ដុល្លា តើគាត់យល់ព្រមទេ?
ការស្រាវជ្រាវទីផ្សារ
ដើម្បីចាប់ផ្តើម និងដំណើរការអាជីវកម្មជោគជ័យ យើងត្រូវស្គាល់ពីអតិថិជន និងទីផ្សារគោលដៅ។ យើងត្រូវស្គាល់
- អតិថិជនដែលនឹងទិញផលិតផលរបស់យើងហើយហេតុអ្វីបានជាគេទិញផលិតផល នោះ?
- តើអ្វីទៅជាតម្រូវការ និងបញ្ហាប្រឈមរបស់ពួកគេ?
- តើយើងឆ្លើយតបនឹងបញ្ហាព្រមទាំងតម្រូវការរបស់អតិថិជនដោយរបៀបណា?
- តើអតិថិជនសម្រេចចិត្តទិញផលិតផល ឬសេវាកម្មរបស់យើងដោយរបៀបណា?
- តើយើងអាចរកឃើញ ឬដឹងថាអតិថិជនសំខាន់ៗនៅទីណា ហើយ
- តើយើងនឹងទាក់ទងជាមួយពួកគេដោយរបៀបណា?
ការស្រាវជ្រាវទីផ្សារអាចជួយយើងឱ្យយល់ និងធ្វើការសម្រេចចិត្តអោយបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយអំពីទីផ្សារផលិតផល និងសេវាកម្មរបស់អ្នក។
ការស្រាវជ្រាវទីផ្សារមានទម្រង់ខុសៗគ្នា ការស្រាវជ្រាវចម្បងមានការពាក់ព័ន្ធទៅនឹងការប្រមូលព័ត៌មានសំខាន់តាមរយៈការស្ទង់មតិ កិច្ចសម្ភាសន៍ និងការជជែកជាមួយអតិថិជន (សក្តានុពល) និងអាជីវកម្មដទៃផ្សេងៗទៀត។ ការស្រាវជ្រាវរបស់យើងអាចជាលក្ខណះផ្លូវការ ឬក្រៅផ្លូវ ការ។ ការស្រាវជ្រាវដោយប្រើប្រាស់ព័ត៌មាន និងទិន្នន័យដែលបានប្រមូល និងវិភាគដោយអ្នកដទៃរួចហើយ ក៏ដូចជាស្ថិតិចុះផ្សាយរបស់រដ្ឋាភិបាល និងឯកសារបោះផ្សាយផ្នែកពាណិជ្ជកម្មផ្សេងៗ។
ការស្រាវជ្រាវការប្រកួតប្រជែង និងទិត្ថិភាពនៃទីផ្សារ (ភាពចាល់នៃទីផ្សារ)
យើងត្រូវដឹងពីការប្រកួតប្រជែងរបស់យើង ដូច្នេះយើងអាចទប់ស្កាត់ និងរារាំងគេមិនឱ្យទាក់ទាញយកអតិថិជនរបស់យើងបាន។ សូមចងចាំថាការប្រកួតប្រជែងមិនមែនជារឿងអាក្រក់ជានិច្ចនោះទេ ប៉ុន្តែវាមានន័យថាផលិតផល និងសេវាកម្មរបស់យើងមានទីផ្សារ ដោយអតិថិជនស្ម័គ្រចិត្តទិញ ឬហ៊ានចំណាយទិញ។
ទន្ទឹមនឹងនេះ យើងត្រូវដឹងថា
- តើអ្វីជាចំណុចពិសេសរបស់យើង?
- តើយើងនឹងលេចធ្លោ និងខុសពីគេយ៉ាងដូចម្តេច?
- តើយើងនឹងមានសេវាកម្មកាន់តែជំនាញជាងនេះដែរ ឬទេ?
- អ្វីដែលគ្មាននរណាម្នាក់អាចផ្តល់ជូនបាន?
ការផ្សព្វផ្សាយ
នៅពេលដែលយើងបានកំណត់រួចហើយ យើងអាចធ្វើការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយឱ្យចំគោលដៅ អតិថិជនរបស់អ្នកបាន។ ហើយជាពិសេសនៅពេលដែលអ្នកចំណាយលុយផ្សព្វផ្សាយនៅលើ Facebook អ្នកគួរជ្រើសរើស ក្រុមអតិថិជនទាំងនោះដើម្បីបង្កើនប្រសិទ្ធផល នៃការលក់ឱ្យកាន់តែច្រើន។
មុននឹងយើងធ្វើអោយគេស្គាល់ផលិតផលរបស់យើងមិនមែនជារឿងងាយស្រួលនោះទេត្រូវប្រឹងប្រែងបន្តចែកចាយអោយគេបានស្គាល់កាន់តែច្រើន។ ផ្សព្វផ្សាយតាមរយះ Facebook , TikTok, Telegram, IG(Instagram), Google My Busines ជាដើម។ ការប្រកួតប្រជែងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាវិធីសាស្រ្តដ៏រីករាយ នឹងងាយស្រួលក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន នាំមកនូវការគាំទ្រផលិតផលបន្ថែមទៀត ផ្ដល់ឱ្យអតិថិជនផ្ដាច់មុខដើម្បីក្លាយជាមនុស្សដែលចាប់ដៃលើផលិតផលរបស់យើងដោយឥតថ្លៃ!
