សៀវភៅគោលការណ៏បុគ្គលិក
ក្រុមហ៊ុន យក្សា
មាតិកា
ក្រុមហ៊ុន យក្សា……………………………………………………………………………………………………………..
សេចក្តីផ្តើម…………………………………………………………………………………………………………………..
ជំពូក១៖ បទប្បញ្ញត្តិទូទៅ
ប្រការ ១៖ ផលិតផល និងសេវាកម្មក្រុមហ៊ុន យក្សា…… ……………………………………….
ប្រការ ២៖ អាសយដ្ឋានរបស់ ក្រុមហ៊ុន យក្សា… ………………………………………………….
ប្រការ៣ ៖ សាវតាក្រុមហ៊ុន យក្សា……………………. ………………………………………………
ទស្សនៈវិស័យរបស់ក្រុមហ៊ុន យក្សា
បេសកកម្មរបស់ក្រុមហ៊ុន យក្សា
គុណតំលៃរបស់ក្រុមហ៊ុន យក្សា
ប្រការ៤ ៖ គោលដៅចំបងរបស់ក្រុមហ៊ុន យក្សា
ប្រការ៥,៖ សេចក្តីថ្លែងការណ៏របស់ក្រុមហ៊ុន យក្សា
ជំពូក២៖ ក្រមសីលធម៌ និង ការរក្សាការសម្ងាត់
ប្រការ ៦៖ ភាពស្មោះត្រង់ និង ការកេងប្រវ័ញ្ច
ប្រការ៧៖ ក្រមសីលធម៌របស់ក្រុមហ៊ុន យក្សា
ប្រការ៨៖ សំណុំឯកសារ និងព័ត៌មានសម្ងាត់ដែលពាក់ព័ន្ទនឹងបុគ្គលិក
ប្រការ៩៖ ប្រាក់ឈ្នួល និង សុខមាលភាព
ប្រការ១០៖ ការគ្រប់គ្រង និង ការត្រួតពិនិត្យបុគ្គលិក
ប្រការ១១៖ បទដ្ឋានការងាររបស់បុគ្គលិក
ជំពូក៣៖ ក្រមសីលធម៌ និង ការរក្សាការសម្ងាត់
ប្រការ១២៖ ការងារតាមចន្ទៈ
ប្រការ១៣៖ ការប្រព្រឹត្តស្មើភាព ការមិនរើសអើង និង ការរំខាន
ប្រការ១៤៖ កិច្ចសន្យាការងារបុគ្គលិក
ប្រការ១៥៖ ប័ណ្ណសំគាល់ខ្លួន និង ឯកសណ្ឋានរបស់បុគ្គលិក
ប្រការ១៦៖ ម៉ាងបំពេញការងារ
ប្រការ១៧៖ ការងារបន្ថែមម៉ោង
ប្រការ១៨៖ វត្តមានបុគ្គលិក
ប្រការ១៩៖ ការសុំអនុញ្ញាតធ្វើការក្រៅតំបន់របស់ក្រុមហ៊ុន យក្សា
ប្រការ២០៖ ការចូលនិវត្តន៏
ប្រការ២១៖ ការបញ្ចប់កិសន្យាបុគ្គលិក
ក. កម្មវិធីគម្រោង ឬ ផ្នែកត្រូវចប់
ខ. កិច្ចសន្យាការងាររបស់បុគ្គលិកត្រូវចប់អាណត្តិ
គ. បុគ្គលិកលាលែងមុនចប់អាណ្ណត្តិកិច្ចសន្យាការងារ
ឃ. ការបញ្ឈប់កិច្ចសន្យាការងារបុគ្គលិក យោងតាមបទបញ្ជាផ្ទៃក្នុងរបស់ ក្រុមហ៊ុន យក្សា
ប្រការ២២៖ ការរំលាយកិច្ចសន្យា និង បណ្តេញចេញបុគ្គលិក
ប្រការ២៣៖ ការជ្រើសរើសបុគ្គលិកថ្មី
ប្រការ២៤៖ ការវាយតម្លៃបុគ្គលិក
ប្រការ២៥៖ ការបណ្តុះបណ្តាល និង អភិវឌ្ឈន៏បុគ្គលិក
ប្រការ២៦៖ ការទូទាត់សំណង និង ការគ្រប់គ្រងអត្ថប្រយោជន៏
ជំពូក៤៖ ការឈប់សម្រាក
ប្រការ២៧៖ ការឈប់សម្រាកថ្ងៃបុណ្យជាតិចេញដោយរាជរដ្ឋាភិបាល
ប្រការ២៨៖ ការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់បៀវត្សរ៌
ប្រការ២៩៖ ការឈប់សម្រាកបញ្ហាសុខភាព
ក. ជម្ងឺរយៈពេលខ្លី
ខ. ជម្ងឺរយៈពេលវែង
ប្រការ៣០៖ ការឈប់សម្រាក់លំហែមាតុភាព
ប្រការ៣១៖ ការឈប់សម្រាកលំហែបិតាភាព
ប្រការ៣២៖ ការឈប់សម្រាកដោយមានមរណៈភាពក្នុងគ្រួសារ
ប្រការ៣៣៖ ការឈប់សម្រាកអាពាហ៌ពិពាហ៌
ប្រការ៣៤៖ នីតិវិធីស្នើសុំច្បាប់ឈប់សម្រាក
ប្រការ៣៥៖ អវត្តមានគ្មានច្បាប់
ប្រការ៣៦៖ ការយឺតយ៉ាវ
ជំពូក៥៖ ការទូទាត់ប្រាក់ឈ្នួល និង អត្ថប្រយោជន៏ផ្សេងៗ
ប្រការ៣៧៖ ការធានារ៉ាប់រងចំពោះគ្រោះថ្នាក់ការងារ និង សុខភាព
ប្រការ៣៨៖ ការផ្តល់ប្រាក់ខែទី១៣ជូនបុគ្គលិក
ប្រការ៣៩៖ ការផ្តល់ប្រាក់ឧបត្ថម្ភបេសកកម្មប្រចាំថ្ងៃសំរាប់បុគ្គលិក
ប្រការ៤០៖ ប្រាក់ឧបត្ថម្ភសំរាប់ប្រើប្រាស់ទូរស័ព្ទផ្ទាល់ខ្លួនក្នុង១ខែ
ប្រការ៤១៖ ប្រាក់ឧបត្ថម្ភថ្លៃថែទាំសុខភាព
ប្រការ៤២៖ របបសន្តិសុខសង្គម
ជំពូក៦៖ វិធាន និង បទបញ្ញាត្តិរបស់ក្រុមហ៊ុនក្នុងការដាក់វិន័យ
ប្រការ៤៣៖ ការមកសួរសុខទុក្ខពីសំណាក់មិត្តភ័ក្ភ្រ និង បងប្អូន
ប្រការ៤៤៖ នីតិវិធីពិន័យរដ្ឋាបាល
ប្រការ៤៥៖ ប្រព័ន្ទនៃការព្រមាន
ក. កំហុសស្រាលនាំឱ្យមានការប្រមានផ្ទាល់មាត់
ខ. កំហុសមធ្យមនាំឱ្យមានការព្រមានជាលាយលក្ខណ៏អក្សរ
គ. កំហុសធ្ងន់នាំឱ្យមានការបណ្តេញចេញពីការងារ
ប្រការ៤៦៖ វិធានវិន័យ
ប្រការ៤៧៖ ជំហ៊ាននៃការដាក់វិធានវិន័យ
ក. ការព្រមានផ្ទាល់មាត់
ខ. ករព្រមានជាលាយលក្ខណ៌អក្សរ
គ. ការព្យួរកិច្ចសន្យាការងារ
ឃ. ការបណ្តេញចេញពីការងារ
ប្រការ៤៨៖ សិទ្ធការពារខ្លួនរបស់បុគ្គលិក
ប្រការ៩៖ បណ្តឹង និង សំណើរ
ជំពូក៧៖ អវសានប្បញ្ញត្តិ
ប្រការ៥០៖ ភាសា និង អត្ថន័យនៃគោលការណ៏នេះ
ប្រការ៥១៖ ការចែកចាយសៀវភៅគោលការបុគ្គលិក
ប្រការ៥២៖ ការកែប្រែ
ប្រការ៥៣៖ ការចូលជាធរមាននៃគោលការណ៏បុគ្គលិក
ប្រការ៥៤៖ គណនេយ្យភាពច្បាប់
ឧបសម្ព័ន្ធ
ស្វាគមន៏ក្រុមហ៊ុន យក្សា!
