សំណួរចំលើយក្នុងការបើក ហ្វ្រេនឆាយ យក្សាបោកអ៊ុត
យើងបានកែប្រែថ្មីសំរាប់អ្នកដែលមានដើមទុនតិចក៏អាចធ្វើបានដែរ
087215777 – 017538907
សំណួរដែលសួរជាញឹកញាប់
😍 ហេតុអ្វីត្រូវបើកហាងបោកអ៊ុត ជាលក្ខណះហ្រ្វេនឆាយ?
- មានអតិថិជនស្រាប់
- ទទួលបានការទុកចិត្តពីអតិថិជនរួចហើយ
- មិនពិបាកក្នុងការស្វែងរកអតិថិជនថ្មី ដើម្បីមកប្រើសេវាបោកអ៊ុតរបស់យើង
- ទទួលបានចំណូលច្រើនជាងការដាក់ឈ្មោះខ្លួនឯង
- មិនបាច់ទៅឈឺក្បាលគិតច្រើនរឿងបើកហាងខ្លួនឯង
- ងាយស្រួលក្នុងការគ្រប់គ្រងហាង និងបុគ្គលិកព្រោះជាលក្ខណៈហ្វ្រេនឆាយ
- មានបទដ្ឋានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងហាងបោកអ៊ុត
- អាចបើកបានច្រើនសាខាក្នុងពេលតែមួយ
- មានទីប្រឹក្សាចាំផ្តល់ការប្រឹក្សាអោយគ្រប់ពេល
- ជាអាជីវកម្មដែលមានអនាគត់ភ្លឺស្វាង ហើយងាយស្រួលក្នុងកាពង្រីកខ្លួន
😍 គោលបំណង៖
1) ចង់អោយបងប្អូនដែលជាស្ត្រីមេផ្ទះមានអាជីពច្បាស់លាស់មួយនៅផ្ទះ
2) មានចំណូលប្រចាំថ្ងៃជួយទ្រទ្រង់ក្រុមគ្រួសារបន្ថែម
3) មានពេលនៅផ្ទះជួយកិច្ចការផ្ទះ មើលការថែរទាំកូនចៅ និង ក្រុមគ្រួសារ
4) ផ្តល់ឳកាសអោយស្ត្រី បញ្ចេញនៅសមត្ថភាពផ្ទាល់ខ្លួន
5) ធ្វើអោយគ្រួសាររីករាយ និង មានសុភមង្គល
6) ជួយផ្តល់ការងារដល់ប្រជាពលរដ្ឋខែ្មរពិសេសស្រ្តី និងរួមចំណែក
កាត់បន្ថយភាពក្រីក្រ
សំណួរទី 1-
តើហ្វ្រេនឆាយយក្សាតម្លៃប៉ុន្មាន ហើយមានការបង់ប្រចាំខែឆ្នាំទេ?
ជាធម្មតាសេវាហ្វ្រេនឆាយយក្សា គឺ 1000ដុល្លាក្នុងមួយឆ្នាំ តែដោយមានការលើកទឹកចិត្តជូនអតិថិជនរបស់យក្សា ក្រុមហ៊ុនយក្សាបានផ្តល់ជូនហ្វ្រីមួយជីវិតទៅលើការប្រើប្រាស់ឈ្មោះយក្សា ដោយមិនមានការបង់ប្រាក់ប្រចាំឆ្នាំឡើយ។ ដោយគ្រាន់តែបងប្អូនធ្វើការចុះឈ្មោះជាសមាជិកយក្សាតែប៉ុណ្ណោះ បងប្អូនហ្នឹងទទួលបានហ្វ្រីទៅលើហ្វ្រេនឆាយយក្សាមួយជីវិត។
សំណួរទី 2-តើបើក យក្សា ក្រុមហ៊ុនតម្រូវអោយធ្វើអីខ្លះ?
ក្រុមហ៊ុនតម្រូវអោយអតិថិជនធ្វើដូចជា៖
- ចុះឈ្មោះជាយក្សាសិន
- រៀនបច្ចេកទេស/វិជ្ជាជីវៈ ពីបោកអ៊ុតយក្សាជាមុន
- ទិសម្ភារៈប្រើប្រាស់ក្នុងហាង
- ទិញផលិតផលសម្អាត
- រៀបចំហាង/ដេគ័រហាងជាការស្រេច
សំណួរទី 3-តើការចុះឈ្មោះតម្រូវអោយមានអ្វីខ្លះ?
