ហ្វ្រែនឆាយ

សំណួរចំលើយក្នុងការបើក ហ្វ្រេនឆាយ យក្សាបោកអ៊ុត

យើងបានកែប្រែថ្មីសំរាប់អ្នកដែលមានដើមទុនតិចក៏អាចធ្វើបានដែរ

087215777 – 017538907

សំណួរដែលសួរជាញឹកញាប់

 

😍 ហេតុអ្វីត្រូវបើកហាងបោកអ៊ុតជាមួយយក្សា?

  • មានអតិថិជនស្រាប់​
  • ទទួលបានការទុកចិត្តពីអតិថិជនរួចហើយ
  • មិនពិបាកក្នុងការស្វែងរកអតិថិជនថ្មី ដើម្បីមកប្រើសេវាបោកអ៊ុតរបស់យើង
  • ទទួលបានចំណូលច្រើនជាងការដាក់ឈ្មោះខ្លួនឯង
  • មិនបាច់ទៅឈឺក្បាលគិតច្រើនរឿងបើកហាងខ្លួនឯង
  • ងាយស្រួលក្នុងការគ្រប់គ្រងហាង និងបុគ្គលិកព្រោះជាលក្ខណៈហ្វ្រេនឆាយ
  • មានបទដ្ឋានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងហាងបោកអ៊ុត
  • អាចបើកបានច្រើនសាខាក្នុងពេលតែមួយ
  • មានទីប្រឹក្សាចាំផ្តល់ការប្រឹក្សាអោយគ្រប់ពេល
  • ជាអាជីវកម្មដែលមានអនាគត់ភ្លឺស្វាង ហើយងាយស្រួលក្នុងកាពង្រីកខ្លួន​​​

 

😍 គោលបំណង៖

1) ចង់អោយបងប្អូនដែលជាស្ត្រីមេផ្ទះមានអាជីពច្បាស់លាស់មួយនៅផ្ទះ

2) មានចំណូលប្រចាំថ្ងៃជួយទ្រទ្រង់ក្រុមគ្រួសារបន្ថែម

3) មានពេលនៅផ្ទះជួយកិច្ចការផ្ទះ មើលការថែរទាំកូនចៅ និង ក្រុមគ្រួសារ

4) ផ្តល់ឳកាសអោយស្ត្រី បញ្ចេញនៅសមត្ថភាពផ្ទាល់ខ្លួន

5) ធ្វើអោយគ្រួសាររីករាយ និង មានសុភមង្គល

6) ជួយផ្តល់ការងារដល់ប្រជាពលរដ្ឋខែ្មរពិសេសស្រ្តី និងរួមចំណែក

កាត់បន្ថយភាពក្រីក្រ

សំណួរទី 1-​  តើហ្វ្រេនឆាយយក្សាតម្លៃប៉ុន្មាន ហើយមានការបង់ប្រចាំខែឆ្នាំទេ?

ជាធម្មតាសេវាហ្វ្រេនឆាយយក្សា គឺ 1000ដុល្លាក្នុងមួយឆ្នាំ តែដោយមានការលើកទឹកចិត្តជូនអតិថិជនរបស់យក្សា ក្រុមហ៊ុនយក្សាបានផ្តល់ជូនហ្វ្រីមួយជីវិតទៅលើការប្រើប្រាស់ឈ្មោះយក្សា ដោយមិនមានការបង់ប្រាក់ប្រចាំឆ្នាំឡើយ។ ដោយគ្រាន់តែបងប្អូនធ្វើការចុះឈ្មោះជាសមាជិកយក្សាតែប៉ុណ្ណោះ បងប្អូនហ្នឹងទទួលបានហ្វ្រីទៅលើហ្វ្រេនឆាយយក្សាមួយជីវិត។

 

សំណួរទី 2-  តើបើក យក្សា ក្រុមហ៊ុនតម្រូវអោយធ្វើអីខ្លះ?

ក្រុមហ៊ុនតម្រូវអោយអតិថិជនធ្វើដូចជា៖

  • ចុះឈ្មោះជាយក្សាសិន
  • រៀនបច្ចេកទេស/វិជ្ជាជីវៈ ពីបោកអ៊ុតយក្សាជាមុន
  • ទិសម្ភារៈប្រើប្រាស់ក្នុងហាង
  • ទិញផលិតផលសម្អាត
  • រៀបចំហាង/ដេគ័រហាងជាការស្រេច

 

សំណួរទី 3-  តើការចុះឈ្មោះតម្រូវអោយមានអ្វីខ្លះ?

បើកហាងយក្សាបោកអ៊ុតមួយកន្លែង ដំបូងត្រូវចុះឈ្មោះជា យក្សាជាមុនសិន

ក្នុងការចុះឈ្មោះនេះ គឺដើម្បីប្រើប្រាស់ហ្វ្រេនឆាយរបស់យក្សា ហើយការចុះឈ្មោះ

នេះ គឺអាចធ្វើបានតាមពីររបៀប៖

1អាចចុះឈ្មោះតាមរយៈ Online (ទូទាត់សេវាតាមរយៈធានាគារ ឬតាម

ភ្នាក់ងារដែលលោកអ្នកទុកចិត្ត)

2)  អាចមកចុះឈ្មោះនៅស្នាក់ការកណ្តាលរបស់,របស់យក្សាផ្ទាល់ គឺអាចចុះ

ឈ្មោះភ្លាមរៀនភ្លាម ឬ អាចចុះឈ្មោះហើយមករៀនពេលក្រោយក៏បាន

អាស្រ័យលើពេលវេលារបស់អតិថិជន ហើយការចុះឈ្មោះតម្រូវអោយមាន           ឯកសារដូចខាងក្រោម៖