បង្កើតវីដេអូបង្ហាញពីផលិតផល ៖ ក្រៅតែពីការស្វែងរកអតិថិជនដោយផ្ទាល់ និងអតិថិជនប្រាប់តៗគ្នាហើយនោះ អតិថិជននៅលើប្រព័ន្ធអនឡាញពិតជាចង់ឃើញ និងប៉ះនូវផលិតផលរបស់យើងដោយផ្ទាល់ ដូចនេះការផលិតវីដេអូបង្ហាញពីរបៀបប្រើប្រាស់ឬបង្ហាញពីគុណភាពគឺជារឿងចាំបាច់ដែលមិនអាចខ្វះបាននោះទេ។ យើងត្រូវចាំថា វីដេអូកាន់តែមានគុណភាព និងគុណប្រយោជន៍ផលិតផលរបស់យើងកាន់តែទទួលបានឱកាសច្រើនក្នុងការលក់ចេញទៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុក។
មានបង្កើនការទទួលស្គាល់ និងម៉ាកយីហោរបស់យើងលើបណ្តាញសង្គម ៖ Facebook មិនមែនជាទីផ្សារតែមួយសម្រាប់បង្កើតលទ្ធភាពលក់នោះទេ ប៉ុន្តែបណ្តាញសង្គមដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ដ៏ច្រើនលើសលប់ក៏ជាទីកន្លែងដ៏មានសក្តានុពលផងដែរសម្រាប់ផលិតផលរបស់អ្នក។ ការបង្កើនស្លាកយីហោនៅតាមបណ្តាញសង្គមដូចជា Facebook, TikTok, Twitterឬ Instagram ហើយតភ្ជាប់វាជាមួយនឹងទីផ្សារលក់អនឡាញខាងលើគឺជាការបន្ថែមទំនុកចិត្តកាន់តែខ្លាំងឡើងសម្រាប់អតិថិជនដែលកំពុងមានបំណងចង់បានផលិតផលរបស់យើង។
បង្កើតវេបសាយ ៖ ក្រោយពេលដែលយើងចាប់ផ្តើមមានអតិថិជនហើយនោះ ពួកគេអាចនឹងអាចវិលត្រឡប់មកដើម្បីចរចាគ្នាសាជាថ្មីកាន់តែងាយស្រួលតាមរយៈវេបសាយរបស់យើង ហើយមិនត្រឹមតែប៉ុណ្ណោះនៅទីនេះអ្នកក៏អាចបង្កើត ជាមាតិកាដែលមានសារៈប្រយោជន៍ពាក់ព័ន្ធទៅនឹងផលិតផលរបស់យើងផងដែរ ដើម្បីទាក់ទាញចំណាប់អារម្មណ៍បន្ថែមទៀតពីសំណាក់អតិថិជនលើអនឡាញ៕
ការស្តុកទំនិញ
ការវេចខ្ចប់បានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍នៃម៉ាក់ផលិតផលកាន់តែច្រើន។ ហើយវាប្រាស្រ័យទាក់ទងជាមួយទស្សនិកជនគោលដៅជួនកាលវាអាចជាផ្នែកមួយនៃអតិថិជនដើម្បីធ្វើការទិញ។ ម៉ាក់ផលិតផលស្អាតជាមួយគុណភាពល្អលើសពីអ្វីដែលអតិថិជនចង់បាន ប៉ុន្តែស្របពេលនេះដែលក្នុងការឆ្នៃម៉ូតផលិតផលត្រូវក្រឡេកទៅមើលប្រភេទផលិតផលដៃគូប្រកួតប្រជែងដើម្បីឱ្យការវេចខ្ចប់ផលិតផល អោយកាន់តែល្អឥតខ្ចោះជាង នោះទើបប្រេនរបស់អាចយកឈ្នះចិត្តអតិថិជនបាន។
ទំនិញចូលមុន ត្រូវលក់ចេញមុន ទំនិញចូលក្រោយត្រូវស្តុកទុកសិន។
ទីតាំង