បើកហាងយក្សាបោកអ៊ុតមួយកន្លែង ដំបូងត្រូវចុះឈ្មោះជា យក្សាជាមុនសិន ក្នុងការចុះឈ្មោះនេះ គឺដើម្បីប្រើប្រាស់ហ្វ្រេនឆាយរបស់យក្សា ហើយការចុះឈ្មោះនេះ គឺអាចធ្វើបានតាមពីររបៀប៖
1) អាចចុះឈ្មោះតាមរយៈ Online (ទូទាត់សេវាតាមរយៈធានាគារ ឬតាមភ្នាក់ងារដែលលោកអ្នកទុកចិត្ត)
2) អាចមកចុះឈ្មោះនៅស្នាក់ការកណ្តាលរបស់,របស់យក្សាផ្ទាល់ គឺអាចចុះឈ្មោះភ្លាមរៀនភ្លាម ឬ អាចចុះឈ្មោះហើយមករៀនពេលក្រោយក៏បានអាស្រ័យលើពេលវេលារបស់អតិថិជន ហើយការចុះឈ្មោះតម្រូវអោយមាន ឯកសារដូចខាងក្រោម៖
– អត្តសញ្ញាណ្ណប័ណ្ណ
– ទីតាំងហាង (ប្រសិនបើមាន)
– លេខទូរស័ព្ទម្ចាស់ហាងចំនួន ពីរខ្សែ
– និងសេវាចុះឈ្មោះ ចំពោះសេវានៃការចុះឈ្មោះជាសមាជិកយក្សាបោកអ៊ុត គឺចំនួន 1000ដុល្លារ ក្នុងម្នាក់។
សំណួរទី 4-តើការដែលខ្ញុំចុះឈ្មោះជាសមាជិកយក្សាបោកអ៊ុត ខ្ញុំទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
ពេលដែលក្លាយជាសមាជិកហាងយក្សាបោកអ៊ុតរួច គឺទទួលបានអត្ថប្រយោជន៍ ជាច្រើនដូចជា៖
- ទទួលបានការប្រើប្រាស់ឈ្មោះយក្សាមិនចាំបាច់បង់សេវាប្រចាំឆ្នាំ សមាជិកយក្សាប្រើឈ្មោះបានរហូតមួយជីវិត (ហ្វ្រី)
- ទទួលបានការបង្ហាត់បង្រៀនជំនាញបច្ចេកទេសបោកអ៊ុតដោយមិនគិតថ្លៃចំនួន ពីរនាក់
- ទទួលបានតម្លៃពិសេសក្នុងការទិញផលិតផលប្រើប្រាស់ក្នុងហាងរបស់ខ្លួន
- ជាតំណាងចែកចាយផលិតផលក្នុងតំបន់ និងទូទាំងប្រទេស
- ជាតំណាងក្រុមហ៊ុនក្នុងការរក Franchise យក្សាបន្ត
- ឳកាសក្លាយជា Master Franchise យក្សា
- ទទួលបានបណ្តុះបណ្តាលរបៀបគ្រប់គ្រងអាជីវកម្ម និងជំនាញលក់
- មានប្រពន្ឋ័ App សម្រាប់ប្រើប្រាស់ក្នុងហាងបោកអ៊ុតផ្ទាល់ខ្លួន
- យក្សាជួយផ្សព្វផ្សាយលើបណ្តាញសង្គម
- យក្សាមានអតិថិជនស្រាប់ ស្គាល់ពីគុណភាព
និងសេវាកម្មរបស់យើងរួចជាស្រេចហើយ
- ចំណាយដើមទុនតិច ឱកាសធ្វើអាជីវកម្មតាមផ្ទះងាយស្រួល
- អាចរកចំណូលបន្ថែមបានចាប់ពី 8000$-1,000$ក្នុងមួយខែ
- មានការប្រឹក្សាយោបល់អាជីវកម្មដោយមិនគិតថ្លៃ
សំណួរទី 5-តើទីតាំងរៀនបច្ចេកទេស/វិជ្ជាជីវៈ បោកអ៊ុតយក្សា នៅឯណា?
ទីតាំងរៀនរបស់យក្សា មាន 2ទីតាំង
1- ការិយាល័យភ្នំពេញ 087215777-017369036
2- ការិយាល័យខេត្តសៀមរាប 017538907
សំណួរទី 6-តើពេលមករៀនត្រូវការឯកសារអ្វីខ្លះភ្ជាប់មកជាមួយ?
ក្នុងការឡើងមករៀនមិនទាមទារឯកសារអ្វីច្រើនទេ គ្រាន់តែថតវិក័យប័ត្រដែលយើងបានចុះឈ្មោះមកបង្ហាញអ្នកគ្រូជាការស្រេច។ តែប្រសិនបើមាន ខោអាវណាដែលប្រឡាក់ៗ នៅផ្ទះបោកមិនចេញ ឬខោអាវឆ្លងពណ៌ដែលមិនអាចធ្វើកើត និងហូលផាមួង អាវប៉ាក់ អាវធំ ដែលចង់យកមករៀនបោក ក៏អាចយកមកបានដែរ
សំណួរទី 7-តើរៀនមានរយៈពេលប៉ុន្មានថ្ងៃ?
រយៈពេលនៃការរៀន មានរយៈពេល 2ថ្ងៃ ចាប់ពីម៉ោង 8:30ព្រឹក រហូតដល់ម៉ោង 5:00ល្ងាច។ ក្នុងករណីរៀនរួច មានការខ្វះខាតបច្ចេកទេសត្រង់ចំនុចណាមួយនោះ គឺអាចស្នើរសុំរៀនបន្ត ពីមួយថ្ងៃទៅពីរថ្ងៃទៀតបាន ហើយអាចមករៀនឡើងវិញម្តងទៀតបានដោយមិនមានការចំណាយថ្លៃសេវាអ្វីឡើយ ឬក័អាចទំនាក់ទំនងផ្ទាល់ជាមួយគ្រូ តាមរយៈ Telegram, Chat Video Call និងអាចសាកសួរតាមរយៈក្រុមគ្រួសារយក្សា ដែលពួកគាត់ជាអ្នកមានជំនាញច្បាស់លាស់ និងមានបទពិសោធន៍ជាយូរឆ្នាំមកហើយ។
សំណួរទី 8-តើការបង្រៀនរបស់យក្សា មានបង្រៀនបោកហូលផាមួង អាវធំទេ?
