សំនួរទី1
តើហ្វ្រែនឆាយយក្សាគិតប្រចាំឆ្នាំដែរទេ?
មិនគិតថ្លៃទេ! បង់ប្រាក់ ៥០០ដុល្លា ជាសមាជិក គឺប្រើប្រាស់បានមួយជីវិត
សំនួរទី2
តើចូលជាសមាជិកយក្សាបានប្រយោជន៍អ្វីខ្លះ?
ជាសមាជិកយក្សា បានប្រយោជន៍ដូចជា គេស្គាល់ពីតម្លៃ គុណភាព នៃសេវា កម្ម បោកអ៊ុតរួចជាស្រេច គេទទួលស្គាល់ទូទាំងប្រទេស និងពិភពលោក
សំនួរទី3
តើយក្សាផ្តល់អ្វីខ្លះដល់សាខា?
យក្សាផ្តល់ការប្រឹក្សា បង្ហាត់បង្រៀន និងការមើលថែ ប្រសិនបើជាចាំបាច់ ត្រូវការ ដូចជាក្នុងករណី មិនសូវមានអតិថិជន ឬ អតិថិជនច្រើនពេក
សំនួរទី4
តើការរៀបចំហាងយក្សាជាអ្នកចេញប្រាក់មែនទេ?
សាខាជាអ្នកចេញប្រាក់ដោយខ្លួនឯង ហើយខាងយក្សាអាចធ្វើអោយ ឬ អ្នកអាចធ្វើដោយខ្លួនឯង តែអ្នកត្រូវបង់ប្រាក់ ១៦៥ដុល្លា សម្រាប់ថ្លៃ ផ្លាក កៅស៊ូព្រីន ព្រោះកៅស៊ូព្រីនត្រូវព្រីនចេញពីកន្លែងតែមួយ ហើយ ការត្រួត ពិនិត្យពណ៌ គុណភាព និង ការរចនាផ្សេងៗ
សំនួរទី5
តើការរៀនយ៉ាងម៉េចដែរ?
ការរៀន រយៈពេល១ទៅ៣ថ្ងៃ នៅស្នាក់ការកណ្តាលយក្សា ហើយ អាចរៀនម្តង ២នាក់ សំរាប់សាខាមួយ ហើយអ្នកអាចបញ្ជូនបុគ្គលិកមក រៀនបន្ថែម មួយជីវិត
សំនួរទី6
តើមានបង្រៀនបោកហូលផាមួង អាវធំដែរឬទេ?
មាន បង្រៀនគ្រប់យ៉ាង ការបោកអ៊ុតគ្រប់ប្រភេទ ហើយ បង្រៀនតាំងពីការ គ្រប់គ្រងបុគ្គលិក និងការគ្រប់គ្រងប្រាក់ចំណូលចំណាយថែមទៀតផង
សំនួរទី7
ខ្ញុំលឺថាមានកម្មវិធីទូរស័ព្ទសំរាប់អតិថិជន និង សាខា តើខ្ញុំអាចប្រើបានទេ?
សាខាយក្សាទាំងអស់អាចប្រើកម្មវិធីទូរស័ព្ទហ្នឹងបានទាំងអស់គ្នា កម្មវិធី ទូរស័ព្ទនេះគឺធ្វើអោយម្ចាស់សាខានិមួយៗងាយស្រួលក្នុងការតាមដាន គ្រប់ គ្រង អំពីសេវាកម្មដែលយើងបំរើជូនទៅអតិថិជន និងសរុបទឹកប្រាក់ នានា ដែលយើងទទួលបាន ហើយ អាចជូនដំណឹងទៅកាន់អតិថិជន អំពីខោអាវ រួចហើយឬនៅទៀតផង ជាពិសេសគឺ អាចកាត់បន្ថយការបាត់បង់ និង កាត់ បន្ថយការប្រើប្រាស់វិក័យប័ត្រថែមទៀតផង

សំនួរទី8
តើការរៀបចំហាងមួយអស់ប៉ុន្មាន?
ការរៀបចំហាងមួយអាស្រ័យទៅតាមទីតាំង និង ចំនួនសម្ភារៈដែលអ្នកត្រូវ ការសំរាប់ទីតាំង ឬ តំបន់មួយនោះ នេះយើងតម្រូវអោយមករៀនសិន ហើយចាំមើលថាក្រោយពេលរៀន តំបន់របស់អ្នកគួរតែប្រើប្រាស់ប៉ុណ្ណា នោះសាខាយកទៅមិនខាតបង់ ព្រោះយើងធ្វើតាមតម្រូវសំរាប់តំបន់ ។ យើងអាចប្រាប់បានថា វាមានតម្លៃ ចាប់ពី ១០០០ដុល្លា ឡើងទៅ
សំនួរទី9
តើហាងគួរមានទំហំប៉ុណ្ណា?
ហាងបោកអ៊ុតយក្សា គឺទំហំអាចចាប់ផ្តើមពី ២ម៉ែត្រ គុណ ២ម៉ែត្រ ឡើងទៅ រហូតដល់ ១០ម៉ែត្រ គុណនិង ២០ម៉ែត្រ ព្រោះកាលណាកាន់តែធំ កាន់តែ ទំនុកចិត្តអតិថិជនកាន់តែច្រើន
សំនួរទី10
បើខ្ញុំក្លាយជាម្ចាស់សាខាយក្សា ខ្ញុំចង់ណែនាំអ្នកអោយមកបើកសាខាថ្មី តើយក្សាមានអ្វីពិសេសសំរាប់ខ្ញុំទេ?