–   អត្តសញ្ញាណ្ណប័ណ្ណ

–   ទីតាំងហាង (ប្រសិនបើមាន)

–   លេខទូរស័ព្ទម្ចាស់ហាងចំនួន ពីរខ្សែ

–   និងសេវាចុះឈ្មោះ ចំពោះសេវានៃការចុះឈ្មោះជាសមាជិក

យក្សាបោកអ៊ុត គឺចំនួន 1000ដុល្លារ ក្នុងម្នាក់។

 

សំណួរទី 4-  តើការដែលខ្ញុំចុះឈ្មោះជាសមាជិកយក្សាបោកអ៊ុត ខ្ញុំទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

ពេលដែលក្លាយជាសមាជិកហាងយក្សាបោកអ៊ុតរួច គឺទទួលបានអត្ថប្រយោជន៍          ជាច្រើនដូចជា៖

  • ទទួលបានការប្រើប្រាស់ឈ្មោះយក្សាមិនចាំបាច់បង់សេវាប្រចាំឆ្នាំ សមាជិកយក្សាប្រើឈ្មោះបានរហូតមួយជីវិត (ហ្វ្រី)
  • ទទួលបានការបង្ហាត់បង្រៀនជំនាញបច្ចេកទេសបោកអ៊ុត

ដោយមិនគិតថ្លៃចំនួន ពីរនាក់

  • ទទួលបានតម្លៃពិសេសក្នុងការទិញផលិតផល

ប្រើប្រាស់ក្នុងហាងរបស់ខ្លួន

  • ជាតំណាងចែកចាយផលិតផលក្នុងតំបន់ និងទូទាំងប្រទេស
  • ជាតំណាងក្រុមហ៊ុនក្នុងការរក Franchise យក្សាបន្ត
  • ឳកាសក្លាយជា Master Franchise យក្សា
  • ទទួលបានបណ្តុះបណ្តាលរបៀបគ្រប់គ្រងអាជីវកម្ម និងជំនាញលក់
  • មានប្រពន្ឋ័ App សម្រាប់ប្រើប្រាស់ក្នុងហាងបោកអ៊ុតផ្ទាល់ខ្លួន
  • យក្សាជួយផ្សព្វផ្សាយលើបណ្តាញសង្គម
  • យក្សាមានអតិថិជនស្រាប់ ស្គាល់ពីគុណភាព

និងសេវាកម្មរបស់យើងរួចជាស្រេចហើយ

  • ចំណាយដើមទុនតិច ឱកាសធ្វើអាជីវកម្មតាមផ្ទះងាយស្រួល
  • អាចរកចំណូលបន្ថែមបានចាប់ពី 8000$-1,000$ក្នុងមួយខែ
  • មានការប្រឹក្សាយោបល់អាជីវកម្មដោយមិនគិតថ្លៃ

 

សំណួរទី 5-  តើទីតាំងរៀនបច្ចេកទេស/វិជ្ជាជីវៈ បោកអ៊ុតយក្សា នៅឯណា?

ទីតាំងរៀនរបស់យក្សា មាន 2ទីតាំង

1- ការិយាល័យភ្នំពេញ 087215777-017369036

2- ការិយាល័យខេត្តសៀមរាប 017538907

 

សំណួរទី 6-  តើពេលមករៀនត្រូវការឯកសារអ្វីខ្លះភ្ជាប់មកជាមួយ?

ក្នុងការឡើងមករៀនមិនទាមទារឯកសារអ្វីច្រើនទេ គ្រាន់តែថតវិក័យប័ត្រ

ដែលយើងបានចុះឈ្មោះមកបង្ហាញអ្នកគ្រូជាការស្រេច។ តែប្រសិនបើមាន ខោអាវណាដែលប្រឡាក់ៗ នៅផ្ទះបោកមិនចេញ ឬខោអាវឆ្លងពណ៌ដែលមិនអាចធ្វើកើត និងហូលផាមួង អាវប៉ាក់ អាវធំ ដែលចង់យកមករៀនបោក ក៏អាចយកមកបាន​ដែរ

 

សំណួរទី 7-  តើរៀនមានរយៈពេលប៉ុន្មានថ្ងៃ?

រយៈពេលនៃការរៀន មានរយៈពេល 2ថ្ងៃ ចាប់ពីម៉ោង 8:30ព្រឹក រហូតដល់ម៉ោង 5:00ល្ងាច។ ក្នុងករណីរៀនរួច មានការខ្វះខាតបច្ចេកទេសត្រង់ចំនុចណាមួយនោះ គឺអាចស្នើរសុំរៀនបន្ត ពីមួយថ្ងៃទៅពីរថ្ងៃទៀតបាន ហើយអាចមករៀនឡើងវិញម្តងទៀតបានដោយមិនមានការចំណាយថ្លៃសេវាអ្វីឡើយ ឬក័អាចទំនាក់ទំនងផ្ទាល់ជាមួយគ្រូ តាមរយៈ Telegram, Chat Video Call និងអាចសាកសួរតាមរយៈក្រុមគ្រួសារយក្សា ដែលពួកគាត់ជាអ្នកមានជំនាញច្បាស់លាស់ និងមានបទពិសោធន៍ជាយូរឆ្នាំមកហើយ។

 

 

សំណួរទី 8-  តើការបង្រៀនរបស់យក្សា មានបង្រៀនបោកហូលផាមួង អាវធំទេ?