យក្សា មានបង្រៀនគ្រប់យ៉ាង គ្រប់ប្រភេទសាច់ក្រណាត់ មានទាំងបោក មានទាំងអ៊ុត ហើយបង្រៀនតាំងពីការគ្រប់គ្រងបុគ្គលិក និងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងហាង ចំណូល-ចំណាយថែមទៀតផង។
សំណួរទី 9-ចុះលឺថាយក្សាមាន App (កម្មវិធីប្រើជាមួយទូរស័ព្ទ) សម្រាប់ប្រើប្រាស់ក្នុងហាងបោកអ៊ុត ក៏ដូចជាអតិថិជនដែរ តើពេលខ្ញុំបើកយក្សាអោយហាងខ្ញុំប្រើឬទេ?
សាខាយក្សាទាំងអស់អាចប្រើកម្មវិធីទូរស័ព្ទហ្នឹងបានទាំងអស់គ្នាកម្មវិធីទូរស័ព្ទ នេះ គឺធ្វើអោយម្ចាស់សាខានិមួយៗងាយស្រួលក្នុងការតាមដាន គ្រប់ គ្រង អំពីសេវាកម្មដែលយើងបំរើជូនទៅអតិថិជន និងសរុបទឹកប្រាក់ នានា ដែលយើងទទួលបាន ហើយ អាចជូនដំណឹងទៅកាន់អតិថិជន អំពីខោអាវ រួចហើយឬនៅទៀតផង ជាពិ សេសគឺ អាចកាត់បន្ថយការបាត់បង់ និង កាត់ បន្ថយការប្រើប្រាស់វិក័យប័ត្រថែមទៀតផង។
សំណួរទី 10–តើការរៀននេះ មានបង់ថ្លៃសេវាបង្រៀនទេ?
ការរៀននេះមិនមានការបង់ថ្លៃសេវាបង្រៀនទេ គឺFree ក្នុងសមាជិកមួយ យើងអាចរៀនបានចំនួន ២នាក់ (ម្ចាស់ទាំងពីរ ឬម្ចាស់មួយ បុគ្គលិកមួយ)
សំណួរទី 11–ប្រសិនបើខ្ញុំជាប់រវល់ការងារ
តើខ្ញុំអាចអោយអ្នកផ្សេងមកជំនួសក្នុងការរៀននេះបានទេ?អាចអោយអ្នកផ្សេងមករៀនជំនួសបានដោយគ្រាន់តែម្ចាស់ត្រូវមកធ្វកិច្សសន្យា ជាមុនសិន បន្ទាប់មកអោយអ្នកតំណាងមករៀន និងអនុវត្តបាន។
សំណួរទី 12–បើខ្ញុំគ្មានពេល តើខ្ញុំអាចរៀនពីគ្នាទៅវិញទៅមកបានទេ?
ប្រសិនបើអ្នកគ្មានពេលទេ ម៉េចបានជាចង់បើកអាជីវកម្ម យក្សាចង់ អោយអ្នក ចំណាយពេលតែ ២ថ្ងៃ ទៅ៣ថ្ងៃប៉ុណ្ណោះ សំរាប់ថ្ងៃសៅរ៍ អាទិត្យ ក៏បានដែរ ព្រោះយើង មានបង្រៀនរាល់ថ្ងៃ មិនថាថ្ងៃបុណ្យ ឬថ្ងៃសំរាកនោះទេ។
សំណួរទី 13–តើចាំបាច់ត្រូវរៀនទៀតឬទេ បើខ្ញុំធ្លាប់បើកហាងបោកអ៊ុតដែរ?
ពិតណាស់ជឿថាស្ត្រីមួយចំនួនធំ គឺគាត់ចេះបោកអ៊ុត សម្រាប់គ្រួសាររបស់គាត់ ស្ត្រីមួយចំនួនទៀតគាត់ធ្លាប់ទៅធ្វើការអោយហាងបោកអ៊ុត និងមួយចំនួនទៀតគាត់ជាម្ចាស់ហាងបោកអ៊ុត គឺសុតតែចេះបោកអ៊ុតទាំងអស់ ពេលដែលគាត់ចង់ក្លាយជា គ្រួសារយក្សា ឬសមាជិកយក្សា គឺគាត់ត្រូវតែរៀនបច្ចេកទេសរបស់យក្សា ព្រោះថាយក្សាបោកអ៊ុត គឺជាហ្វ្រេនឆាយ ហើយជាហ្វ្រេនឆាយមួយដែលល្បីទូទាំងប្រទេស អញ្ចឹងហើយបានជាយក្សាតំរូវអោយមានការរៀនបច្ចេកទេសទាំងអស់នោះ តាមបទ ដ្ឋានហ្វ្រេនឆាយយក្សា ដើម្បីយកទៅបំរើហាងរបស់ខ្លួនអោយវាមានគុណភាព និងទទួលបានការគាំទ្រពីមហាជន ដែលបានមកប្រើសេវារបស់យើង និងបន្តនិរន្តរភាពរបស់ហាងយើង អោយយូរអង្វែង គឺយក្សាចង់អោយសាខាទាំងអស់មានគុណភាពនិងមានចំណូលបានច្រើន ដើម្បីលើកស្ទួយជីវភាពគ្រួសារ។ ហើយស្នាមប្រឡាក់មួយចំនួន មិនមែនគ្រាន់តែយកច្រាស់ទៅដុសជ្រះនោះទេ គឺត្រូវការបច្ចេកទេស គួបផ្សំជាមួយផលិតផលរបស់យក្សាទើបអាចជម្រះបាន។
សំណួរទី 14–ខ្ញុំនៅតាមខេត្ត ខ្ញុំឡើងទៅរៀនតើមាន កន្លែងស្នាក់នៅ និងអារហារអោយខ្ញុំឬទេ?