ទីតាំងក៏ជាដំណើរការទីផ្សារមួយដែរ ហើយក៏ជាកន្លែងមួយដ៏សំខាន់ក្នុងការនាំយកផលិត ផលទៅឲ្យអតិថិជន។ ការនាំយកផលិតផលទៅឲ្យអតិថិជន ត្រូវឆ្លងកាត់តាមបណ្តាញចែកចាយ។ បណ្តាញចែកចាយ ជាទូទៅមាន៖
ដេប៉ូ ==> អ្នកលក់ដុំ==> អ្នកលក់រាយ ==> អតិថិជន
ការបង្កើតបែបនេះគឺយើងផ្តល់ភាពងាយស្រួលក្នុងការចែកចាយផលិតផល ទៅដល់ដៃអតិថិជនបានឆាប់រហ័ស។
ដោះស្រាយនៅពេលលក់មិនដាច់
ការលក់ផលិតផល ឬសេវាកម្មបែបណាក៏ដោយពេលខ្លះការលក់ ក៏មិនសូវដាច់តែយើងត្រូវតែដឹងអំពីបញ្ហាទាំងនេះត្រៀមចិត្តសម្រាប់ដោះស្រាយ។ បើសិនជាវិធីសាស្ត្រក្នុងការលក់របស់លោកយើងខ្សោយនោះប្រាកដណាស់ថាការលក់របស់យើងនឹងធ្លាក់ចុះជាក់ជាមិនខាន។
អ្នកលក់ត្រូវមានទំនាក់ទំនងល្អជាមួយអតិថិជនដែលរឹតតែសំខាន់ទៅទៀតព្រោះថាយើងអាចលក់ដាច់បានច្រើនលុះត្រាតែយើងត្រូវមានទំនាក់ទំនងល្អជាមួយអតិថិជនជាមុនសិន ។ ត្រូវចេះគ្រប់គ្រងអារម្មណ៍របស់យើង ស្វែងយល់ពីខ្លួនឯងឱ្យកាន់តែច្បាស់ ស្វែងរកអតិថិជនហើយរក្សារពួកគេដោយភាពឆ្លាតវៃ។
ត្រូវមានទំនាក់ទំនងជាមួយអតិថិជន
ការទំនាក់ទំនងនេះ គឺទាមទារអោយអ្នកមានជំនាញខាងភាគទន់ភ្លាន់ សម្រាប់ការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន។ ហើយអាចធ្វើអោយយើងចំណាយពេលបន្តិចប៉ុន្តែអ្នកត្រូវដឹងថា អតិថិជនរបស់យើងជាមនុស្សប្រភេទណា? ការទំនាក់ទំនងបែបមិច? ពួកគាត់ចូលចិត្ត ឬមិនចូលចិត្តអ្វី? ការដែលយើងធ្វើ ឬ និយាយអ្វីដែលអតិថិជនចូលចិត្តស្តាប់ នោះធ្វើអោយអតិថិជនរបស់យើងមានអារម្មណ៍ថាស្រស់ស្រាយជាមួយនឹងការជជែកជាមួយយើង។
ការកំណត់ជំហរទីផ្សារគោលដៅៈ
សំដៅលើការបង្កើតរូបារម្មណ៌នៃផលិតផលតែមួយគត់ដែលមានប្រៀបជាងផលិតផលរបស់គូប្រកួតប្រជែងក្នុងសតិអារម្មណ៌របស់អតិថិជន។
- កំណត់ចំណែកជាក់លាក់ក្នុងទីផ្សារ
- សម្រេចចិត្តថាចំណែកណាដែលជាទីផ្សារគោលដៅរបស់យើង
- យល់ពីផលិតផលអ្វីដែលអ្នកប្រើប្រាស់គោលដៅមានសង្ឃឹមនិងជឿជាក់
- បង្កើតនិងផ្គត់ផ្គង់ផលិតផលដែលឆ្លើយតបបានទៅនឹងតម្រូវការ នឹងការសង្ឃឹមទុកទាំងនោះ
វិធីសាស្ត្រកំណត់ជំហរទីផ្សារគោលដៅៈ
- បង្ហាញលក្ខណៈនៃផលិតផល
- បង្ហាញថ្លៃនិងគុណភាព
- បង្ហាញវិធីប្រើប្រាស់ឬអនុវត្ត
- ប្រាប់ប្រភេទអ្នកប្រើប្រាស់ផលិតផល
- បង្ហាញភាពមានប្រៀប
ការដឹកជញ្ជូន
ក្រុងភ្នំពេញ និងក្រុងតាខ្មៅ
តម្លៃទិញ | ផលប្រយោជន៏ | បន្ថែម |
50$-99$