ក្នុងនាមជានាយក ក្រុមហ៊ុន យក្សា ខ្ញុំសូមស្វាគមន៏ ចំពោះលោក លោកស្រី អ្នកនាង កញ្ញា ដែលជាបុគ្គលិករបស់ក្រុមហ៊ុន យក្សា ជាទីរាប់អាន និង សូមឱ្យលោក លោកស្រី អ្នកនាង កញ្ញា ទទួលបានជោគជ័យ គ្រប់ភារកិច្ចការងារ នៅទីនេះ។
ក្រុមហ៊ុន យក្សា យើងមានជំនឿចិត្តថា បុគ្គលិកម្នាក់ៗ នឹងខិតខំប្រឹងប្រែង អស់ពីសមត្ថភាព និងកំលាំងកាយចិត្ត ដើម្បីធ្វើឱ្យក្រុមហ៊ុន យក្សា មានភាពលូតលាស់ និងទទួលបានជោគជ័យ និងសង្ឈឹមយ៉ាងមុតមាំថា បុគ្គលិកទាំងអស់នឹងមានមោទនភាពក្នុងនាមជាសមាជិក នៃក្រុមការងាររបស់យើង។
សៀវភៅគោលការណ៏បុគ្គលិកនេះ ត្រូវបានអភិវឌ្ឈ និងរៀបរាប់នូវការរំពឹងទុកនៃផល ប្រយោជន៍ មួយចំនួន របស់លោក លោកស្រី អ្នកនាង កញ្ញា និងផ្តល់នូវចំណុចជាគោលនយោបាយ និតិវិធី និងកម្មវិធីសំខាន់ៗដល់បុគ្គលិកគ្រប់រូប។
បុគ្គលិកទាំងអស់ត្រូវតែបានអាន និងយល់ឱ្យបានច្បាស់លាស់ពីខ្លឹមសារនៃសៀវភៅគោល ការណ៏បុគ្គលិកនេះ ដែលអាចឆ្លើយតបនូវរាល់ចម្ងល់របស់បុគ្គលិកចំពោះក្រុមហ៊ុន យក្សា។
យើងសង្ឈឹមថា ទំនាក់ទំនងវិជ្ជាជីវៈ គឺមានភាពងាយស្រួលនៅពេលដែលបុគ្គលិកទាំងអស់ យល់ដឹងបាន ជ្រួតជ្រាប នូវ វប្បធម៌ និងគុណតំលៃរបស់ក្រុមហ៊ុន។ សេចក្តីណែនាំនេះនឹងជួយ ឱ្យបុគ្គលិកយល់កាន់តែប្រសើឡើង អំពីទស្សនៈ វិស័យ របស់យើងនាពេលអនាគត់ខាងមុខ។
ព័ត៌មាននៅក្នុងសៀវភៅនេះនឹងអាចត្រូវបានបន្ថែម ឬកែប្រែគ្រប់ពេលវេលា។ រាល់បុគ្គលិក ដែលជាប់កិច្ច សន្យាការ ងារនឹងទទួលបានច្បាប់ថតចម្លងនៃសៀវភៅនេះ និងសុំចុះហត្ថលេខា ចំពោះការទទួលយក និងយល់ព្រមតាម គោលការណ៏ ដែលបានចែងទាំងនេះ។
យើងសង្ឈឹមថា បទពិសោធន៏របស់លោក លោកស្រី អ្នកនាង កញ្ញា នៅទីនេះ នឹងមាន ការប្រកួតប្រជែង ភាពរីក រាយ និងទទួលបានការលើទឹកចិត្តជារង្វាន់ដ៏ល្អប្រសើរ។
ជាថ្មីម្តងទៀត! សូមស្វាគមន៏!
លោក. ហែម ហេម៉ា
នាយក
សេចក្តីផ្តើម
សៀវភៅគោលការណ៏បុគ្គលិកនេះ ត្រូវចងជាកាតព្វកិច្ចចំពោះក្រុមហ៊ុន យក្សា។ សៀវភៅគោលការណ៏បុគ្គលិកនេះ ចែងអំពីស្តង់ដារសុច្ចរិតរបស់ក្រុមហ៊ុន និងពន្យល់ពីការទទួលខុស ត្រូវផ្នែកច្បាប់ និងសីលធម៌របស់ក្រុមហ៊ុនចំពោះបុគ្គលិក។ គោលការណ៏ និងនិតិវិធីដែលមានចែងនៅក្នុងសៀវភៅ គោឡការណ៏បុគ្គលិកនេះ (ឬមានចែងនៅក្នុងឯកសារ ផ្សេងៗ) ត្រូវបានសរសេរក្នុងន័យទូលំទូលាយ និងមានគោលបំណងធ្វើជាការណែនាំសម្រាប់រាល់ សកម្មភាពដែលបុគ្គលិកអាចជួបប្រទះ។
យ៉ាងណាក៏ដោយ ស្ថានភាពអាចកើតឡើងដែលមិនបានដោះស្រាយដោយសៀវភៅគោល ការណ៏បុគ្គលិក ឬដែលលើកជាសំណួរដូចជាការអនុវត្តច្បាប់នីតវិធី និងបទបញ្ញត្តិរបស់ក្រុមហ៊ុន ឱុ្យបានសមស្រប។ បុគ្គលិក ដែលមានសំណួរថា តើការប្រព្រឹត្តរបស់ខ្លួនប្រហែលជាបានរំលោភច្បាប់ ឬបទប្បញ្ញត្តិដែលទាមទារ ឬគោលការណ៏ នានារបស់ក្រុមហ៊ុនគួរតែមិនទុកសំណួរនេះក្នុងចិត្ត ប៉ុន្តែត្រូវពិគ្រោះយោបល់ជាបន្ទាន់ទៅកាន់ប្រធានគ្រប់គ្រងផ្ទាល់ របស់អ្នក ឬប្រធានឬដ្ឋបាល។ បុគ្គលិកក៏អាចដោះស្រាយផ្ទាល់ជាមួយប្រធាន ឬអនុប្រធានក្រុមហ៊ុនផងដែរ។
ព័ត៌មានដែលមានចែងនៅក្នុតសៀវភៅគោលការណ៏បុគ្គលិកនេះ ត្រូវបានផ្តល់ឱ្យដោយ ក្រុមហ៊ុន យក្សា យោងតាមច្បាប់ស្តីពីការងារ បទបញ្ញតិ្ត និង វិធាននានាដែលពាក់ព័ន្ធ។ សៀវភៅគោលការណ៏បុគ្គលិកនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន យក្សា ។ សៀវភៅនេះនឹងចែងអំពី៖
- បទប្បញ្ញត្តិទូទៅ
- ក្រមសីលធម៌ និង ការរក្សាការសម្ងាត់
- សិច្ចសន្យាការងារ
- ការឈប់សំរាក
- ការទូទាត់ប្រាក់ឈ្នួល និង អត្ថប្រយោជន៏ផ្សេងៗ
- វិធាន និង បទបញ្ញត្តិ របស់ក្រុមហ៊ុនក្នុងការដាក់ពិន័យ
- អវសានប្បញ្ញត្តិ
ជំពូក១ ៖ បទប្បញ្ញត្តិទូទៅ
ប្រការ ១៖ ផលិតផល និងសេវាកម្មក្រុមហ៊ុន យក្សា
លោក លោកស្រី អ្នកនាង កញ្ញា នឹងអាខរកព័ត៌មានយ៉ាងច្រើនអំពី ផលិតផល និងសេវាកម្ម ដោយអានសៀវភៅ និងលិខិតប័ណ្ណផ្សព្វផ្សាយប្រសិបត្តិការរបស់ក្រុមហ៊ុន យក្សា។
ប្រការ ២៖ អស័យដ្ឋានរបស់ក្រុមហ៊ុន យក្សា
ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន យក្សា មានទីតាំងស្ថិត នៅផ្ទះលេខ ………… …..ផ្លូវលេខ…………. សង្កាត់………………ខណ្ណ……………………….. រាជធានីភ្នំពេញ។
ប្រការ ៣៖ សាវតារបស់ក្រុមហ៊ុន យក្សា
ក្រុមហ៊ុនយក្សាជាក្រុមហ៊ុនឯកជននៃព្រះរាជាណាចក្រ កម្ពុជា ដែលបានបង្កើតឡើង និងទទួលបានច្បាប់អនុញ្ញាតពីក្រសួងសេដ្ឋកិច្ចលេខ…………..ចុះថ្ងៃទី…….ខែ……..ឆ្នាំ២០….. ។
ទស្សនៈវិស័យរបស់ក្រុមហ៊ុនយក្សា
ធ្វើឱ្យមានទំនុកចិត្ត និងទទួលបានភាពជឿជាក់ពីបណ្តាលអតិថិជនមកលើសេវាកម្មនិងផលិតផល របស់ក្រុមហ៊ុន ក្រុមហ៊ុនមានទស្សនៈវិស័យដ៏ពិសេសមួយគឺ លើកតម្កើងស្រ្តីក្នុងសហគមន៏តាមរយះ របរប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំនិង ដើម្បី ក្លាយខ្លួនជាក្រុមហ៊ុនចែកចាយផលិតផលក្នុងស្រុកដ៏ល្បីល្បាញក្នុងចំណោម ក្រុមហ៊ុនយក្សទាំង៥ នៅក្នុងប្រទេសកម្ពុជា។
បេសកកម្មរបស់ក្រុមហ៊ុនយក្សា
- ផ្តល់គុណតំលៃដល់អតិថិជនតាមរយៈការផ្តល់ជូនសេវាកម្មបំរើអតិថិជនដ៏ល្អបំផុតគ្រប់វិនាទី
- បង្កើនកិច្ចសហប្រតិបត្តិការពាណិ្ជកម្មជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិ
- សិក្សាស្រាវ បណ្តុះបណ្តាល និងអវិឌ្ឈធនធានមនុស្សរបស់ក្រុមហ៊ុន
- គ្រប់គ្រង និងត្រួតពិនិត្យជាប្រចាំលើគុណភាពផលិតផល
- បង្ហាត់បង្រៀនបុគ្គលិកតាមផ្នែកឱ្យក្លាយជាបុគ្គលិកជំនាយ
- បង្កើតមជ្ឈមណ្ឌលប្រឹក្សាសំអាត បោកគក់ និងគន្កឹះក្នុងការសំអាតសំលៀកបំពាក់
- ផ្តល់នូវសេវាកម្ម និងទំនុកចិត្តដល់អត្តិថិជនតាមរយៈផលិតផលគុណភាពខ្ពស់
គុណតំលៃរបស់ក្រុមហ៊ុនយក្សា
- និរន្តរភាព
- សុខភាព
- សម្លាភាព
- ការទទួលខុសត្រូវ
- ភាពស្មោះត្រង់
- ការថែទាំ
- សហប្រតិបត្តិការណ៏
- ឧត្តមភាព
- លើកតម្កើងស្រ្តីក្នុងសហគមន៏តាមរយះរបរប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ
ប្រការ ៤៖ គោលដៅចំបងរបស់ក្រុមហ៊ុនយក្សា ដោះស្រាយរាល់បញ្ហាសំអាតបោកគក់និងគន្កឹះក្នុងការសំអាតសំលៀកបំពាក់ទំាងឡាយ ដែលជាកក្តាចំបងសម្រាប់មនុស្សសម័យថ្មីជាពិសេសក្រុមយុវជននិងយុវតីគ្រប់តំបន់ក្នុង ព្រះរាជាណាចក្រកម្ពុជាដែលតែងតែមានភាពមិនពេញចិត្តចំពោះគុណភាព ផលិតផល លើទីផ្សារ បច្ចុប្បន្ន។
ប្រការ ៥៖ សេចក្តីរាយការណ៏របស់ក្រុមហ៊ុនយក្សា គោលបំណងនៃសៀវភៅគោលការណ៏បុគ្គលិករបស់ក្រុមហ៊ុនយក្សា គឺដើម្បីពន្យល់ឱ្យបានច្បាស់លាស់អំពីអត្ថប្រយោជន៏របស់ក្រុមហ៊ុនយក្សានិងអត្ថប្រយោជន៏របស់បុគ្គលិក។គោលការណ៏បុគ្គលិកពិព័ណ៌អំពីនីតិវិធិជាមូលដ្ឋានដែលត្រូវគោរព និងអនុវត្ត។គោលការណ៏នេះអនុវត្តទៅលើបុគ្គលិកទាំងអស់ ដែលកំពុងបំរើការងារជូនរបស់ក្រុមហ៊ុនយក្សាឬទទួលប្រាក់ បៀវត្សរ៌ ពីរក្រុមហ៊ុនយក្សា។
គោលការណ៏បុគ្គលិកនេះពឹងផ្អែកទៅលើមូលដ្ឋានគ្រឹះដូចខាងក្រោម៖
- ភាពស្មើគ្នា ៖ ក្រុមហ៊ុនយក្សា មានការរំពឹងទុក និងផ្តល់ អត្តប្រយោជន៏មួយចំនួនទៅតាមបទដ្ឋានការងាររបស់បុគ្គលិក។ រាល់ភាពខុសគ្នានៃការរំពឹងទុក និងអត្ថប្រយោជន៏បុគ្គលិកត្រូវបានចែងយ៉ាងច្បាស់ក្នុងគោលការណ៏នេះ។
- តម្លាភាព ៖ បុគ្គលិកទាំងអស់ ត្រូវយល់ឱ្យបានច្បាស់លាស់អំពីផលប្រយោជន៏ដែលទទួល បានពីគោលការណ៏នេះ។
- ការប្រកួតប្រជែង ៖ ក្រុមហ៊ុនយក្សា ផ្តល់តំលៃឱ្យបុគ្គលិក និងរក្សាបុគ្គលិកឱ្យនៅធ្វើការបានយូតាមដែលអាចធ្វើទៅបាន ដោយផ្តល់ផលប្រយោជន៏ សមស្របយោងទៅតាម ស្ថានភាពសេដ្ឋកិច្ច និង សង្គម។
- លទ្ធភាពនៃមូលនិធិ ៖ ដើម្បីអនុវត្តគោលការណ៏បុគ្គលិករបស់ក្រុមហ៊ុនយក្សាក្រុមហ៊ុនត្រូវមានមូនិធិគ្រប់គ្រាន់ដើម្បីបំពេញការងារ។នាយកក្រុមហ៊ុនយក្សាមានភារកិច្ចស្វែងរកឱ្យមានថវិការគ្រប់គ្រាន់ដើម្បីអនុវត្តគោលការណ៏នេះ។ប្រសិនបើមូនិធិត្រូវអស់ ហើយមិនអាចរកមូនិធីថ្មីបាន ពេលនោះនាយកក្រុមហ៊ុនមានសិទ្ធ ពិនិត្យគោលការណ៏នេះឡើងវិញនិងផ្តល់អនុសាសន៌ដល់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនយក្សាដើម្បីកែប្រែគោលការណ៏តាមស្ថានភាពជាក់ស្តែង។
- គោលការណ៏ពាក់ព័ន្ធ ៖ គោលការណ៏នេះពាក់ព័ន្ធនឹងគោលការណ៏ប្រាក់បៀវត្សរ៌ គោលការណ៏ហិរញ្ញវត្ថុ គោលការណ៏ជ្រើរើសបុគ្គលិក និងគោលការណ៏ និងនិតិវិធីវាយ តំលៃបុគ្គលិក គោលការណ៏ដាក់ទណ្ឌកម្មវិន័យ គោលការណ៏បញ្ចប់កិច្ចសន្យាការងារ ដោយសារក្រុមហ៊ុនមិនមានថវិការបន្តអនុវត្តសកម្មភាប និង ការបញ្ចប់កិច្ចសន្យាការងារ ដោយមូលហេតុកម្មករនិយោជិតបានប្រព្រឹត្តកំហុសធ្ងន់។
ជំពូក២ ៖ ក្រមសីលធម៌ និង ការរក្សាការសម្ងាត់
ប្រការ ៦៖ ភាពស្មោះត្រង់ និង ការកេងប្រវ័ញ្ច
ក្រុមហ៊ុនយក្សាមានគោលនយោបាយចូលរួមកាត់បន្ថយ ភាពក្រីក្រ និងលុបបំបាត់ អំពើ កេង ប្រវ័ញ្ចដែលជាហេតុនាំឱ្យប៉ះពាល់ដល់ឪនភាពសេដ្ឋកិច្ចគ្រួសារ រាជរដ្ឋាភិបាល និងការដឹនាំរបស់ក្រុមហ៊ុនយក្សា។
ដើម្បីឱ្យមានសិក្រិតភាពដល់ក្រុមហ៊ុនយក្សាបុគ្គលិកទាំងអស់ត្រូវ អនុវត្ត ដូចខាងក្រោម៖
ក. ការគ្រប់គ្រង ៖ គ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យ តម្លាភាព យុត្តិធម៌ វិមជ្ឈការ និង សហវិម្ឈការមិនធ្វើ សេចក្តី សម្រេចចិត្ត ដែលទទួលបានផលជាកំរៃសំរាប់បុគ្គលផ្ទាល់ខ្លួន ក្នុងម៉ោង ធ្វើការរបស់ក្រុមហ៊ុនយក្សា។
ខ. ការជ្រើរើបុគ្គលិក ៖ មិនអនុញ្ញាតបុគ្គលិកផ្នែកហិរញ្ញវត្ថុដែលមានពាក់ព័ន្ធសាច់សា លោហិត ប្រពន្ធ ឬប្តីរបស់ខ្លួន ឬរបស់នាយក និងប្រធានផ្នែករបស់ក្រុមហ៊ុនយក្សា ដែលមានសិទ្ធលើការចំណាយថវិកា។
គ. ទ្រព្យសម្បត្តិ ៖ បុគ្គលិកទាំងអស់ត្រូវគោរពតាមគោលការណ៏ហិរញ្ញវត្ថុ និងរដ្ឋបាលដោយ មិនយកឧបករណ៏ សំភារៈរបស់ក្រុមហ៊ុនធ្វើជារបស់ខ្លួន ទោះបីក្នុងកំរិតណាក៏ដោយ នៅពេលដែលខ្លួនចប់ភារៈកិច្ច ជាមួយ ក្រុមហ៊ុនយក្សា។ បុគ្គលិកទាំងអស់ត្រូវធ្វើការផ្ទេរគ្រប់ឯកសារ សំភារៈ និងកម្មសិទ្ធបញ្ញា ដែលជារបស់ ក្រុមហ៊ុនយក្សា នៅពេលខ្លួនចប់ភារៈកិច្ចជាមួយក្រុមហ៊ុន។ គោលការន៏ផ្សេងៗ របស់រាជរដ្ឋាភិបាលដើម្បីលុបបំបាត់អំពើពុករលួយ ត្រូវប្រកាន់យក សេចក្តីថ្លៃថ្នូរ សច្ចៈ ទៀងត្រង់ និងមិនប្រព្រឹត្តិ ទង្វើពាក់ព័ន្ធអំពើពុករលួយផ្សេងៗ។
ប្រការ ៧៖ ក្រមលីលធម៌របស់បុគ្គលិកក្រុមហ៊ុនយក្សា