ចំពោះការស្នាក់នៅ និងអារហារ សំរាប់អតិថិជននៅតាមខេត្ត ឡើងមករៀននៅភ្នំពេញ ឬសៀមរាប គឺក្រុមហ៊ុនពុំមានការទទួលខុសត្រូវទេ គឺរាល់ការចំណាយ ផ្សេងៗជាបន្ទុករបស់អតិថិជន។
សំណួរទី 15-ខ្ញុំមានកូនតូចៗតើអាចមករៀនបានទេ?
ទោះបីជាអ្នកមានកូនតូចៗ ឬ មានផ្ទៃពោះក៏អ្នកអាចមករៀនបានដែរ យើងបានរៀបចំកន្លែងសម្រាប់លោកអ្នកដ៏ល្អបំផុតព្រោះយើងបានធ្វើសម្រាប់គ្រួសារ សម្រាប់ កូនៗ របស់លោកអ្នក យើងថែទាំអ្នកជាគ្រួសាររបស់យើង។
សំណួរទី 16-បន្ទាប់ពីរៀនហើយ តើរយៈពេលប៉ុន្មានថ្ងៃ ទើបអាចបើកដំណើរការបាន?
បន្ទាប់ពីរៀនរួច យើងត្រូវចំណាយពេលទៅលើការរៀបចំហាងតាមជាក់ស្តែង រួមទាំងការទិញសម្ភារៈ និងផលិតផល។ តាមបទពិសោធន៍របស់ក្រុមហ៊ុន ប្រសិន បើហាងនោះមានការរៀបចំដោយក្រុមហ៊ុន គឺក្រោយពីការរៀនរួចតែរយៈពេលមួយសប្តាហ៍គឺអាចដំណើរការបានហើយ មិនចាំបាច់រងចាំយូនោះទេ ព្រោះថាសម្ភារៈនិងផលិតផល ក្រុមហ៊ុនមានស្រេចអស់ហើយ។
សំណួរទី 17-ខ្ញុំបើហាងយក្សាមួយកន្លែង តើចំណាយដើទុនអស់ប៉ុន្មាន?
បើកហាងយក្សាបោកអ៊ុត មួយកន្លែងចំណាយដើមទុនអស់ប្រហាក់ប្រហែលជាង 5,000$ គឺខាងក្រុមហ៊ុនគាត់រៀបចំអោយមួយកំប្លេរ ទាំងម៉ាស៊ីនបោក ឆ្នាំងអ៊ុត សម្ភារៈប្រើប្រាស់ផ្សេងៗ និងផលិតផលប្រើប្រាស់ទាំងអស់ គឺអតិថិជនរងចាំតែកាន់សោរចូលទៅប្រើប្រាស់ហាងតែប៉ុណ្ណោះ។ ទំហំហាងដែលអាចបើកបាន គឺចាប់ពី 2ម៉ែត្រឡើងទៅ តែជាធម្មតាគឺខ្នាតផ្ទះល្វែង 4ម៉ែត្រ-4,20ម៉ែត្រ។ បើបានទីតាំងកាន់ធំហើយស្អាត គឺធ្វើអោយយើងមានអតិថិជនកាន់តែច្រើន និងមានទំនុកចិត្តកាន់តែខ្ពស់ ។
ចំពោះទីតាំង៖ ក្រុមហ៊ុនមិនបានកំណត់ទីតាំងក្នុងការដាក់នោះទេ កន្លែងណាក៏អាចដាក់បានដែរ។
សំណួរទី 18-ចុះបើខ្ញុំមានដើមទុនតិចជាងនេះ
តើអាចបើកហាងយក្សាបានទេត្រឹម 1,000$ ទៅ 2,000$ ?
បាទអរគុណនៅសំណួរមួយនេះ យើងដឹងហើយថាបច្ចុប្បន្នប្រជាជនមួយចំនួនគាត់មានថវិការក្នុងការបើកអាជីវកម្មនៅមានកំរិត ដូច្នេះហើយក្រុមហ៊ុននៅតែផ្តល់ឳកាសដល់ពួកគាត់ជានិច្ច គឺគាត់អាចចុះឈ្មោះជាមួយយក្សាហើយ ទិញស្លាកកៅស៊ូដែលមានឡូហ្គោលយក្សាមួយឈុត ដែលមានតម្លៃ 200$ យកទៅរៀបចំតម្លើងដោយខ្លួនឯងនៅចំនុចដែលសំខាន់ជាមុនសិនបាន ដោយមានការពិភាក្សាជាមួយកក្រុមហ៊ុន ចាំពេលបានចំណូលបន្ថែម គឺគាត់អាចធ្វើបន្ថែមបន្តបាន។
សំណួរទី 19-ចំពោះផលិតផល និងសម្ភារៈប្រើប្រាស់ តើតម្រូវអោយទិញពីក្រុមហ៊ុនឬយ៉ាងណា?