100$-299$ 300$-999$ 1000$ ឡើងទៅ |
ឥត គិតថ្លៃដឹក
ឥត គិតថ្លៃដឹក ឥត គិតថ្លៃដឹក ឥត គិតថ្លៃដឹក |
0%
5% 10% 15% |
ខេត្ត
តម្លៃទិញ | ផលប្រយោជន៏ | បន្ថែម |
50$-99$
100$-299$ 300$-999$ 1000$ ឡើងទៅ |
ឥត គិតថ្លៃដឹក 100%
ឥត គិតថ្លៃដឹក 20% ឥត គិតថ្លៃដឹក 20% ឥត គិតថ្លៃដឹក |
0%
5% 10% 15% |
ក្រុមលក់
ក្រុមលក់បែកចែកជា ២ក្រុម ក្នុង ១ក្រុមមានសមាជិក ២នាក់
ក្រុមលក់ | រយៈពេល | គោលដៅ |
ក្រុមទី១
ខេង ស្រីពៅ ឡុង ធារី តុន ពៅពិសី មាន រ៉ាវួន |
១០ថ្ងៃ
ចាប់ពីថ្ងៃទី 01-10/08/2022 |
២០០កន្លែង
ក្នុងភូមិកាកាប ភូមិព្រៃទា ជម្ពូវ័ន |
ក្រុមទី២
បុរិន សមុត |
១០ថ្ងៃ
ចាប់ពីថ្ងៃទី 11-20/08/2022 |
២០០កន្លែង
ក្នុងភូមិក្បាលដំរី ភូមិប៉ប្រកខាងជើង |
ក្រុមទី១
ក្រុមទី២
កំណត់ផែនការលក់
១ ផែនការលក់ប្រចាំខែ គឺ 3000$ សម្រាប់ម្នាក់ ហើយអាចប្រែប្រួល
២ ម្នាក់
ចំណូល 3,001$ – 5,000$ 1%
ចំណូល 5,001$ – 10,000$ 1.5%
ចំណូល 10,001$ – 50,000$ 2%
ចំណូល 50,001$ – ឡើងទៅ 2.5%
៣ ជាក្រុម
រៀងរាល់ចំណូល ករណីជាក្រុមក៏គិតម្នាក់ៗដូចគ្នាដែរ បើក្រុមមាន ២នាក់ត្រូវគុណនឹង ២
ឧទាហរណ៏ៈ
បុគ្គលម្នាក់រកចំណូលមកក្រុមហ៊ុនបាន ចំនួន 70,000$ ក្នុង១ខែ
របៀបគិតភាគលាភ៖
លក់បាន | ត្រូវដក | សំណល់ | ភាគរយ | ភាគលាភ |
70,000$
50,000$ 10,000$ 5,000$ 3,000$ |
50,000$
10,000$ 5,000$ 3,000$ 0 |
20,000$
40,000$ 5,000$ 2,000$ 3,000$ |
x 2.5%
x 2% x 1.5% x 1% x 0.5% |
500$
800$ 75$ 20$ 15$ |
ករណីពិសេសេ
១ លក់មិនគ្រប់ ទេ គឺភាគលាភត្រូវបានកាត់ចេញ
២ លក់មិនបានគ្រប់ផែនការ រយៈពេល៣ខែ ត្រូវពិន័យ
៣ ដេប៉ូកម្មង់ គឺមិនត្រូវរាប់បញ្ចូលជាការលក់ទេ គឺត្រូវដកចេញ
(ដេប៉ូ គឺជាបុគ្គលដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុនរួចហើយ)
៤ រាល់ការលក់ទាំងអស់មិនរាប់បញ្ចូលសម្ភារៈនោះទេ
៥ ការលក់ គឺទាក់ទងទៅនិងផលិតផលដែលបានចែងនៅក្នុងតារាងផលិតផលប៉ុណ្ណោះ
ចុងក្រោយ ចំនុចនៃទីផ្សារយក្សាដែលមាន ផលិតផល ផ្សព្វផ្សាយជាសាធារណ: និង ការផ្សព្វផ្សាយលក់ ត្រូវដើរទន្ទឹមគ្នាដើម្បីអភិវឌ្ឍប្រតិបត្តិការទីផ្សារដ៏ជោគជ័យមួយ ដោយបំពេញចិត្តអតិថិជន និង អាចសម្រេចគោលដៅរបស់ក្រុមហ៊ុនបាន៕