យក្សា មានបង្រៀនគ្រប់យ៉ាង គ្រប់ប្រភេទសាច់ក្រណាត់ មានទាំងបោក មានទាំងអ៊ុត ហើយបង្រៀនតាំងពីការគ្រប់គ្រងបុគ្គលិក និងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងហាង ចំណូល-ចំណាយថែមទៀតផង។

 

សំណួរទី 9-  ចុះលឺថាយក្សាមាន App (កម្មវិធីប្រើជាមួយទូរស័ព្ទ) សម្រាប់ប្រើប្រាស់ក្នុងហាងបោកអ៊ុត ក៏ដូចជាអតិថិជដែរ​តើពេលខ្ញុំបើកយក្សាអោយហាងខ្ញុំប្រើឬទេ?

សាខាយក្សាទាំងអស់អាចប្រើកម្មវិធីទូរស័ព្ទហ្នឹងបានទាំងអស់គ្នាកម្មវិធីទូរស័ព្ទ នេះ គឺធ្វើអោយម្ចាស់សាខានិមួយៗងាយស្រួលក្នុងការតាមដាន គ្រប់ គ្រង អំពីសេវាកម្មដែលយើងបំរើជូនទៅអតិថិជន និងសរុបទឹកប្រាក់ នានា ដែលយើងទទួលបាន ហើយ អាចជូនដំណឹងទៅកាន់អតិថិជន អំពីខោអាវ រួចហើយឬនៅទៀតផង ជាពិ សេសគឺ អាចកាត់បន្ថយការបាត់បង់ និង កាត់ បន្ថយការប្រើប្រាស់វិក័យប័ត្រថែមទៀតផង។

 

សំណួរទី 10- តើការរៀននេះ មានបង់ថ្លៃសេវាបង្រៀនទេ?

ការរៀននេះមិនមានការបង់ថ្លៃសេវាបង្រៀនទេ គឺFree ក្នុងសមាជិកមួយ យើងអាចរៀនបានចំនួន ២នាក់ (ម្ចាស់ទាំងពីរ ឬម្ចាស់មួយ បុគ្គលិកមួយ)

 

សំណួរទី 11ប្រសិនបើខ្ញុំជាប់រវល់ការងារ​ តើខ្ញុំអាចអោយអ្នកផ្សេងមកជំនួសក្នុងការរៀននេះបានទេ?
អាចអោយអ្នកផ្សេងមករៀនជំនួសបានដោយគ្រាន់តែម្ចាស់ត្រូវមកធ្វកិច្សសន្យា ជាមុនសិន បន្ទាប់មកអោយអ្នកតំណាងមករៀន និងអនុវត្តបាន។

 

សំណួរទី 12- បើខ្ញុំគ្មានពេល តើខ្ញុំអាចរៀនពីគ្នាទៅវិញទៅមកបានទេ?

ប្រសិនបើអ្នកគ្មានពេលទេ ម៉េចបានជាចង់បើកអាជីវកម្ម យក្សាចង់  អោយអ្នក ចំណាយពេលតែ ២ថ្ងៃ ទៅ៣ថ្ងៃប៉ុណ្ណោះ សំរាប់ថ្ងៃសៅរ៍ អាទិត្យ ក៏បានដែរ ព្រោះយើង មានបង្រៀនរាល់ថ្ងៃ មិនថាថ្ងៃបុណ្យ ឬថ្ងៃសំរាកនោះទេ។

 

សំណួរទី 13- តើចាំបាច់ត្រូវរៀនទៀតឬទេ បើខ្ញុំធ្លាប់បើកហាងបោកអ៊ុតដែរ?

ពិតណាស់ជឿថាស្ត្រីមួយចំនួនធំ គឺគាត់ចេះបោកអ៊ុត សម្រាប់គ្រួសាររបស់គាត់ ស្ត្រីមួយចំនួនទៀតគាត់ធ្លាប់ទៅធ្វើការអោយហាងបោកអ៊ុត និងមួយចំនួនទៀតគាត់ជាម្ចាស់ហាងបោកអ៊ុត គឺសុតតែចេះបោកអ៊ុតទាំងអស់ ពេលដែលគាត់ចង់ក្លាយជា គ្រួសារយក្សា ឬសមាជិកយក្សា គឺគាត់ត្រូវតែរៀនបច្ចេកទេសរបស់យក្សា ព្រោះថាយក្សាបោកអ៊ុត គឺជាហ្វ្រេនឆាយ  ហើយជាហ្វ្រេនឆាយមួយដែលល្បីទូទាំងប្រទេស អញ្ចឹងហើយបានជាយក្សាតំរូវអោយមានការរៀនបច្ចេកទេសទាំងអស់នោះ តាមបទ ដ្ឋានហ្វ្រេនឆាយយក្សា ដើម្បីយកទៅបំរើហាងរបស់ខ្លួនអោយវាមានគុណភាព និងទទួលបានការគាំទ្រពីមហាជន ដែលបានមកប្រើសេវារបស់យើង និងបន្តនិរន្តរភាពរបស់ហាងយើង អោយយូរអង្វែង គឺយក្សាចង់អោយសាខាទាំងអស់មានគុណភាពនិងមានចំណូលបានច្រើន ដើម្បីលើកស្ទួយជីវភាពគ្រួសារ។ ហើយស្នាមប្រឡាក់មួយចំនួន មិនមែនគ្រាន់តែយកច្រាស់ទៅដុសជ្រះនោះទេ គឺត្រូវការបច្ចេកទេស គួបផ្សំជាមួយផលិតផលរបស់យក្សាទើបអាចជម្រះបាន។

 

សំណួរទី 14- ខ្ញុំនៅតាមខេត្ត ខ្ញុំឡើងទៅរៀនតើមាន កន្លែងស្នាក់នៅ និងអារហារអោយខ្ញុំឬទេ?

