ផ្តល់ជំនួយទៅកាន់សហគមន៍អ្នកជាប់ទោសនៅបន្ទាយមានជ័យ

យើងបានជួយទៅកាន់សហគមន៍អ្នកជាប់ទោស ក្នុងការបណ្តុះបណ្តាល បច្ចេកទេសបោកអ៊ុត ទៅកាន់អ្នកជាប់ទោសដែលនៅក្នុងមន្ទីរឃុំឃាំង និង ស្ត្រីដែលបានចប់ទោស ដើម្បីអោយមានការងារធ្វើ ក្រោមការដឹកនាំ និង បញ្ជូនអ្នកបច្ចេកទេស និង ផ្តល់ទុនខ្លះៗក្នុងការបង្កើតអាជីវកម្មបោកអ៊ុតមួយអោយមានចំណូលស្ថេរភាព ដើម្បីជីវភាពល្អប្រសើរឡើង

បច្ចេកវិទ្យាដើម្បីសម្រួល និង ភាពទាន់សម័យ

យើងព្យាយាមប្រើប្រាស់ និង បង្កើតនូវបច្ចេកវិទ្យាថ្មីៗសម្រាប់សហគមន៍យើង ក្នុងនោះមានទាំងបង្ហាត់បង្រៀនការប្រើប្រាស់បច្ចេកវិទ្យាទៅកានើសហគមន៍

ការជួយដល់សហគមន៍ស្ត្រី

យើងជួយដល់សហគមន៍ស្ត្រី សម្រាប់ការងារជាង8000នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចាកចេញទៅធ្វើការនៅក្រៅប្រទេសដោយគ្មានច្បាប់ទម្លាប់

អ្វីដែលយើងជួយដល់សហគមន៍

យើងជួយសម្រួលប្រជាជនក្នុងស្រុក ក្នុងតំបន់ រាល់ផលិតផលដែលយើងផលិតគឺយើងមិនបាននាំចេញនោះទេ គឺយើងប្រើប្រាស់ក្នុងសហគមន៍ និង ការផលិតក្នុងសហគមន៍ ដូចនេះការប្រើប្រាស់ ត្រូវបានត្រលប់ទៅកាន់សហគមន៍វិញ យើងមិនបានដកប្រាក់ចេញទៅប្រើប្រាស់នៅតំបន់ផ្សេងនោះទេ យើងអភិវឌ្ឍន៍ក្នុងសហគមន៍អោយកាន់តែបានច្រើន កាន់តែប្រសើរសម្រាប់ជីវភាពរស់នៅ ។