ផលិតផលប្រើប្រាស់ក្នុងហាង គឺតម្រូវអោយទិញពីក្រុមហ៊ុន ព្រោះយើងត្រូវការពង្រឹងគុណភាព អោយតាមមាត្រដ្ឋានរបស់យក្សា ព្រោះយើងជាហ្វ្រេនឆាយ ជាទំនុកចិត្តរបស់អតិថិជន និងងាយបានតំលៃខ្ពស់សម្រាប់សេវាកម្មរបស់យើង។ ផលិតផលយក្សា មានតម្លៃសមរម្យ គុណភាពខ្ពស់ ជាផលិតផលក្នុងស្រុក ផលិតផលខ្មែរ ស្នាដៃកូនខ្មែរ ហើយយើងអាចកម្មផលិតផលបានតាមរយៈលេខ 087215777-017538907-087248777-087283777
សំណួរទី 20-ផលិតផលតម្រូវអោយទិញម្តងប៉ុន្មាន?
ចំពោះការទិញផលិតផល យក្សាមានជំរើសពីរអោយជ្រើសរើស
- ទិញតាមលទ្ធភាពដែលអាច គឺយើងទិញផលិតផលទាំងអស់នោះក្រោយពីការរៀនរួច ព្រោះថាពេលរៀនអ្នកគ្រូគាត់បានពន្យល់លម្អិតពីផលិតផលនិមួយៗ ធ្វើអោយយើងយល់ច្បាស់ពីផលិតផល និងការប្រើប្រាស់ ធ្វើអោយយើងងាយស្រួលក្នុងការទិញ ថាតើផលិតផលអ្វីខ្លះចាំបាច់ប្រើនៅក្នុងហាង
របស់យើង គឺយើងអាចជ្រើសរើសទិញតាមតម្រូវការជាក់ស្តែង។
- ទិញជាកញ្ចប់ក្រុមហ៊ុន គឺយក្សាបានរៀបចំផលិតផលប្រើប្រាស់ ជាកញ្ចប់ សម្រាប់បងប្អូនណាដែលមិនចង់រើសខ្លួនឯង ចំណេញពេល ចង់អោយយក្សារៀបចំអោយទាំងអស់ ក្នុងកញ្ចប់ផលិតផលមួយចំណាយក្នុងចន្លោះពី 300$-400$ ដោយមានការបញ្ចុះតម្លៃជូន 10% ទៀតផង។
សំណួរទី 21-ចុះសម្ភារៈយ៉ាងម៉ិចដែរ?
ចំណែកសម្ភារៈប្រើប្រាស់ក្នុងហាង គឺយក្សាបានផ្តល់ជំរើសដល់អតិថិជនទាំងអស់នៅជំរើសពីរដែរ
- អាចទិញពីក្រុមហ៊ុន តម្លៃសមរម្យ គុណភាពល្អជារបស់ថ្មីមានការធានាត្រឹមត្រូវ
- អាចទិញពីខាងក្រៅបាន តាមតម្រូវការជាក់ស្តែង
*** តែត្រូវដឹងថាការទិញសម្ភារៈពីក្រុមហ៊ុនពិតជាល្អ របស់ថ្មី មានការធានាត្រឹមត្រូវ គុណភាពខ្ពស់ ទុកចិត្តបាន តំលៃសមរម្យ មិនចំណាយពេលក្នុងការដើរកទិញច្រើនកន្លែង ចូលមួយកន្លែងមានរបស់របរគ្រប់មុខចំណេញពេលវេលាបានច្រើន។
សំណួរទី 22-តើផិតផល និងសំភារៈ ដែលក្រុមហ៊ុនផ្តល់អោយ ប្រើរយៈពេលប៉ុន្មានខែអស់?
អស់លឿន ឬយឺត គឺអាស្រ័យទៅលើចំនួនអតិថិជនដែលចូលមកបំរើសេវារបស់យើងទេ ច្រើនអស់លឿន តិចអស់យូរ
សំណួរទី 23-តើផលិតផល និងសំភារៈ ពេលប្រើប្រាស់អស់ទៅរកទិញនៅឯណា?
ក្នុងការកម្មង់លើកទី២ សាខាទាំងអស់អាចទំនាក់ទំនងជាមួយក្រុមហ៊ុនផ្ទាល់ បន្ទាប់មកក្រុមហ៊ុនហ្នឹងធ្វើការបែងចែកទៅតាមបន្តាដេប៉ូ ឬភ្នាក់ងារចែកចាយក្នុងតំបន់ដែលនៅជិតគាត់។និងអាចកម្មផលិតផលបានតាមរយៈលេខ៖ 087215777-017538907-
087248777-087283777 ឬតាមរយៈ Yeaksa App
សំណួរទី 24-តើការរៀបចំហាង ឬដេគ័រហាងមួយចំណាយប៉ុន្មាន ទៅលើអ្វីខ្លះ?