ក្រុមហ៊ុនយក្សាបំពេញភារៈកិច្ច និងផ្តល់សេវាកម្មភាគច្រើន បំផុតគឺសំដៅលើអ្នកលក់ដុំ និង រាយគ្រប់បណ្តាលខេត្តក្រុង ដែលជាភ្នាក់ងារចែកចាយយ៉ាងសំខាន់ នូវផលិតផលគុណភាព របស់ក្រុមហ៊ុន ទៅដល់ អ្នកប្រើប្រាស់។ ឆ្លើយតបទៅនឹងគុណធម៌ និងក្រម សីលធម៌ក្នុងការទំនាក់ទំនងពាណិជ្ជកម្មបុគ្គលិកក្រុមហ៊ុនយក្សា ទាំងអស់ គ្រប់ជាន់ថ្នាក់ត្រូវរក្សាវិន័យ សីលធម៌ និងមានព្រហ្មវិហាធម៌ភ្ជាប់ខ្លួនដែលត្រូវអនុវត្តដូច ខាងក្រោម៖
១. មិនត្រូវប្រើពាក្យអសុរស មើលងាយ និយាយដើមអតិថិជិន និងសមាជិកក្នុងក្រុមការងារ។
២. មិនត្រូវប្រើឈ្មោះក្រុមហ៊ុនយក្សាដើម្បីប្រយោជន៏ខ្លួន។
៣. ត្រូវគោរព និងអោយតំលៃនារីភេត កុមារ ជនពិការ និងរក្សាវប្បធម៌ អរិយធម៌ របស់ ក្រុមហ៊ុន។
៤. ត្រូគោរពគោលការណ៏បរិស្ថាន និងថែរក្សាសម្បត្តិវប្បធម៌ជាតិ។
ប្រការ ៨៖ សំណុំឯកសារ និងការសម្ងាត់នៃព័ត៌មានដែលពាក់ព័ន្ធនឹងបុគ្គលិក
បុគ្គលិកម្នាក់ៗដែលបំរើការងារឱ្យក្រុមហ៊ុនយក្សាមានសំណុំ ឯកសារផ្ទាល់ខ្លួន មួយចំនួន ដែលត្រូវបានរក្សាទុកនៅក្នុងការិយ៉ាល័យរដ្ឋបាល របស់ក្រុមហ៊ុនយក្សា។ សំណុំឯកសារទាំងនោះ មានព័ត៌មានដូចខាងក្រោម៖
១. កិច្ចសន្យាការងារ
២. អត្តសញ្ញាណប័ណ្ណ សៀភៅគ្រួសារ និង សំបុត្រកំណើត
៣. ប្រវត្តរូបសង្ខេប (រួមមានវិញ្ញាបនប័ត្រ/ លិខិតអនុសាសន៏) ឬពាក្យសុំបំរើការងារ
៤. បទដ្ឋានការងារថ្មីបំផុត
៥. កំណត់ត្រានៃការឈប់សំរាក (គ្រប់ប្រភេទ)
៦. កិច្ចសន្យាប្រើប្រាស់អចលនៈទ្រព្យរបស់ក្រុមហ៊ុនយក្សា
៧. របាយការណ៏រាយតំលៃបុគ្គលិក
៨. ឯកសារផ្លូវការអំពីកំណត់ត្រាបណ្តុះបណ្តាលយក្សា
៩. ឯកសារផ្លូវការអំពីមនុស្សដែលត្រូវទាក់ទងក្នុងករណីបន្ទាន់
ការសម្ងាត់នៃសំណុំឯកសារបុគ្គលិក
១. បុគ្គលិកទាំងអស់អាចមើសំណុំឯកសាររបស់ខ្លួនបាន
២. ប្រធានផ្នែកអាចមើលសំណុំឯកសារបុគ្គលិកដែលពួកគាត់គ្រប់គ្រង
៣.មិនត្រូវចែកចាយព័ត៌មានផ្ទៃក្នុងរបស់ក្រុមហ៊ុនចេញទៅក្រៅជាដាច់ខាតពិសេសព័ត៌មានពីប្រាក់បៀវត្សរបស់បុគ្គលិកទៅអោយបុគ្គលិកផ្សេងៗទៀតបានដឹងឡើយ
៤.នាយកក្រុមហ៊ុន ប្រធានធនធានមនុស្ស ប្រធានរដ្ឋបាល និងជំនួយការណ៏រដ្ឋបាល អាចមើលឯក សាររបស់ បុគ្គលិកទាំងអស់បានសំណុំឯកសារបុគ្គលិកទាំងអស់ គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនយក្សា មិនអាចយកចេញពីការរិយាល័យរដ្ឋបាលបានទេ លើកលែងតែនៅពេលណាដែលនាយក យក្សា ត្រូវការប៉ុណ្ណោះ។
ការបោះចោលសំណុំឯកសារបុគ្គលិក
សំណុំឯកសារបុគ្គលិកទាំងអស់ ត្រូវរក្សាទុកចំនួនមួយឆ្នាំ បន្ទាប់ពីបុគ្គលិកនោះឈប់ធ្វើការ ពីយក្សា។
ប្រធានរដ្ឋបាលត្រូវរក្សាទុកនិងថែទាំកំណត់ត្រាសង្ខេបរបស់បុគ្គលិកទាំងអស់ ដែលឈប់ធ្វើ ការឱ្យក្រុមហ៊ុនយក្សា។ កំណត់ត្រានេះមានដូចខាងក្រោម៖
១. ឈ្មោះបុគ្គលិក
២. មុខតំណែងការងារ
៣. កាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ការងារ
៤. មូលហេតុនៃការឈប់ពីការងារ
៥. លិខិតសុំលាលែងពីការងារ
៦. លិខិតសម្ភាសន៏ពេលលាលែង
៧. លិខិតអនុសាសន៏ច្បាប់ចំលង
៨. មតិយោបល់ផ្សេងៗទៀត
ប្រការ ៩៖ ប្រាក់ឈ្នួល និង សុខមាលភាព
យក្សាផ្តល់ឱ្យបុគ្គលិកទាំងអស់នូវប្រាក់ឈ្នួល និងសុខមាលភាព រួមទាំងការបង់ មូលនិធិ ចូលបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់គ្រោះថ្នាក់ ការងារ ការធានារ៉ាប់រង និងអត្ថប្រយោន៏ផ្សេងៗទៀត និងមិនផ្តល់ប្រាក់ ឈ្នួលដល់បុគ្គលិកតិចជាងការកំណត់ប្រាក់ ឈ្នួល អប្បបរមាថ្នាក់ជាតិឡើយ។
ប្រការ ១០៖ ការគ្រប់គ្រង និង ការត្រួតពិនិត្យលើបុគ្គលិក
បុគ្គលិករបស់យក្សាទាំងអស់ ត្រូវមានប្រធានគ្រប់ គ្រងផ្ទាល់១រូប។ ប្រធានគ្រប់គ្រង ផ្ទាល់ មានភារៈកិច្ចទទួលបន្ទុកដោយផ្ទាល់ក្នុងការចាត់ចែងការងារ របស់បុគ្គលិក។ ភារៈកិច្ចរបស់ប្រធានគ្រប់គ្រងផ្ទាន់រួមមាន៖
- ជួយដល់បុគ្គលិកក្នុងការរៀបចំផែនការការងារ និងកំណត់ពីអទិភាពការងារ
- ត្រួតពិនិត្យ និងតាមដានការអនុវត្តការងាររបស់បុគ្គលិក (កំណត់ពីចំណុចល្អ ភាពលំបាក និងធ្វើការកែលម្អរបើចំបាច់
- វាយតំលៃជាផ្លូវការលើការងារបុគ្គលិកយោងតាមគោលការណ៏វាយតំលៃបុគ្គលិករបស់ ប្រធាន គ្រប់គ្រងផ្ទាល់
- កំណត់ពីតំរូវការក្នុងការបណ្តុះបណ្តាលបុគ្គលិកនិងធ្វើផែនការណ៏ដើម្បីឆ្លើយតបនឹងតំរូវ ការទាំងអស់នោះ
ប្រការ ១១៖ បទដ្ឋានការងាររបស់បុគ្គលិក
បុគ្គលិកទាំងអស់ ត្រូវមានបទដ្ឋានការងារកែសំរួលថ្មីមួយសំរាប់មុខតំណែងរបស់ខ្លួន។ គោល បំណង នៃបទដ្ឋានការងារនេះ គឺដើម្បីផ្តល់នូវព័ត៌មានច្បាស់លាស់ពីភារកិច្ច ការទទួលខុសត្រូវ និងកិច្ចការដែលបុគ្គលិកត្រូវតែ បំពេញ។
ជំពូក៣ ៖ កិច្ចសន្យាការងារ
ប្រការ ១២៖ ការងារតាមឆន្ទៈ
យក្សាប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់បុគ្គលិកដោយបង្ខំ និង ធ្វើឱ្យប្រកដថា បុគ្គលិក ម្នាក់ៗត្រូវបានប្រតិបត្តិការងារផ្ទុយពីឆន្ទៈរបស់ពួកគេឡើយ។
ក្នុងករណីដែលបុគ្គលិកមិនយល់ព្រមនឹងការតែងតាំងឱ្យបំពេញការងារតាមតួនាទី ដែលបានដាក់ជូន បុគ្គលិកមាន ឪកាសលើកការជំទាស់របស់ខ្លួនទៅជួបនឹងប្រធានគ្រប់គ្រងផ្ទាល់ របស់ពួកគាត់ ឬប្រធានឬដ្ឋបាល។
ការងារដែលបានរៀបរាប់នេះ គឺជាការងារដេលមិនមានចែងនៅក្នុងសេចក្តីលំអិតការងារ ដែលបុគ្គលិកបាន ចុះកិច្ចសន្យាការងារជាមួយយក្សា។
ហាមដាច់ខាតក្នុងការប្រើប្រាស់កំលាំងកុមារ ទោះបីក្នុងករណីណាក៏ដោយ។