ចំពោះការស្នាក់នៅ និងអារហារ សំរាប់អតិថិជននៅតាមខេត្ត ឡើងមករៀននៅភ្នំពេញ ឬសៀមរាប គឺក្រុមហ៊ុនពុំមានការទទួលខុសត្រូវទេ គឺរាល់ការចំណាយ    ផ្សេងៗជាបន្ទុករបស់អតិថិជន។

 

សំណួរទី 15-ខ្ញុំមានកូនតូចៗតើអាចមករៀនបានទេ?

ទោះបីជាអ្នកមានកូនតូចៗ ឬ មានផ្ទៃពោះក៏អ្នកអាចមករៀនបានដែរ យើងបានរៀបចំកន្លែងសម្រាប់លោកអ្នកដ៏ល្អបំផុតព្រោះយើងបានធ្វើសម្រាប់គ្រួសារ សម្រាប់ កូនៗ របស់លោកអ្នក យើងថែទាំអ្នកជាគ្រួសាររបស់យើង។

 

សំណួរទី 16-​ បន្ទាប់ពីរៀនហើយ តើរយៈពេលប៉ុន្មានថ្ងៃ ទើបអាចបើកដំណើរការបាន?

បន្ទាប់ពីរៀនរួច យើងត្រូវចំណាយពេលទៅលើការរៀបចំហាងតាមជាក់ស្តែង រួមទាំងការទិញសម្ភារៈ និងផលិតផល។ តាមបទពិសោធន៍របស់ក្រុមហ៊ុន ប្រសិន បើហាងនោះមានការរៀបចំដោយក្រុមហ៊ុន គឺក្រោយពីការរៀនរួចតែរយៈពេលមួយសប្តាហ៍គឺអាចដំណើរការបានហើយ មិនចាំបាច់រងចាំយូនោះទេ ព្រោះថាសម្ភារៈនិងផលិតផល ក្រុមហ៊ុនមានស្រេចអស់ហើយ។

 

សំណួរទី 17- ខ្ញុំបើហាងយក្សាមួយកន្លែង តើចំណាយដើទុនអស់ប៉ុន្មាន?

បើកហាងយក្សាបោកអ៊ុត មួយកន្លែងចំណាយដើមទុនអស់ប្រហាក់ប្រហែលជាង 5,000$ គឺខាងក្រុមហ៊ុនគាត់រៀបចំអោយមួយកំប្លេរ ទាំងម៉ាស៊ីនបោក ឆ្នាំងអ៊ុត សម្ភារៈប្រើប្រាស់ផ្សេងៗ និងផលិតផលប្រើប្រាស់ទាំងអស់ គឺអតិថិជនរងចាំតែកាន់សោរចូលទៅប្រើប្រាស់ហាងតែប៉ុណ្ណោះ។

ទំហំហាងដែលអាចបើកបាន គឺចាប់ពី 2ម៉ែត្រឡើងទៅ តែជាធម្មតាគឺខ្នាតផ្ទះល្វែង 4ម៉ែត្រ-4,20ម៉ែត្រ។ បើបានទីតាំងកាន់ធំហើយស្អាត គឺធ្វើអោយយើងមានអតិថិជនកាន់តែច្រើន និងមានទំនុកចិត្តកាន់តែខ្ពស់ ។

ចំពោះទីតាំង៖ ក្រុមហ៊ុនមិនបានកំណត់ទីតាំងក្នុងការដាក់នោះទេ កន្លែងណាក៏អាច

ដាក់បាន​ដែរ។

 

សំណួរទី 18-ចុះបើខ្ញុំមានដើមទុនតិចជាងនេះ តើអាចបើកហាងយក្សាបានទេត្រឹម 1,000$ ​ទៅ 2,000$ ?

បាទអរគុណនៅសំណួរមួយនេះ យើងដឹងហើយថាបច្ចុប្បន្នប្រជាជនមួយចំនួនគាត់មានថវិការក្នុងការបើកអាជីវកម្មនៅមានកំរិត ដូច្នេះហើយក្រុមហ៊ុននៅតែផ្តល់ឳកាសដល់ពួកគាត់ជានិច្ច គឺគាត់អាចចុះឈ្មោះជាមួយយក្សាហើយ ទិញស្លាកកៅស៊ូដែលមានឡូហ្គោលយក្សាមួយឈុត ដែលមានតម្លៃ 200$ យកទៅរៀបចំតម្លើងដោយខ្លួនឯងនៅចំនុចដែលសំខាន់ជាមុនសិនបាន ដោយមានការពិភាក្សាជាមួយកក្រុមហ៊ុន ចាំពេលបានចំណូលបន្ថែម គឺគាត់អាចធ្វើបន្ថែមបន្តបាន។

 

សំណួរទី 19- ចំពោះផលិតផល និងសម្ភារៈប្រើប្រាស់ តើតម្រូវអោយទិញពីក្រុមហ៊ុនឬយ៉ាងណា?