ក្នុងការរៀបចំហាងមួយ យើងត្រូវរៀបចំដូចខាងក្រោម៖
- គ្រឿងដែកសម្រាប់ធ្វើតុទូ កៅអីស្នួរហាល ប្រដាប់ដាក់ថង់ ប្រដាប់ដាក់កញ្ច្រែង ទូតាំងផលិតផល និងរបាំងអ៊ុតជាដើម
- ផ្លាកប៉ាយយីហោ និងគ្រោងដែកជាច្រើនផ្លាក
- គ្រឿងភ្លើង ដូចជាអំពូល កង្ហារ ខ្សែភ្លើង ឌីសង់ទ័រ ព្រីភ្លើងជាដើម
- គ្រឿងទឹក ទុយ្យោទឹក ចូល-ចេញ ភ្ជាប់ម៉ាស៊ីន
- និងខឿនជើងម៉ាស៊ីនសម្រាប់ដាក់ស៊ីន
ទាំងអស់សុតតែជាការចំណាយទុនទាំងអស់ តែក្រុមហ៊ុនបានអោយជម្រើសទៅដល់អតិថិជនក្នុងការរៀបចំហាងបានយ៉ាងស្រួល ដូចជាក្នុងចំនុចនិមួយៗខាងលើអតិថិជនជាចជ្រើសរើសយកចំនុចណាមួយក៏បានដែរក្នុងការចំណាយដើម្បីជាងក្រុមហ៊ុនចុះទៅរៀបចំជូន ឬក៏យកទាំងអស់ក៏បានដែរ រងចាំកាន់សោរចូលប្រើប្រាស់ហាងតែម្តងក៏បានដែរ។
សំណួរទី 25-បើខ្ញុំជាជាងខាង ដេគ័រស្រាប់ តើក្រុមហ៊ុន អនុញ្ញាតិ អោយខាងខ្ញុំធ្វើខ្លួនឯងបានទេ?
បាទអាចរៀបចំ ឬដេគ័រដោយខ្លួនឯងបាន តែតំរូវអោយទិញប៉ាយយីហោយក្សាពីក្រុមហ៊ុនមួយឈុត ដោយមានការប្រឹក្សាពីក្រុមហ៊ុនផងដែរ។
សំណួរទី 26-តើក្រុមហ៊ុនមានកំណត់រយៈចំងាយពីសាខាមួយ ទៅសាខាមួយទៀតទេ?
ចំពោះទីតាំងសាខារបស់យក្សា គឺក្រុមហ៊ុនពុះបានកំណត់រយៈចំងាយពីគ្នានោះទេ គឺយក្សាអាចដាក់បានគ្រប់ទីកន្លែង។
សំណួរទី 27-ហាងមួយត្រូវការបុគ្គលិកប៉ុន្មានអ្នក?
ហាងយក្សាបោកអ៊ុតមួយកន្លែង បើកដំណើរការដំបូងត្រូវការបុគ្គលិក ចំនួន ២នាក់ គឺម្ចាស់ម្នាក់ និងបុគ្គលិកម្នាក់ នៅពេលដែលអតិថិជនចេះតែកើនឡើង គឺយើងបន្ថែមបុគ្គលិកទៅតាមតម្រូវការជាក់ស្តែងទៀត ដើម្បីអោយបំពេញតម្រូវការ និងសេវាកម្មរបស់អតិថិជន ដែលយើងមាន ធ្វើយ៉ាងណាកំអោយសេវាកម្មយើងខូច។ ចំពោះបុគ្គលិក ក្រុមហ៊ុនជួយធ្វើការបង្ហាត់បង្រៀនបុគ្គលិកខាងបច្ចេកទេស និងការរៀនពីបទពិសោធជាក់ស្តែងពីក្រុមហ៊ុន តាមសមត្ថភាព និងការប៉ិនប្រសព្វ របស់ពួកគាត់ មុនពេលចូលបំរើការក្នុងហាង បុគ្គលិកដែលធ្វើការក្នុងហាង មិនចាំបាច់មានបទពិសោធក៏អាចធ្វើបានដែរ គ្រាន់តែមានចិត្តស្មោះត្រង់ រឿងផ្សេងៗទៀត គឺក្រុមហ៊ុនអាចបង្រៀនបានទាំងអស់ ។
សំណួរទី 28-តើបុគ្គលិក យើងគួរអោយប្រាកខែប៉ុន្មាន?
ជាទូទៅបុគ្គលិកបោកអ៊ុត ជាប្រភេទបុគ្គលិកដែលមានចំណេះដឹងនៅមានកំរិត អញ្ចឹងការអោយប្រាក់ខែទៅអោយពួកគាត់ទៅតាមហ្នឹងដែរ ជាទូទៅ ក្នុងកំរិតពី 120$-150$ អាហារ 2ពេល រួមកន្លែងស្នាក់នៅ និងប្រាក់លើកទឹកចិត្តបន្ថែមទៅតាមសកម្មភាពការងាររបស់ពួកគាត់។ បើមានកូនក្មួយយកប្រើបានកាន់តែប្រសើរ។
សំណួរទី 29-តើបើកយក្សាបោកអ៊ុត ចំណេញដែរឬទេ?
និយាយអោយឡូយម៉ងទៅ គឺមិនដែលខាត ព្រោះយើងមានកេរ្ត៍ឈ្មោះរួចទៅហើយ យើងធំជាងគេបង្អស់ និងមានហាងជាង 2,000កន្លែង ហើយបច្ចុប្បន្ន បើពួកគាត់បើកយក្សាហើយមិនចំណេញ ពួកគាត់ប្រហែលជាបិតទ្វារទៅវិញអស់ហើយ មិនអាចកើនឡើងដល់ថ្នាក់នេះទេ។ បើកយក្សាដឹកតែពីចំណេញ!
សំណួរទី 30-តើចំណេញហ្នឹង ចំណេញបានប៉ុន្មានអាចដឹងទេ?