ក្រុមហ៊ុនជួលតែពលរដ្ឋទាំងពីរភេទដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅ ៦៤ឆ្នាំ មានសម្បទាវិជ្ជា ជីវៈសមស្រម នឹងត្រូវបានអនុញ្ញាតិឱ្យដាក់ពាក្យសុំចូលបំរើការងារជាមួយក្រុមហ៊ុន នៅពេលដែលមានចេញសេចក្តីប្រកាសការងារស្ម័គ្រចិត្ត និងមានសិទ្ធសុំលាឈប់ពីការងារគ្រប់ពេល វេលា ទោះមានឬមិនមានមូលហេតុក៏ដោយ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាច បញ្ចប់កិច្ចសន្យា ការងារតាមឆន្ទៈគ្រប់ពេលវេលាផងដែរ។
ប្រការ ១៣៖ ការប្រព្រឹត្តិស្មើភាពគ្នា ការមិនរើសអើង និង ការរំខាន
ក្នុងគោលបំនណងដើម្បីផ្តល់ឪកាសការងារស្មើភាពគ្នា ដល់បុគ្គលិកម្នាក់ៗធ្វើការសម្រេចចិត្ត ការងារនៅក្នុងយក្សា នឹងត្រូវបានពឹងផ្អែកលើ គុណធម៌ គុណវឌ្ឈន៌ និងសមត្ថភាព។ យក្សា មិន រើសអើងក្នុងឪកាស ការងារ ឬអនុវត្តផ្អែកលើ ជាតិសាសន៌ ព័ណ៌សំបុរ សាសនា ភេទ ជនជាតិ ធាយុ ឬបុគ្គលិក លក្ខណៈ ដែលបានការពារដោយច្បាប់។
គោលការណ៌នេះ គ្រប់គ្រងរាល់ទិដ្ឋភាពនៃការងារ រាប់បញ្ចូលទាំង ការជ្រើសរើស ការចែង ចែកការងារ ការទូទាត់ សំណង ការពិន័យ ការបញ្ឈប់ ការទទួលផលប្រយោជន៏ និង ការបណ្តុះបណ្តាល។
រាល់បុគ្គលិកដែលមានសំណួរ ឬ មានកង្វល់នឹងការរើសអើងណាមួយនៅកន្លែងធ្វើការងារ ត្រូវបានលើកទឹកចិត្ត និង យកបញ្ហាទាំងនោះទៅជួបនឹងអ្នកគ្រប់គ្រងផ្ទាល់របស់ពួកគាត់ ឬប្រធាន ផ្នែកគ្រប់គ្រងធនធានមនុស្ស។ បុគ្គលិកទាំង អស់ អាចលើបញ្ហាទាំងអស់នោះ និងរាយការណ៏ដោយ មិនមានការភិតភ័យខ្លាចនៃការធ្វើទុក្ខទោស។
បុគ្គលិកណាម្នាក់ដែលបានរកឃីញថា មានការជាប់ទាក់ទងនឹងការរើសអើងណាមួយដែល ល្មើសច្បាប់នឹងត្រូវ ប្រឈមមុខចំពោះបទពិន័យ និងរាប់បញ្ចូលទំាងការបញ្ឈប់ការងារ។
បុគ្គលិកទាំងអស់របស់យក្សា មានសិទ្ធទទួលបាន ការយក ចិត្ត ទុកដាក់ និងគោរព។ ក្រុមហ៊ុន ប្តេជ្ញាចិត្តបំបាត់ការរើសអើង ការគំរាមកំហែង និងការ រំខាន គ្រប់ រូបភាពទាំងអស់នៅកន្លែងធ្វើការ។ ក្រុមហ៊ុនមានការប្តេជ្ញាចិត្តយ៉ាងមុតមាំរក្សានូវ បរិស្ថាន កន្លែង ធ្វើការ ដែលមិនមានទម្រង់ដែលមិនអាចអត់ឪនបានទាំងនោះ។
រាល់ទម្រង់នៃការរើសអើង ការគំរាមកំហែងនឹងមិនអត់ឪនទេនៅកន្លែងធ្វើការរបស់ យក្សា ទេ។
ប្រការ ១៤៖ កិច្ចសន្យាការងារបុគ្គលិក
កិច្ចសន្យាការងារបុគ្គលិក គឺជាកិច្ចព្រមព្រៀងស្របច្បាប់រវាងបុគ្គលិកម្នាក់ៗ (និយោជិត) និង
ក្រុមហ៊ុន យក្សា(និយោជក) ដែលតំណាងដោយនិតិបុគ្គល។ ក្រុមហ៊ុន គោរពសិទ្ធរបស់បុគ្គលិកដែលមាន។ ដូច្នេះក្រុមហ៊ុននឹងផ្តល់ជូននូវសៀវភៅគោលការណ៏ បុគ្គលិក ឱ្យចុះហត្ថលេខា ដើម្បីទុក ជាភស្តុតាងនិងកិច្ចសន្យាការងារជាលាយល័ក្ខណ៌អក្សរដល់បុគ្គលិក ថ្មី ទាំងអស់នៅពេលដែលទំនាក់ទំនងការងារត្រូវបានបង្កើតឡើងរវាងយក្សា និងបុគ្គលិករបស់ក្រុមហ៊ុន។
កិច្ចសន្យាការងារនេហត្រូវចុះហត្ថលេខាដោយ៖
- បុគ្គលិក ដើម្បីបង្ហាញថា ខ្លួនយល់ព្រមធ្វើការអោយយក្សា។
- នាយកយក្សា ដើម្បីបង្ហាញថា យក្សា យល់ព្រមទទួលយកបេក្ខភាពនោះជាបុគ្គលិកម្នាក (និយោជិត) របស់ក្រុមហ៊ុនយក្សា យ៉ាងពេញសិទ្ធ និងស្របច្បាប់ការងារ។
កិច្ចសន្យាការងារនេះ រួមមានទាមងព័ត៌មានសំខាន់ៗអំពីមុខងារ ប្រាក់បៀវត្សរ៌សំរាប់មុខ តំណែង និតរយៈពេលនៃកិច្ចសន្យា បទដ្ឋានការងារ (ការងារលំអិត) មួយច្បាប់ដែលបាន ចុះហត្ថលេខារួច សំរាប់មុខតំណែងរបស់បុគ្គលិក ត្រូវភ្ជាប់ជាមួយកិច្ចសន្យាការងារ។ កិច្ចសន្យា ការងារ និងការងារលំអិតដែលភ្ជាប់ជាមួយនឹងផ្តល់ជូនបុគ្គលិកមួយច្បាប់ និងមួយច្បាប់ ទៀតរក្សា ទុកនៅការិយាល័យរដ្ឋបាលរបស់យក្សា។
កិច្ចសន្យាការងារសាកល្បង
បុគ្គលិកថ្មីទាំងអស់ដែលត្រូវបានជ្រើសរើសដោយយក្សាត្រូវទទួល យកកិច្ចសន្យាសាកល្បងការងារដែលមានដូចក្នុងតារាង៖
ប្រភេទនៃបុគ្គល | រយៈពេលសាកល្បង |
បុគ្គលិកការិយាល័យ | ៣ ខែ |
បុគ្គលិកហត្ថកម្មដែលមានជំនាញច្បាស់លាស់ | ២ ខែ |
បុគ្គលិកធម្មតា (គ្នានឯកទេស) | ១ ខែ |
គោលបំណងនៃកិច្ចសន្យាសាកល្បងការងារ និងរយៈពេលសាកល្បងការងារនេះ គឺដើម្បីផ្តល់ដល់ ឪកាសឱ្យយក្សា នូវពេលវេលាសម្រាប់ណែនាំបុគ្គលិកថ្មី ឱ្យស្គាល់អំពីតួនាទី ភារកិច្ច ការទទួលខុសត្រូវ និងពិនិត្យលើកកត្តាជោគជ័យក្នុងការងារ យោងតាមបទ ដ្ឋាន ការងារ របស់បុគ្គលិក។ ហើយបុគ្គលិកក៏មានឪកាសក្នុងការធ្វើការស្វែងយល់ពីការងារឱ្យបានច្បាស់ លាស់ ថាតើគាត់ពេញចិត្តនឹងការងារនេះដែរឬទេ។
កិច្ចសន្យាការងារសាកល្បងនឹងត្រូវបានរំលាយតាមឆន្ទៈភាគីណាមួយបានដោយតំរូវឱ្យមាន ការជូនដំណឹងមុន៧ថ្ងៃ មុនពេលមកដល់កាលបរិច្ឆេទ រយៈពេលសាកល្បងការងារបញ្ចប់ និងមិនមានកាតព្វកិច្ចទូទាត់សំណងអ្វីទាំងអស់។
កិច្ចសន្យាការងារពេញសិទ្ធ
បុគ្គលិកទាំងអស់ដែលត្រូវបន្តកិច្ចសន្យាការងារពេញសិទ្ធ ត្រូវចុះហត្ថលេខាលើកិច្ចសន្យាថ្មី បន្ទាប់ពីកិច្ចសន្យាសាកល្បងការងារបានជោគជ័យឬកិច្ចសន្យាការងារសាកល្បងត្រូវក្លាយជាកិច្ច សន្យាពេញសិទ្ធជាស្វ័យប្រវត្តិ ដោយមានលិខិតបញ្ជាក់ ពីការបញ្ចប់កិច្ចសន្យាសាកល្បងការងារ ដោយជោគជ័យ។ កិច្ចសន្យាការងារពេញសិទ្ធនេះ គឺជាកិច្ចសន្យាមានកំណត់ថេរវេលាមានរ យៈពេល ១២ ខែ ឬច្រើនបំផុត ២៤ ខែ។ ចំពោះបុគ្គលិកដែលបានធ្វើការជាមួយយក្សា ចាប់ពី៣ឆ្នាំឡើងទៅនឹងទទួលបានកិច្ចសន្យាការងារដែលមានថិរវេលា មិនកំណត់ជា ស្វ័យប្រវត្តិ។