ផលិតផលប្រើប្រាស់ក្នុងហាង គឺតម្រូវអោយទិញពីក្រុមហ៊ុន ព្រោះយើងត្រូវការពង្រឹងគុណភាព អោយតាមមាត្រដ្ឋានរបស់យក្សា ព្រោះយើងជាហ្វ្រេនឆាយ ជាទំនុកចិត្តរបស់អតិថិជន និងងាយបានតំលៃខ្ពស់សម្រាប់សេវាកម្មរបស់យើង។

ផលិតផលយក្សា មានតម្លៃសមរម្យ គុណភាពខ្ពស់ ជាផលិតផលក្នុងស្រុក ផលិតផលខ្មែរ ស្នាដៃកូនខ្មែរ ហើយយើងអាចកម្មផលិតផលបានតាមរយៈលេខ 087215777-017538907-087248777-087283777

 

សំណួរទី 20- ផលិតផលតម្រូវអោយទិញម្តងប៉ុន្មាន?

ចំពោះការទិញផលិតផល យក្សាមានជំរើសពីរអោយជ្រើសរើស

  • ទិញតាមលទ្ធភាពដែលអាច គឺយើងទិញផលិតផលទាំងអស់នោះក្រោយពីការរៀនរួច ព្រោះថាពេលរៀនអ្នកគ្រូគាត់បានពន្យល់លម្អិតពីផលិតផលនិមួយៗ ធ្វើអោយយើងយល់ច្បាស់ពីផលិតផល និងការប្រើប្រាស់ ធ្វើអោយយើងងាយស្រួលក្នុងការទិញ ថាតើផលិតផលអ្វីខ្លះចាំបាច់ប្រើនៅក្នុងហាង

របស់យើង គឺយើងអាចជ្រើសរើសទិញតាមតម្រូវការជាក់ស្តែង។

  • ទិញជាកញ្ចប់ក្រុមហ៊ុន គឺយក្សាបានរៀបចំផលិតផលប្រើប្រាស់ ជាកញ្ចប់ សម្រាប់បងប្អូនណាដែលមិនចង់រើសខ្លួនឯង ចំណេញពេល ចង់អោយយក្សារៀបចំអោយទាំងអស់ ក្នុងកញ្ចប់ផលិតផលមួយចំណាយក្នុងចន្លោះពី 300$-400$ ដោយមានការបញ្ចុះតម្លៃជូន 10% ទៀតផង។

 

សំណួរទី 21- ចុះសម្ភារៈយ៉ាងម៉ិចដែរ?

ចំណែកសម្ភារៈប្រើប្រាស់ក្នុងហាង គឺយក្សាបានផ្តល់ជំរើសដល់អតិថិជនទាំងអស់នៅជំរើសពីរដែរ

  • អាចទិញពីក្រុមហ៊ុន តម្លៃសមរម្យ គុណភាពល្អ

ជារបស់ថ្មីមានការធានាត្រឹមត្រូវ

  • អាចទិញពីខាងក្រៅបាន តាមតម្រូវការជាក់ស្តែង

***      តែត្រូវដឹងថាការទិញសម្ភារៈពីក្រុមហ៊ុនពិតជាល្អ របស់ថ្មី មានការធានាត្រឹមត្រូវ គុណភាពខ្ពស់ ទុកចិត្តបាន តំលៃសមរម្យ មិនចំណាយពេលក្នុងការដើរកទិញច្រើនកន្លែង ចូលមួយកន្លែងមានរបស់របរគ្រប់មុខចំណេញពេលវេលាបានច្រើន។

 

សំណួរទី 22- តើផិតផល និងសំភារៈ ដែលក្រុមហ៊ុនផ្តល់អោយ ប្រើរយៈពេលប៉ុន្មានខែអស់?

អស់លឿន ឬយឺត គឺអាស្រ័យទៅលើចំនួនអតិថិជនដែលចូលមកបំរើសេវារបស់យើងទេ ច្រើនអស់លឿន តិចអស់យូរ

 

សំណួរទី 23- តើផលិតផល និងសំភារៈ ពេលប្រើប្រាស់អស់ទៅរកទិញនៅឯណា?

ក្នុងការកម្មង់លើកទី​២ សាខាទាំងអស់អាចទំនាក់ទំនងជាមួយក្រុមហ៊ុនផ្ទាល់ បន្ទាប់មកក្រុមហ៊ុនហ្នឹងធ្វើការបែងចែកទៅតាមបន្តាដេប៉ូ ឬភ្នាក់ងារចែកចាយក្នុង

តំបន់ដែលនៅជិតគាត់។

និងអាចកម្មផលិតផលបានតាមរយៈលេខ៖​ 087215777-017538907-

087248777-087283777 ឬតាមរយៈ Yeaksa App

 

សំណួរទី 24- តើការរៀបចំហាង ឬដេគ័រហាងមួយចំណាយប៉ុន្មាន ទៅលើអ្វីខ្លះ?