នៅពេលដែលអ្នកណែនាំបានអ្នកបើកថ្មីមួយគឺមានន័យថាអ្នកកំពុងតែជួយមនុស្សមួយគ្រួសារបានហើយ អ្នកទទួលបាននូវភាពរីករាយ ខាងក្រុមហ៊ុនមិនមានអ្វីពិសេសជូនអ្នកបានទេ មានតែជូនភាពរីករាយដូចគ្នា
សំនួរទី11
ប្រសិនបើខ្ញុំបើកសាខាថ្មីមួយទៀត តើខ្ញុំត្រូវបង់ប្រាក់ប៉ុន្មាន?
ប្រសិនបើម្ចាស់សាខាចង់បើកសាខាថ្មីមួយទៀត អ្នកត្រូវបង់ប្រាក់សំរាប់ សាខាថ្មីនោះគឺ ៥០០ដុល្លាដដែល គឺជាថ្លៃសំរាប់សមាជិកថ្មីនៃទីតាំងថ្មីនោះ
សំនួរទី12
បើខ្ញុំគ្មានពេលតើខ្ញុំអាចរៀនពីគ្នាទៅវិញទៅមកបានទេ?
ប្រសិនបើអ្នកគ្មានពេលទេ ម៉េចបានជាចង់បើកអាជីវកម្ម យក្សាចង់អោយ អ្នកចំណាយពេលតែ២ថ្ងៃ ទៅ៣ថ្ងៃប៉ុណ្ណោះ សំរាប់ថ្ងៃសៅរ៍ អាទិត្យ ក៏បាន ដែរ ព្រោះយើងមានបង្រៀនរាល់ថ្ងៃ មិនថាថ្ងៃបុណ្យ ឬ ថ្ងៃសំរាកនោះទេ។
សំនួរទី13
តើសាខាយក្សាមានគម្លាតចេញពីគ្នាទេ?
សាខាយក្សាគឺគ្មានគម្លាតទេ ពីសាខាមួយទៅសាខាមួយអាចដាក់បាន ទល់មុខគ្នាក៏បាន ជាប់ជញ្ជាំងគ្នាក៏បាន
សំនួរទី14
តើម៉ាស៊ីនបោកខោអាវ មានធានាទេ?
ផលិតផល ម៉ាស៊ីនបោកខោអាវសុទ្ធតែថ្មី ធានារយៈពេល១ឆ្នាំ
សំនួរទី15
បើរៀនមិនទាន់ចេះ តើខ្ញុំអាចមករៀនទៀតបានទេ?
យក្សាគឺបង្រៀនរហូត បង្រៀនសាខាមួយជីវិត អ្នកអាចមកបន្ថែមពេលណា ក៏បាន អ្នកត្រូវបានរៀនដោយមិនគិតថ្លៃនោះទេ
សំនួរទី16
ខ្ញុំមិនចង់ក្លាយជាសមាជិកយក្សាទេ ខ្ញុំចង់តែរៀនអោយចេះបានទេ?
បាន! អ្នកអាចរៀនអោយចេះបានច្បាស់លាស់ល្អ ដើម្បីយកទៅបំរើសេវាកម្មផ្សេងៗបាន ទោះបីជាអ្នកដាក់យីហោផ្សេងៗ យើងក៏នៅតែជាដៃគូរបស់អ្នកដដែល
សំនួរទី17
បើសិនជាខ្ញុំជាប់រវល់អាចអោយអ្នកតំណាងមករៀនបានទេ?
បាន តែម្ចាស់ត្រូវមកចុះកិច្ចសន្យាជាមុនសិន
សំនួរទី18
អរគុណច្រើនណាស់ ចុះលេខទំនាក់ទំនងវិញ?
អាចទាក់ទងបាន 087215777
សំនួរទី19
តើខ្ញុំអាចធ្វើហាងដើម្បីលក់ចេញបានទេ?
បាន! អ្នកអាចផលិតហាងសម្រាប់លក់ ដោយអ្នកគ្រាន់តែអោយអ្នកទិញហាងរបស់អ្នកដើម្បីចុះឈ្មោះថ្មីនិងរៀននៅក្រុមហ៊ុនឡើងវិញ អ្នកអាចធ្វើបានជាច្រើនហាងថែមទៀត ដើម្បីលក់អោយបានចំណេញ
សំនួរទី20
តើខ្ញុំត្រូវបង់ប្រាក់តាមណាដើម្បីចុះឈ្មោះជាសមាជិក?
អ្នកត្រូវបង់ប្រាក់តាមរយៈគណនី៖
– ABA: 017538907 Long Sychan
– Wing: 017538907
– ACLEDA: 017538907
– TrueMoney: 017538907
សំនួរទី21
តើខ្ញុំទិញសម្ភារៈឬផលិតផលបែបណា?
អ្នកអាចកម្មង់តាមរយៈលេខទូរស័ព្ទ៖ 087249777 – 087215777 – 087283777 – 087390777 ឬតាមរយៈ Yeaksa App
សំនួរទី22
ខ្ញុំមានកូនតូចៗតើអាចមករៀនបានទេ?
បាន!ទោះបីជាអ្នកមានកូនតូចៗ ឬ មានផ្ទៃពោះក៏អ្នកអាចមករៀនបានដែរ យើងបានរៀបចំកន្លែងសម្រាប់លោកអ្នកដ៏ល្អបំផុត ព្រោះយើងបានធ្វើសម្រាប់គ្រួសារ សម្រាប់កូនៗរបស់លោកអ្នក យើងថែទាំអ្នកជាគ្រួសាររបស់យើង