គោលបំណងនៃកិច្ចសន្យាការងារពេញសិទ្ធ និងរយៈពេលកិច្ចសន្យាការងារពេញសិទ្ធ ដើម្បី ផ្តល់ដល់យក្សា នូវពេលវេលាមួយទទួលយកផល ប្រយោជន៏អំពីតួនាទី ភារកិច្ច ការទទួលខុសត្រូវ និងផ្តល់ឪកាសឱ្យបុគ្គលិកសម្រេចតាមបទដ្ឋាន ការងារ ក្នុងប្រយោជន៏ បំរើសេវាកម្មជូនក្រុមហ៊ុន និងអតិថិជនគ្រប់រូប។
ប្រការ ១៥៖ ប័ណ្ណសំគាល់ខ្លួន និង ឯកសណ្ឋានរបស់បុគ្គលិក
គ្រប់គ្រងលិកយក្សា ទាំងអស់នឹងត្រូវបានផ្តល់ជូននូវប័ណ្ណ សំគាល់ ខ្លួន និងផ្លាក់ឈ្មោះក្រុមហ៊ុនជាផ្លូវការ។ គោលបំណងនៃប័ណ្ណសំគាល់ខ្លួន និង ផ្លាកឈ្មោះនេះ គឺ ដើម្បីបង្ហាញឱ្យច្បាស់អំពីអត្តសញ្ញាណជាបុគ្គលិកផ្លូវការរបស់យក្សា។ បុគ្គលិកត្រូវពាក់ប័ណ្ណ ឬផ្លាកឈ្មោះគ្រប់ពេលបំពេញការងារ ឱក្រុមហ៊ុន។
- អនុញ្ញាតឱ្យស្លៀកពាក់ក្នុងម៉ោងធ្វើការ ៖ ឯកសណ្ឋានដែលក្រុមហ៊ុនផ្តល់ជូន
- មិនអនុញ្ញាតឱ្យស្លៀកពាក់ក្នុងម៉ោងធ្វើការ ៖ ខូវខាប៊យ ឬអាវដែលមានផ្លាកសញ្ញា ស្ថាប័នដទៃ
- ការតុបតែងខ្លួន
- សក់ត្រូវកាត់ឱ្យបានស្អាត មិនត្រូវទុកឱ្យហួសត្រចៀកសម្រាប់បុគ្គលិកបុរស
- បុគ្គលិកនារីត្រូវចងសក់ឱ្យស្អាតជានិច្ច ហាមទម្លាក់សក់ដាច់ខាត
- បុគ្គលិកនារីមានសិទ្ធតុបតែងមុខ តែមិនត្រូវឱ្យហួសហេតុពេកទេ
ប្រការ ១៦៖ ម៉ោធ្វើការរបស់ក្រុមហ៊ុនយក្សា និងសំរាប់បុគ្គលិក
- ម៉ោធ្វើការរបស់ក្រុមហ៊ុនយក្សា
ក្រុមហ៊ុននឹងចាប់បើកទ្វាបំរើសេវាកម្មដល់អតិថិជនចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ និងតាមពេលវេលា ដូចខាងក្រោម៖
៧ ៖ ៣០ នាទីព្រឹក ដល់ម៉ោង ១១៖ ៣០ នាទីថ្ងៃត្រង់
១ ៖ ០០ នាទីរសៀល ដល់ម៉ោង ៥ ៖ ០០ នាទីល្ងាច
- ម៉ោងធ្វើការរបស់បុគ្គលិក
បុគ្គលិកក្រុមហ៊ុនយក្សា ទំាងអស់ត្រូវគោរពតាមគោលការណ៏ ម៉ោងធ្វើការឱ្យបានត្រឹមត្រូវ ដូចខាងក្រោម៖
៧ ៖ ៣០ នាទីព្រឹក ដល់ម៉ោង ១១៖ ៣០ នាទីថ្ងៃត្រង់
១ ៖ ០០ នាទីរសៀល ដល់ម៉ោង ៥ ៖ ០០ នាទីល្ងាច
ក្នុងករណីមានការបញ្ជាក់ផ្សេងៗលើសពីនេះនៅក្នុងកិច្ចសន្យាការងារ។ ចំនួនម៉ោងដែលបុគ្គលិក ត្រូវធ្វើការក្នុងមួយសប្តាហ៏ គឺ ៤៨ ម៉ោង។
ប្រការ ១៧៖ ការងារបន្ថែមម៉ោង
និយមន័យនៃការងារបន្ថែមម៉ោង
ការងារបន្ថែមម៉ោង គឺជាពេលវេលាដែលបុគ្គលិកម្នាក់ធ្វើការបំរើជូន ក្រុមហ៊ុនយក្សា បន្ថែមក្រៅម៉ោងពេលធម្មតាដែលមានចែងក្នុងប្រការ ១៦ ឬមានចែង ក្នុងកិច្ចសន្យាការងារ ដើម្បីបំពេញនូវទិសដៅ ឬផែនការជាក់លាក់មួយ។
អ្នកគ្រប់គ្រងផ្ទាល់ មានភារកិច្ចទទួលខុសត្រូវក្នុងការធ្វើផែនការ និងកំណត់អាទិភាព នៃ ការងាររបស់ខ្លួន និងការងាររបស់បុគ្គលិក។ ក្រុមហ៊ុនយក្សា មិន អនុញ្ញាតិឱ្យបុគ្គលិកធ្វើការបន្ថែមម៉ោង ដោយទៀងទាត់ជាអចិន្ត្រៃនោះទេ។
ក្នុងករណីធ្វើការបន្ថែមម៉ោង អាចយកថ្ងៃឈប់សម្រាកមជំនួសវិញ ដោយមានការឯកភាព ពីអ្នកគ្រប់គ្រងផ្ទាល់ ឬ ផ្តល់ជូនប្រាក់លើកទឹកចិត្តក្នុងកំរិតណាមួយសម្រាប់ការពលីកម្មពេលវេលា របស់បុគ្គលិកចំពោះក្រុមហ៊ុន។
ប្រការ ១៨៖ វត្តមានបុគ្គលិក
បុគ្គលិកទាំងអស់ត្រូវមកធ្វើការឱ្យបានទៀងទាត់ និងទាន់ពេលវេលាយោងតាមខ្លឹមសារបាន ចែងក្នុងកិច្ចសន្យាការងារ និងសៀភៅគោលការណ៏បុគ្គលិករបស់ក្រុមហ៊ុនយក្សា ។
កំណត់សំគាល់៖ បុគ្គលិកមិនត្រូវចូលទៅក្នុងការរិយាល័យ ឬបរិវេនក្រុមហ៊ុនគ្រប់ទីកន្លែង នៅក្រៅម៉ោងធ្វើការនោះទេ។ ប្រសិនបើចាំបាច់ខ្លាំងត្រូវតែចូលទៅក្នុងតមបន់ការងាររបស់ក្រុមហ៊ុន ត្រូវតែជម្រាបដល់ប្រធានរដ្ឋបាលរបស់ក្រុមហ៊ុនយក្សាជាមុនសិន។
ប្រការ ១៩៖ ការអនុញ្ញាតិដើម្បីធ្វើការក្រៅតំបន់របស់ក្រុមហ៊ុនយក្សា
បុគ្គលិកស្នើសុំទៅធ្វើការក្នុងនាម ក្រុមហ៊ុនយក្សា នៅក្នុង តំបន់ផ្សេងនៃប្រទេសកម្ពុជា ត្រូវបំពេញតាមលក្ខណ្ឌដូចខាងក្រោម៖
- ផ្តល់ព័ត៌មានពីទីកន្លែងដែលចុះទៅ
- គោលបំណងដែលចុះទៅ
- លិខិតបេសកកម្ម
- សំណើរសុំចំណាយ
ប្រការ ២០៖ ការចូលនិវត្តន៍
ក្នុងកំឡុងពេលដែលអ្នកសោធន នៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ណាដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារមិនទាន់ត្រូវបានអនុវត្ត បុគ្គលិកគ្រប់រូបនឹងត្រូវ ដាក់ឱ្យចូលនិវត្តន៍នៅថ្ងៃដែលសមីខ្លួនមានអាយុគ្រប់៥០ឆ្នាំ។ ក្រុមហ៊ុននឹងជូនដំណឹងជាលាយលក្ខអក្សរ៍យ៉ាងតិច៣ខែមុនថ្ងៃចូលនិវត្តន៍។ នៅពេលបញ្ចប់ការងារនាថ្ងៃចូលនិវត្តន៍ បុគ្គលិកនឹងត្រូវបាន ទទួលប្រាក់ឧបត្ថម្ភតាមច្បាប់គោលនយោបាយ និងនិតិវិធី នៃការទូទាត់សំណង និងអត្ថប្រយោជន៍ របស់ក្រុមហ៊ុនយក្សា។
ប្រការនេះនឹងត្រូវកែប្រែនៅពេលដែលផ្នែកសោធននៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយណាដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារត្រូវបានអនុវត្ត។
ប្រការ ២១៖ ការបញ្ចប់កិច្ចសន្យាបុគ្គលិក
មានស្ថានការណ៍៤ដើម្បីបញ្ជាក់ពីការបញ្ចប់កិច្ចសន្យាការងាររបស់បុគ្គលិកណាម្នាក់ដែលបំរើការងារអោយក្រុមហ៊ុនយក្សា៖
ក. កម្មវិធីគម្រោង ឬផ្នែកត្រូវចប់
- យោងទៅតាមការផ្លាស់ប្តូរគោលដៅ និង វត្ថុបំណង របស់ក្រុមហ៊ុនយក្សា។
- យោងទៅតាមកង្វះខាតថវិការបស់ក្រុមហ៊ុនយក្សា។