ក្នុងការរៀបចំហាងមួយ យើងត្រូវរៀបចំដូចខាងក្រោម៖

  • គ្រឿងដែកសម្រាប់ធ្វើតុទូ កៅអីស្នួរហាល ប្រដាប់ដាក់ថង់ ប្រដាប់ដាក់កញ្ច្រែង ទូតាំងផលិតផល និងរបាំងអ៊ុតជាដើម
  • ផ្លាកប៉ាយយីហោ និងគ្រោងដែកជាច្រើនផ្លាក
  • គ្រឿងភ្លើង ដូចជាអំពូល កង្ហារ ខ្សែភ្លើង ឌីសង់ទ័រ ព្រីភ្លើងជាដើម
  • គ្រឿងទឹក ទុយ្យោទឹក ចូល-ចេញ ភ្ជាប់ម៉ាស៊ីន
  • និងខឿនជើងម៉ាស៊ីនសម្រាប់ដាក់ស៊ីន

ទាំងអស់សុតតែជាការចំណាយទុនទាំងអស់ តែក្រុមហ៊ុនបានអោយជម្រើសទៅដល់អតិថិជនក្នុងការរៀបចំហាងបានយ៉ាងស្រួល ដូចជាក្នុងចំនុចនិមួយៗខាងលើអតិថិជនជាចជ្រើសរើសយកចំនុចណាមួយក៏បានដែរក្នុងការចំណាយដើម្បីជាងក្រុមហ៊ុនចុះទៅរៀបចំជូន ឬក៏យកទាំងអស់ក៏បានដែរ រងចាំកាន់សោរចូលប្រើប្រាស់ហាងតែម្តងក៏បានដែរ។

 

សំណួរទី 25- បើខ្ញុំជាជាងខាង ដេគ័រស្រាប់ តើក្រុមហ៊ុន អនុញ្ញាតិ អោយខាងខ្ញុំធ្វើខ្លួនឯងបានទេ?

     បាទអាចរៀបចំ ឬដេគ័រដោយខ្លួនឯងបាន តែតំរូវអោយទិញប៉ាយយីហោយក្សាពីក្រុមហ៊ុនមួយឈុត ដោយមានការប្រឹក្សាពីក្រុមហ៊ុនផងដែរ។

 

សំណួរទី 26- តើក្រុមហ៊ុនមានកំណត់រយៈចំងាយពីសាខាមួយ ទៅសាខាមួយទៀតទេ?

ចំពោះទីតាំងសាខារបស់យក្សា គឺក្រុមហ៊ុនពុះបានកំណត់រយៈចំងាយពីគ្នានោះទេ គឺយក្សាអាចដាក់បានគ្រប់ទីកន្លែង។

 

សំណួរទី 27- ហាងមួយត្រូវការបុគ្គលិកប៉ុន្មានអ្នក?

ហាងយក្សាបោកអ៊ុតមួយកន្លែង បើកដំណើរការដំបូងត្រូវការបុគ្គលិក ចំនួន ២នាក់ គឺម្ចាស់ម្នាក់ និងបុគ្គលិកម្នាក់ នៅពេលដែលអតិថិជនចេះតែកើនឡើង គឺយើងបន្ថែមបុគ្គលិកទៅតាមតម្រូវការជាក់ស្តែងទៀត ដើម្បីអោយបំពេញតម្រូវការ និងសេវាកម្មរបស់អតិថិជន ដែលយើងមាន ធ្វើយ៉ាងណាកំអោយសេវាកម្មយើងខូច។

ចំពោះបុគ្គលិក ក្រុមហ៊ុនជួយធ្វើការបង្ហាត់បង្រៀនបុគ្គលិកខាងបច្ចេកទេស និងការរៀនពីបទពិសោធជាក់ស្តែងពីក្រុមហ៊ុន  តាមសមត្ថភាព និងការប៉ិនប្រសព្វ​ របស់ពួកគាត់ មុនពេលចូលបំរើការក្នុងហាង បុគ្គលិកដែលធ្វើការក្នុងហាង មិនចាំបាច់មានបទពិសោធក៏អាចធ្វើបានដែរ គ្រាន់តែមានចិត្តស្មោះត្រង់ រឿងផ្សេងៗទៀត គឺក្រុមហ៊ុនអាចបង្រៀនបានទាំងអស់ ។

 

សំណួរទី 28- តើបុគ្គលិក យើងគួរអោយប្រាកខែប៉ុន្មាន?

ជាទូទៅបុគ្គលិកបោកអ៊ុត ជាប្រភេទបុគ្គលិកដែលមានចំណេះដឹងនៅមានកំរិត អញ្ចឹងការអោយប្រាក់ខែទៅអោយពួកគាត់ទៅតាមហ្នឹងដែរ ជាទូទៅ ក្នុងកំរិតពី 120$-150$ អាហារ 2ពេល រួមកន្លែងស្នាក់នៅ និងប្រាក់លើកទឹកចិត្តបន្ថែមទៅតាមសកម្មភាពការងាររបស់ពួកគាត់។ បើមានកូនក្មួយយកប្រើបានកាន់តែប្រសើរ។

 

សំណួរទី 29- តើបើកយក្សាបោកអ៊ុត ចំណេញដែរឬទេ?

និយាយអោយឡូយម៉ងទៅ គឺមិនដែលខាត ព្រោះយើងមានកេរ្ត៍ឈ្មោះរួចទៅហើយ យើងធំជាងគេបង្អស់ និងមានហាងជាង 2,000កន្លែង ហើយបច្ចុប្បន្ន បើពួកគាត់បើកយក្សាហើយមិនចំណេញ ពួកគាត់ប្រហែលជាបិតទ្វារទៅវិញអស់ហើយ មិនអាចកើនឡើងដល់ថ្នាក់នេះទេ។ បើកយក្សាដឹកតែពីចំណេញ!

 

 

 

សំណួរទី 30- តើចំណេញហ្នឹង ចំណេញបានប៉ុន្មានអាចដឹងទេ?