ការដែលបើកយក្សាបោកអ៊ុត សួរថាចំណេញបានប៉ុន្មាន គឺវាអាស្រ័យទៅលើទីតាំង និងទំហំហាងដែលយើងបានបើក តែអាចប្រាប់បានថាការចំណេញដែលឆ្លងតាមរយៈអ្នកបើកកន្លងមកនេះ គឺមានចំណេញចន្លោះ ពី មួយពាន់ដុល្លា ដល់ មួយម៉ឺនដុល្លាក៏មានដែរ។ បើកកាន់តែធំ ចំណូលកាន់តែខ្ពស់។ ទ្រូតាមុខវាធំ ត្រីចូលក៏វាច្រើនដែរ។
សំណួរទី 31-អូហ៎អាហ្វ្រីហ្វ្រេនឆាយហ្នឹង គេហ្វ្រីអោយប៉ុន្មានឆ្នាំ?
ហ្វ្រេនឆាយយក្សា ជាហ្វ្រេនឆាយរបស់ខ្មែរ ជាស្នាដៃរបស់កូនខ្មែរ ខ្មែរត្រូវតែជួយខ្មែរតាមលទ្ធភាពដែលអាចជួយបាន ដូច្នេះហើយ ហ្វ្រេនឆាយយក្សា បានធ្វើការហ្វ្រីជូនបងប្អូនប្រជាពលរដ្ឋខ្មែរយើង អោយប្រើប្រាស់ឈ្មោះមួយនេះមួយជីវិតតែម្តង ដោយពុំចាំបាច់បង់សេវាថែរទាំប្រចាំខែ ឬសេវាប្រចាំឆ្នាំនោះទេ ប្រើបានជារាង រហូត តកូន-តចៅ។
សំណួរទី 32-បើចង់បើយក្សាហ្នឹង ក្រុមហ៊ុនមានចុះទៅមើលទីតាំងអោយអត់
ក្រុមហ៊ុនពុំមានគោលការណ៏ចុះទៅមើលទីតាំងនោះទេ ព្រោះយក្សាអាចដាក់បានគ្រប់ទីកន្លែង តែអតិថិជនអាចថតរូបទីតាំង រូបហាងដែលយើងមាន ផ្ញើមកអោយក្រុមការងារក្រុមហ៊ុនដើម្បីជួយប្រឹក្សាយោបល់បាន។
សំណួរទី 33-ចង់បើលយក្សាបោកអ៊ុត តើមានបង់រំលោះឬអត់?
យើងកំពុងតែស្វែងរកដៃគូសហការណ៍ក្នុងរឿងនេះ តែបច្ចុប្បន្នយើងមិនទាន់មានសេវាបង់រំលោះនៅឡើយទេ តែអតិថិជនអាចធ្វើការបង់រំលោះសម្ភារៈមួយចំនួនជាមួយក្រុមហ៊ុនបង់រំលោះបាន។
សំណួរទី 34-តើតំលៃសេវាកម្មតាមសាខានីមួយៗប្រែប្រួលឬអត់?
សំរាប់តម្លៃនៃសេវាកម្ម គឺអាចប្រែប្រួលបានអាស្រ័យលើការពិភាក្សាជាមួយក្រុមហ៊ុនក្នុងករណីប្រកួតប្រជែងទីផ្សារ។ យ៉ាងណាម៉ិញបើយើងទម្លាក់តម្លៃនៃសេវាកម្មរបស់មកទាប វានឹងធ្វើអោយយើងបាត់បង់តម្លៃខ្លួន ហើយវាពិបាកក្នុងការតម្លើងតម្លៃវិញណាស់ ស៊ូយើងពង្រឹងនៅគុណភាព និងសេវាកម្មយើងវិញ ដោយមានការធ្វើប្រម៉ូសិនថែមវិញ ជាការប្រសើរ។
សំណួរទី 35-តើត្រូវចំណាយពេលប៉ុន្មានទើបទទួលបានកំរ៉ៃមកវិញ?
យើងត្រូវដឹងថាអាជីវកម្មបោកអ៊ុត ជាអាជីវកម្មមួយដែលទទួលប្រាក់ពីអតិថិជនជាប្រាក់ល្អិត ប្រចាំថ្ងៃ ហើយក៏អាស្រ័យលើអតិថិជនមកប្រើសេវារបស់យើងដែរ ហេតុនេះហើយប្រាក់កំរ៉ៃដែលទទួលបានអាស្រ័យលើការយកចិត្តទុកដាក់ ភាពរួស រាយ រ៉ាក់ទាក់ទៅលើអតិថិជនអោយបានល្អដែរ ជាទូទៅអាចរយះពេលពី 4-6ខែ នឹងទទួលបានលទ្ធផលមកវិញហើយ ដោយយោងលើម៉ាកសញ្ញាយក្សារបស់យើងដែរគឺវាមានអតិថិជនស្រាប់រួចទៅហើយ។អាជីវកម្មបោកអ៊ុត ប្រៀបបីដូចទឹកជោឬនាច គឺអាស្រ័យទៅលើសេវាកម្មល្អ គុណភាពការបោកសំអាតល្អជាដ៏រាប ធ្វើអោយអតិថិជននឹកគិតដល់ និងទុកចិត្ត ជាពិសេសការទទួលខុសត្រូវរបស់ហាង នៅពេលដែល កើតបញ្ហាឡើង។
សំណួរទី 36-ខ្ញុំមិនចង់ក្លាយជាសមាជិកយក្សាទេ ខ្ញុំចង់តែរៀនអោយចេះបានទេ?