ក្នុងករណីនេះបុគ្គលិក ដែលត្រូវបញ្ឈប់កិច្ចសន្យាការងាររបស់ខ្លួនដោយ ក្រុមហ៊ុនយក្សា នឹងត្រូវបានជូនដំណឹងមុនកាលបរិច្ឆេទ ដែលកិច្ចសន្យានោះ ត្រូវបញ្ចប់។
តារាងជូនដំណឹងជាមុននេះ គឺមានការប្រែប្រួលទៅតាមពេលវេលាបំរើការងារ របស់បុគ្គលិក ដូចដែលបានចែងក្នុងច្បាប់ការងារ។
កំណត់សំគាល់៖ ប្រសិនបើ កម្មវិធីគម្រោង ឬផ្នែក ចាប់ផ្តើមសារជាថ្មីនាពេលអនាគត់ បុគ្គលិកចាស់ត្រូវដាក់ស្នើពាក្យសុំចូលបំរើការងារសារជាថ្មី យោងតាមគោលការណ៍ជ្រើសរើស បុគ្គលិករបស់ក្រុមហ៊ុនយក្សា។
ខ. កិច្ចសន្យាការងាររបស់បុគ្គលិកត្រូវចប់អណត្តិ
បុគ្គលិកទាំងអស់ដែលបំរើការងារឱ្យក្រុមហ៊ុនយក្សា មាន កិច្ចសន្យាការងារ និងរយៈពេលច្បាស់លាស់ដែលបុគ្គលិកបានចុះហត្ថលេខា។ ប្រសិនបើ ក្រុមហ៊ុន យក្សា មិនមានផែនការបន្តរកិច្ចសន្យាការងារឡើងវិញបុគ្គលិកនឹងត្រូវ បានជូនដំណឹងមុនកាលបរិច្ឆេទចប់កិច្ចសន្យាការងារ។
តារាងជូនដំណឹងមុននេះ គឺមានការប្រែប្រួលទៅតាមពេលវេលាបំរើការងាររបស់បុគ្គលិក ដូចដែលបានចែងក្នុងច្បាប់ការងារ។បុគ្គលិកនោះនឹងទទួលបានប្រាក់ឧបត្ថម្ភសំរាប់ការបញ្ចប់កិច្ចសន្យាការងារលិខិតបញ្ជាក់ភាពស្អាតស្អំលិខិតអនុសាសន៍។
គ. បុគ្គលិកលាលែងមុនចប់អាណត្តិកិច្ចសន្យាការងារ
ប្រសិនបើបុគ្គលិកសម្រេចចិត្តលាលែងពីការងារ ត្រូវជំរាបអ្នកគ្រប់គ្រងផ្ទាល់ និងនាយក ក្រុមហ៊ុនយក្សា តាមរយៈលិខិតលាលែងជាលាយលក្ខ័ណអក្សរ យ៉ាងតិច៤សប្តាហ័ (២២ ថ្ងៃនៃថ្ងៃធ្វើការ) មុនកាលបរិច្ឆេទជាក់លាក់ដែលបុគ្គលិកដែលបុគ្គលិក មានផែនការឈប់ធ្វើការនៅក្រុមហ៊ុនយក្សា។ ក្នុងករណីនេះ អ្នកគ្រប់គ្រងផ្ទាល់ ត្រូវជម្រាបដល់ប្រធានរដ្ឋបាល ឬផ្នែកធនធានមនុស្ស។
ឃ. ការបញ្ឈប់កិច្ចសន្យាការងារបុគ្គលិក យោងតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនយក្សា កំហុសធ្ងន់ និងបុគ្គលិកមានជម្ងីរយៈពេលវេលា
បុគ្គលិកដែលត្រូវបានបញ្ចប់កិច្ចសន្យាការងារ និងត្រូវពិចារណាដើម្បីផ្តល់ជូនលិខិតបញ្ជាក់ ភាពស្អាតស្អំ លិខិតអនុសាសន៍ ដោយមានការឯកភាពរវាង ប្រធានគ្រប់គ្រង ឬនាយកក្រុមហ៊ុន។ បុគ្គលិកនោះនឹងទទួលបានប្រាក់ឧបត្ថម្ភសំរាប់បញ្ចប់កិច្ចសន្យាការងារ។
ការទទួលការទូទាត់ចំពោះស្ថានភាពទាំងបួនឈរលើមូលដ្ឋាននៃច្បាប់ស្តីពីការងារ។
ប្រការ ២២៖ ការរំលាយកិច្ចសន្យា និងបណ្តេញចេញបុគ្គលិក
ការជូនដំណឹងគ្នាទៅវិញទៅមកអោយបានដឹងមុននេះគឺជារយៈពេលមួយដែល ក្រុមហ៊ុនយក្សា និងបុគ្គលិកបានដឹងជាមុនអំពីការបញ្ចប់កិច្ចសន្យាការងារ នាពេលខាងមុខ។ មិនត្រឹមតែប៉ណ្ណោះ វាថែមទាំងបានងនុញ្ញាតិ និងអនុគ្រោះអោយក្រុមហ៊ុនយក្សា ធ្វើការជ្រើសរើសនិយោជិតថ្មី ឬក៏បុគ្គលិកអាចរកការងារថ្មីរបស់ ខ្លួនបាន។
ក្នុងរយៈពេលនៃការជូនដំណឹងជាមុននេះ បុគ្គលិកត្រូវតែបំពេញ និងទទួលខុសត្រូវលើការ ងាររបស់ខ្លួនជាធម្មតា។ ម្យ៉ាងវិញទៀត បុគ្គលិកដែលរកកាងារថ្មីបានក្នុងរយៈពេលនៃការជូនដំណឹងនេះមិនចាំបាច់រងចាំដល់រយៈពេលនៃការជូនដំណឹងមុនដែលមានកំណត់ក្នុងសៀវភៅគោលការណ៍ បុគ្គលិកក្រុមហ៊ុនយក្សា។ តារាងជូនដំណឹងជាមុននេះ គឺមានការ ប្រែប្រួលទៅតាមរយៈពេលបំរើការងាររបស់បុគ្គលិក។
ថេរវេលានៃការងារ | ត្រូវឱ្យដំណឹងមុន |
តិចជាង៦ខែ | ៧ថ្ងៃ |
ពី៦ខែ រហូតដល់២ឆ្នាំ | ១៥ថ្ងៃ |
ពី២ឆ្នាំ រហូតដល់ ៥ឆ្នាំ | ១ខែ |
ពី៥ឆ្នាំ រហូតដល់ ១០ឆ្នាំ | ២ខែ |
លើសពី១០ឆ្នាំ | ៣ខែ |
បុគ្គលិកនឹងទទួលបានប្រាក់ឧបត្ថម្ភសំរាប់ការរំលាយកិច្ចសន្យា និងបណ្តេញចេញបុគ្គលិក ស្របតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
ប្រការ ២៣៖ ការជ្រើសរើសបុគ្គលិកថ្មី
ក្រុមហ៊ុនយក្សា មានគោលការណ៍ និងនិតិវិធីោដោយឡែក សំរាប់ជ្រើសរើសបុគ្គលិក។
ប្រការ ២៤៖ ការវាយតំលៃបុគ្គលិក
ក្រុមហ៊ុនយក្សា មានគោលការណ៍ និងនិតិវិធីោដោយឡែក សំរាប់ធ្វើការវាយតំលៃបុគ្គលិក។
ប្រការ ២៥៖ ការបណ្តុះបណ្តាល និងអភិវឌ្ឈន៍បុគ្គលិក
ក្រុមហ៊ុនយក្សា មានគោលការណ៍ និងនិតិវិធីោដោយឡែក សំរាប់ធ្វើការបណ្តុះបណ្តាល និងអភិវឌ្ឈន៍បុគ្គលិក។
ប្រការ ២៦៖ ការទូទាត់សំណង និង ការគ្រប់គ្រងអត្ថប្រយោជន៍
ក្រុមហ៊ុនយក្សា មានគោលការណ៍ និងនិតិវិធីោដោយឡែក សំរាប់ធ្វើការទូទាត់សំណងនិងការគ្រប់គ្រងអត្ថប្រយោជន៍បុគ្គលិក។
ជំពូក៤ ៖ ការឈប់សម្រាក
ប្រការ ២៧៖ ថ្ងៃបុណ្យកំណត់ដោយរដ្ឋាភិបាល
ក្រុមហ៊ុនយក្សាទទួលស្គាល់ជាផ្លូវការនូវថ្ងៃឈប់សម្រាកដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជាទុកជាថ្ងៃឈប់សម្រាករបស់ក្រុមហ៊ុនយក្សា ។
ប្រការ ២៨៖ ការឈប់សម្រាកប្រចាំឆ្នាំដោយមានបៀវត្សរ៍
បុគ្គលិកម្នាក់ៗ ដែលបានបំពេញការងារនៅក្រុមហ៊ុនយក្សា ទទួលបានសិទ្ធក្នុងការឈប់សម្រាកប្រចាំឆ្នាំ១៨ថ្ងៃក្នុងមួយឆ្នាំ ឬមួយថ្ងៃកន្លះក្នុងមួយខែ។
បុគ្គលិកមិនអាចសុំឈប់សម្រាកប្រចាំឆ្នាំបានទេ ក្នុងអំឡុងពេលសាកល្បងការងារ។
បុគ្គលិកត្រូវតែយកការឈប់សម្រាកប្រចាំឆ្នាំយ៉ាងតិច១២ថ្ងៃនៃថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ក្នុងមួយឆ្នាំ។ មានថ្ងៃដែលនៅសល់ (៦ថ្ងៃ) អាចរក្សាទុកសម្រាប់ឆ្នាំបន្ទាប់។