ការដែលបើកយក្សាបោកអ៊ុត សួរថាចំណេញបានប៉ុន្មាន គឺវាអាស្រ័យទៅលើទីតាំង និងទំហំហាងដែលយើងបានបើក តែអាចប្រាប់បានថាការចំណេញដែលឆ្លងតាមរយៈអ្នកបើកកន្លងមកនេះ គឺមានចំណេញចន្លោះ ពី មួយពាន់ដុល្លា ដល់ មួយម៉ឺនដុល្លាក៏មានដែរ។ បើកកាន់តែធំ ចំណូលកាន់តែខ្ពស់។ ទ្រូតាមុខវាធំ ត្រីចូលក៏វាច្រើនដែរ។

 

សំណួរទី 31- អូហ៎អាហ្វ្រីហ្វ្រេនឆាយហ្នឹង គេហ្វ្រីអោយប៉ុន្មានឆ្នាំ?

ហ្វ្រេនឆាយយក្សា ជាហ្វ្រេនឆាយរបស់ខ្មែរ ជាស្នាដៃរបស់កូនខ្មែរ ខ្មែរត្រូវតែជួយខ្មែរតាមលទ្ធភាពដែលអាចជួយបាន ដូច្នេះហើយ ហ្វ្រេនឆាយយក្សា បានធ្វើការហ្វ្រីជូនបងប្អូនប្រជាពលរដ្ឋខ្មែរយើង អោយប្រើប្រាស់ឈ្មោះមួយនេះមួយជីវិតតែម្តង ដោយពុំចាំបាច់បង់សេវាថែរទាំប្រចាំខែ ឬសេវាប្រចាំឆ្នាំនោះទេ ប្រើបានជារាង រហូត តកូន-តចៅ។

 

សំណួរទី 32- បើចង់បើយក្សាហ្នឹង ក្រុមហ៊ុនមានចុះទៅមើលទីតាំងអោយអត់?

ក្រុមហ៊ុនពុំមានគោលការណ៏ចុះទៅមើលទីតាំងនោះទេ ព្រោះយក្សាអាចដាក់បានគ្រប់ទីកន្លែង តែអតិថិជនអាចថតរូបទីតាំង រូបហាងដែលយើងមាន ផ្ញើមកអោយក្រុមការងារក្រុមហ៊ុនដើម្បីជួយប្រឹក្សាយោបល់បាន។

 

សំណួរទី 33- ចង់បើលយក្សាបោកអ៊ុត តើមានបង់រំលោះឬអត់?

យើងកំពុងតែស្វែងរកដៃគូសហការណ៍ក្នុងរឿងនេះ តែបច្ចុប្បន្នយើងមិនទាន់មានសេវាបង់រំលោះនៅឡើយទេ តែអតិថិជនអាចធ្វើការបង់រំលោះសម្ភារៈមួយចំនួនជាមួយក្រុមហ៊ុនបង់រំលោះបាន។

សំណួរទី 34- តើតំលៃសេវាកម្មតាមសាខានីមួយៗប្រែប្រួលឬអត់?

សំរាប់តម្លៃនៃសេវាកម្ម គឺអាចប្រែប្រួលបានអាស្រ័យលើការពិភាក្សាជាមួយក្រុមហ៊ុនក្នុងករណីប្រកួតប្រជែងទីផ្សារ។ យ៉ាងណាម៉ិញបើយើងទម្លាក់តម្លៃនៃសេវាកម្មរបស់មកទាប វានឹងធ្វើអោយយើងបាត់បង់តម្លៃខ្លួន ហើយវាពិបាកក្នុងការ     តម្លើងតម្លៃវិញណាស់ ស៊ូយើងពង្រឹងនៅគុណភាព និងសេវាកម្មយើងវិញ ដោយមានការធ្វើប្រម៉ូសិនថែមវិញ ជាការប្រសើរ។

 

សំណួរទី 35- តើត្រូវចំណាយពេលប៉ុន្មានទើបទទួលបានកំរ៉ៃមកវិញ?

យើងត្រូវដឹងថាអាជីវកម្មបោកអ៊ុត ជាអាជីវកម្មមួយដែលទទួលប្រាក់ពីអតិថិជនជាប្រាក់ល្អិត ប្រចាំថ្ងៃ ហើយក៏អាស្រ័យលើអតិថិជនមកប្រើសេវារបស់យើងដែរ ហេតុនេះហើយប្រាក់កំរ៉ៃដែលទទួលបានអាស្រ័យលើការយកចិត្តទុកដាក់ ភាពរួស រាយ រ៉ាក់ទាក់ទៅលើអតិថិជនអោយបានល្អដែរ ជាទូទៅអាចរយះពេលពី 4-6ខែ នឹងទទួលបានលទ្ធផលមកវិញហើយ ដោយយោងលើម៉ាកសញ្ញាយក្សារបស់យើងដែរគឺវាមានអតិថិជនស្រាប់រួចទៅហើយ។

អាជីវកម្មបោកអ៊ុត ប្រៀបបីដូចទឹកជោឬនាច គឺអាស្រ័យទៅលើសេវាកម្មល្អ គុណភាពការបោកសំអាតល្អជាដ៏រាប ធ្វើអោយអតិថិជននឹកគិតដល់ និងទុកចិត្ត ជាពិសេសការទទួលខុសត្រូវរបស់ហាង នៅពេលដែល  កើតបញ្ហាឡើង។

 

សំណួរទី 36- ខ្ញុំមិនចង់ក្លាយជាសមាជិកយក្សាទេ ខ្ញុំចង់តែរៀនអោយចេះបានទេ?