អតិថិជនអាចរៀនបាន រៀនហើយដាក់យីហោផ្សេងៗ ក៏បានដែរ យើងក៏នៅតែជាដៃគូរបស់អ្នកដដែល។ យក្សានៅជាមួយលោកអ្នកជានិច្ច។
សំណួរទី 37-ហើយបើខ្ញុំក្លាយជាម្ចាស់សាខាយក្សា ខ្ញុំចង់ណែនាំអ្នកអោយមកបើក
សាខាថ្មី តើយក្សាមានអ្វីពិសេសសំរាប់ខ្ញុំទេ?
ដូចបានរៀបរាប់ខាងលើអញ្ចឹង ពេលដែលអតិថិជនក្លាយជាសមាជិកយក្សាហើយ គឺគាត់ជាតំណាងក្រុមហ៊ុនក្នុងការរក ហ្វ្រីហ្វ្រេន យក្សាបន្តភ្លាម។ ហើយនៅពេលដែលអ្នកណែនាំបានអ្នកបើកថ្មីមួយទៀត គឺមានន័យថាអ្នកកំពុងតែជួយមនុស្សមួយគ្រួសារបានហើយអ្នកទទួលបាននូវភាពរីករាយ ខាងក្រុមហ៊ុនមិនមានអ្វីពិសេសជូនអ្នកបានទេ មានតែជូនភាពរីករាយដូចគ្នា។
សំណួរទី 38-ប្រសិនបើខ្ញុំបើកសាខាថ្មីមួយទៀត តើខ្ញុំត្រូវបង់ប្រាក់ប៉ុន្មាន?
ប្រសិនបើម្ចាស់សាខាចង់បើកសាខាថ្មីមួយទៀត អ្នកត្រូវបង់ប្រាក់សំរាប់ សាខាថ្មីនោះគឺ 1,000ដុល្លាដដែល គឺជាថ្លៃសំរាប់សមាជិកថ្មីនៃទីតាំងថ្មីនោះ
សំណួរទី 39-តើក្រុមហ៊ុនយក្សាជួយអ្វីខ្លះដល់សាខា
អ្វីដែលសាខាទទួលបានពីក្រុមហ៊ុនគឺ
- ក្រុមហ៊ុនមានកេរ្ត៏ឈ្មោះមានស្តង់ដាដែលក្រុមហ៊ុនបានសាងមកជាយូហើយ
- មានអតិថិជនរួចជាស្រេច រងចាំតែសាខាចេះថែរក្សានិងរកបន្ថែមអោយ
កាន់តែច្រើនប៉ុន្នោះ
- ម៉ាស៊ីន និងឧបករណ៏ដែលយកមកប្រើប្រាស់គឺទាន់សម័យ អោយត្រូវតាមការចង់បានពីអតិថិជន មិនត្រឹមតែគុណភាព និងពេលវេលានោះទេ
- មានអ្នកទទួលការប្រឹក្សារាល់បញ្ហាដែលកើតមាន មិនថាជាការញ៉ែក
សំលៀកបំពាក់ ការបោក ការអ៊ុត និងការឆែកគុណភាព
- ក្រុមហ៊ុនមិនបោះបង់សាខាទេ គឺក្រុមហ៊ុននៅតាមជួយ និងផ្តល់ការប្រឹក្សារហូតគ្រប់ៗរឿងដែលកើតមានចំពោះសាខា
- យើងមានមាត្រដ្ឋានតំលៃគ្រប់សាខា មិនធ្វើអោយអតិថិជនសូញសាញ
រឿងតំលៃ និងមិនគិតថាសាខានេះយកថ្លៃ ឬសាខានោះយកថោកទេ
- ប្រើប្រាស់ផលិតផលដែលមានគុណភាព ពីសិប្បកម្មផ្ទាល់
សំណួរទី 40-អរគុណច្រើនណាស់ចំពោះការឆ្លើយតប ចុះលេខទំនាក់ទំនងវិញ?
អាចទាក់ទងបាន 087215777
សំណួរទី 41-តើខ្ញុំអាចធ្វើហាងដើម្បីលក់ចេញបានទេ?
បាន! អ្នកអាចផលិតហាងសម្រាប់លក់ ដោយអ្នកគ្រាន់តែអោយអ្នកទិញហាងរបស់អ្នកធ្វើការចុះឈ្មោះថ្មី និងរៀននៅក្រុមហ៊ុនឡើងវិញ អ្នកអាចធ្វើបានជាច្រើនហាងថែមទៀតដើម្បីលក់អោយបានចំណេញ។
សំណួរទី 42-តើខ្ញុំត្រូវបង់ប្រាក់តាមណាដើម្បីចុះឈ្មោះជាសមាជិក?
អ្នកត្រូវបង់ប្រាក់តាមរយៈគណនីធានាគារ៖
ABA : 017538907 : Long Sychan
Wing : 017538907
ACLEDA : 017538907
តើខ្ញុំទិញសម្ភារៈ ឬផលិតផលបែបណា?
អ្នកអាចកម្មង់តាមរយៈលេខទូរស័ព្ទ៖
087215777-017538907-087248777-087283777
ឬតាមរយៈ Yeaksa App