អតិថិជនអាចរៀនបាន រៀនហើយដាក់យីហោផ្សេងៗ ក៏បានដែរ យើងក៏នៅតែជាដៃគូរបស់អ្នកដដែល។ យក្សានៅជាមួយលោកអ្នកជានិច្ច។

 

 

 

សំណួរទី 37- ហើយបើខ្ញុំក្លាយជាម្ចាស់សាខាយក្សា ខ្ញុំចង់ណែនាំអ្នកអោយមកបើក សាខាថ្មី តើយក្សាមានអ្វីពិសេសសំរាប់ខ្ញុំទេ?

ដូចបានរៀបរាប់ខាងលើអញ្ចឹង ពេលដែលអតិថិជនក្លាយជាសមាជិកយក្សាហើយ គឺគាត់ជាតំណាងក្រុមហ៊ុនក្នុងការរក ហ្វ្រីហ្វ្រេន យក្សាបន្តភ្លាម។ ហើយនៅពេលដែលអ្នកណែនាំបានអ្នកបើកថ្មីមួយទៀត គឺមានន័យថាអ្នកកំពុងតែជួយមនុស្សមួយគ្រួសារបានហើយអ្នកទទួលបាននូវភាពរីករាយ ខាងក្រុមហ៊ុនមិនមានអ្វីពិសេសជូនអ្នកបានទេ មានតែជូនភាពរីករាយដូចគ្នា។

 

សំណួរទី 38- ប្រសិនបើខ្ញុំបើកសាខាថ្មីមួយទៀត តើខ្ញុំត្រូវបង់ប្រាក់ប៉ុន្មាន?

ប្រសិនបើម្ចាស់សាខាចង់បើកសាខាថ្មីមួយទៀត អ្នកត្រូវបង់ប្រាក់សំរាប់ សាខាថ្មីនោះគឺ 1,000ដុល្លាដដែល គឺជាថ្លៃសំរាប់សមាជិកថ្មីនៃទីតាំងថ្មីនោះ

 

សំណួរទី 39- តើក្រុមហ៊ុនយក្សាជួយអ្វីខ្លះដល់សាខា?

អ្វីដែលសាខាទទួលបានពីក្រុមហ៊ុនគឺ

  • ក្រុមហ៊ុនមានកេរ្ត៏ឈ្មោះមានស្តង់ដាដែលក្រុមហ៊ុនបានសាងមកជាយូហើយ
  • មានអតិថិជនរួចជាស្រេច រងចាំតែសាខាចេះថែរក្សានិងរកបន្ថែមអោយ

កាន់តែច្រើនប៉ុន្នោះ

  • ម៉ាស៊ីន និងឧបករណ៏ដែលយកមកប្រើប្រាស់គឺទាន់សម័យ អោយត្រូវតាមការចង់បានពីអតិថិជន មិនត្រឹមតែគុណភាព និងពេលវេលានោះទេ
  • មានអ្នកទទួលការប្រឹក្សារាល់បញ្ហាដែលកើតមាន មិនថាជាការញ៉ែក

សំលៀកបំពាក់ ការបោក ការអ៊ុត និងការឆែកគុណភាព

  • ក្រុមហ៊ុនមិនបោះបង់សាខាទេ គឺក្រុមហ៊ុននៅតាមជួយ និងផ្តល់ការប្រឹក្សារហូតគ្រប់ៗរឿងដែលកើតមានចំពោះសាខា
  • យើងមានមាត្រដ្ឋានតំលៃគ្រប់សាខា មិនធ្វើអោយអតិថិជនសូញសាញ

រឿងតំលៃ និងមិនគិតថាសាខានេះយកថ្លៃ ឬសាខានោះយកថោកទេ

  • ប្រើប្រាស់ផលិតផលដែលមានគុណភាព ពីសិប្បកម្មផ្ទាល់

 

សំណួរទី 40- អរគុណច្រើនណាស់ចំពោះការឆ្លើយតប ចុះលេខទំនាក់ទំនងវិញ?

អាចទាក់ទងបាន 087215777

 

សំណួរទី 41- តើខ្ញុំអាចធ្វើហាងដើម្បីលក់ចេញបានទេ?

បាន! អ្នកអាចផលិតហាងសម្រាប់លក់ ដោយអ្នកគ្រាន់តែអោយអ្នកទិញហាងរបស់អ្នកធ្វើការចុះឈ្មោះថ្មី និងរៀននៅក្រុមហ៊ុនឡើងវិញ អ្នកអាចធ្វើបានជាច្រើនហាងថែមទៀតដើម្បីលក់អោយបានចំណេញ។

សំណួរទី 42- តើខ្ញុំត្រូវបង់ប្រាក់តាមណាដើម្បីចុះឈ្មោះជាសមាជិក?
អ្នកត្រូវបង់ប្រាក់តាមរយៈគណនីធានាគារ៖
     ABA      :  017538907       

:  Long Sychan

Wing    :  017538907

ACLEDA :                017538907

សំណួរទី 43- តើខ្ញុំទិញសម្ភារៈ ឬផលិតផលបែបណា?

អ្នកអាចកម្មង់តាមរយៈលេខទូរស័ព្ទ៖

087215777-017538907-087248777-087283777

ឬតាមរយៈ Yeaksa App

Translate »