ការពន្យាពេលឈប់សម្រាកនេះ មិនអាចឱ្យលើសពី៣ឆ្នាំបន្តបន្ទាប់គ្នាទេ។ ការឈប់សម្រាក ប្រចាំឆ្នាំត្រូវបានបន្ថែមមួយថ្ងៃជារៀងរាល់បីឆ្នាំ។ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់នឹងត្រូវទូទាត់ជាប្រាក់នៅពេលបញ្ចប់កិច្ចសន្យាការងារ។
សិទ្ធឈប់សម្រាកប្រចាំឆ្នាំមានដូចខាងក្រោម៖
១. បំរើការបានពី១២ខែ ដល់ ៣ឆ្នាំ ត្រូវបានឈប់សម្រាក ១៨ ថ្ងៃក្នុងមួយឆ្នាំ
២. បំរើការបានពី៣ឆ្នាំ ដល់ ៦ឆ្នាំ ត្រូវបានឈប់សម្រាក ១៩ ថ្ងៃក្នុងមួយឆ្នាំ
៣. បំរើការងារបានពី៦ឆ្នាំ ដល់៩ឆ្នាំ ត្រូវបានឈប់សម្រាក ២០ ថ្ងៃក្នុងមួយឆ្នាំ
៤. បំរើការងារពី៩ឆ្នាំ ដល់១២ឆ្នាំ ត្រូវបានឈប់សម្រាក ២១ ថ្ងៃក្នុងមួយឆ្នាំ
៥. បំរើការងារពី១២ឆ្នាំ ដល់១៥ឆ្នាំ ត្រូវបានឈប់សម្រាក ២២ ថ្ងៃក្នុងមួយឆ្នាំ
ប្រការ ២៩៖ ការឈប់សម្រាកដោយមានជម្ងឺ
នៅពេលដែលបុគ្គលិកមានជម្ងី បុគ្គលិកមានសិទ្ធឈប់សម្រាកពីការងារដោយមានបៀវត្សរ៍៖
ក. ជម្ងីរយៈពេលខ្លី
- ជម្ងីរយៈពេលខ្លី ក្រោម ឬស្មើនឹង២សប្តាហ៏បន្តបន្ទាប់ ក្រុមហ៊ុនយក្សា នឹងបើកប្រាក់បៀវត្សរ៍ពេញលេញជូនបុគ្គលិក។
- ចំពោះខែបន្ទាប់មកទៀត ប្រាក់បៀវត្សរ៍នឹងបើកជូនតាមរយៈការសម្រេចចិត្តរបស់ ក្រុមហ៊ុនយក្សា។
- រយៈពេលនៃការឈប់សម្រាកដោយមានជម្ងីរបស់បុគ្គលិកគឺ១៤ថ្ងៃក្នុងមួយឆ្នាំ។បន្ទាប់ពីឈប់សម្រាកដោយជម្ងី១៤ថ្ងៃរួចហើយនៅពេលមានជម្ងីម្តងម្កាលបន្ថែមទៀតត្រូវកាត់បញ្ចូលក្នុងច្បាប់ឈប់សម្រាកប្រចាំឆ្នាំបើបុគ្គលិកអស់ពេលឈប់សម្រាកប្រចាំឆ្នាំហើយប្រាក់បៀវត្សរ៍នឹងត្រូវបានកាត់តាមចំនួនថ្ងៃមានជម្ងី។
- ករណីមានជម្ងី បុគ្គលិកត្រូវជូនព៍ត៌មានមកដល់អ្នកទទួលខុសត្រូវរដ្ឋបាលតាមដែលអាចធ្វើទៅបានអំពីអវត្តមានរបស់ខ្លួន។
- ក្នុងករណីនេះការកាត់ប្រាក់បៀវត្សរ៍ គឺគិតទៅលើប្រាក់បៀវវត្សរ៍ដែលបុគ្គលិក ទទួលបានចែក២៤ថ្ងៃ ធ្វើការក្នុងមួយខែ។
ខ. ជម្ងីរយៈពេលវេង
ប្រសិនបើបុគ្គលិកបានប្រើប្រាស់ថ្ងៃឈប់សម្រាកពេលមានជម្ងី និងថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ដោយមិនកាតប្រាក់បៀវត្សអស់ហើយ ប៉ុន្តែនៅតែឈីមិនអាច ត្រឡប់មកធ្វើការវិញបាន ក្រុមហ៊ុនយក្សា មានសិទ្ធអនុម័តឱ្យឈប់សម្រាកដោយមិន ទទួលបានប្រាក់បៀវត្សរ៍ ជាអតិបរិមា ២ខែ។ ក្រុមហ៊ុនយក្សា នឹងធ្វើសេចក្តីចម្រេចចិត្ត ដោយពិគ្រោះយោបល់ជាមួយប្រធានគ្រប់គ្រងផ្ទាល់ ឬផ្នែកដែលពាក់ព៍ន្ធ។
ក្នុងករណីចុងបញ្ចប់នៃរយៈពេលនេះ បុគ្គលិកនៅតែមិនអាចមកធ្វើការបានទៀត ពេលនោះ ក្រុមហ៊ុនយក្សា មានសិទ្ធបញ្ឈប់កិច្ចសន្យាការងារ។
បុគ្គលិកដែលត្រូវបញ្ចប់កិច្ចសន្យាការងារ ដោយសារហេតុផលនេះនឹងទទួលបានប្រាក់ បំនាច់សម្រាប់ការបញ្ចប់កិច្ចសន្យាស្រប់ច្បាប់ស្តីពីការងារ។
ប្រការ ៣០៖ ការឈប់សម្រាកលំហែមាតុភាព
- បុគ្គលិកស្រីពេញសិទ្ធដែលបានបំរើការងារនៅក្រុមហ៊ុនយក្សាអាចសុំឈប់លំហែមាតុភាពចំនួន៩០ថ្ងៃប្រតិទិន្ន(កៅសិបថ្ងៃ)ទទួលបានប្រាក់បៀវត្ស៥០%នៃប្រាក់បៀវត្សទាំងមូល។
- កំណត់សំគាល់៖ ក្រុមហ៊ុនយក្សា មានប្រាក់ឧបត្ថម្ភបន្ថែ 200ដុល្លា ជាការលើកទឹកចិត្ត ដល់ទារក/ទារីកា។
ប្រការ ៣១៖ ការឈប់សម្រាកលំហែបិតុភាពបុគ្គលិកអាចសុំឈប់សម្រាកពីការងារដោយមានប្រាក់បៀវត្សរ៍ចំនួន ៥ថ្ងៃ នៅក្នុងឪកាស ភរិយាសំរាលកូន។
កំណត់សំគាល់៖ ក្រុមហ៊ុនយក្សា មានប្រាក់ឧបត្ថម្ភបន្ថែ 200ដុល្លា ជាការលើកទឹកចិត្ត និងអបអរដល់ទារក/ទារីកា ម្តង។
កំណត់សំគាល់៖ ក្នុងករណីប្តី និងប្រព្ធ ធ្វើការក្នុងអង្គភាពតែមួយ ប្រាក់ឧបត្ថម្ភត្រូវបានផ្តល់ ជូនតែម្នាក់ទេ ប៉ុន្តែថ្ងៃឈប់សម្រាកនឹងទទួលបានទាំងពីរ។
ប្រការ ៣២៖ ការឈប់សម្រាកដោយមានមរណៈភាពក្នុងគ្រួសារ
ក្នុងករណីមរណៈភាព ក្នុងគ្រួសារដូចជាប្តី ប្រពន្ធ កូន ឪពុកម្តាយបង្កើត របស់បុគ្គលិកផ្ទាល់ បុគ្គលិកមានសិទ្ធសុំឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ។
កំណត់សំគាល់៖ ក្រុមហ៊ុនយក្សា នឹងមានប្រាក់ឧបត្ថម្ភ សម្រាប់ចូលបុណ្យចំនួន ១០០ដុល្លា។ ក្នុងករណីមរណៈដូចជាប្តី ប្រពន្ធ កូន ឪពុកម្តាយបង្កើត
ប្រការ ៣៣៖ ការឈប់សម្រាករៀបអាពាហ៍ពិពាហ៍
បុគ្គលដែលត្រូវរៀបអាពាហ៍ពិពាហ៍ នៅក្នុងកំឡុងពេលនៃកិច្ចសន្យាការងារ បុគ្គលិកអាច សុំឈប់សម្រាកពីការងារដោយមានប្រាក់បៀវត្សរ៍ចំនួន៥ថ្ងៃ សំរាប់រៀបចំមង្គលការរបស់ខ្លួន។
ប្រការ ៣៤៖ នីតិវិធីសុំច្បាប់ឈប់សម្រាក
រាល់ការឈប់សម្រាកដែលមិនមែនជាការឈប់សម្រាកសាធារណៈដែលមានចែងក្នុង ប្រកាស ជារៀងរាល់ឆ្នាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬការស្នើសុំឈប់សម្រាកឈឺ បុគ្គលិកត្រូវធ្វើជាលិខិតលាយលក្ខ័ណអក្សរដោយបំពេញទម្រង់ស្នើសុំឈប់សម្រាកដែលអាចរក បាននៅការិយាល័យធនធានមនុស្ស និងរដ្ឋបាលរបស់ក្រុមហ៊ុន។ ទម្រង់ស្នើសុំច្បាប់ឈប់សំរាក ដែលបំពេញហើយត្រូវតែស្នើសុំពីប្រធានផ្នែកផ្ទាល់ចំពោះការឈប់សម្រាកមួយថ្ងៃ ឬពីថ្ងៃ និងស្នើ សុំទៅប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាលចំពោះការសុំឈប់សម្រាក់ពី៣ថ្ងៃ ទៅ៤ថ្ងៃ។ ចំពោះ ការសុំច្បាប់ឈប់សម្រាកឈឺរយៈពេលវែង និងពិសេសត្រូវស្នើទៅនាយក ក្រុមហ៊ុនយក្សា។ ការឈប់សម្រាកត្រូវបានអនុញ្ញាតតែនៅពេលដែលទទួលបានការ អនុម័តពីប្រធានគ្រប់គ្រងផ្ទាល់ ឬប្រធានផ្នែកគ្រប់គ្រងធនធានមនុស្ស ឬនាយក ក្រុមហ៊ុនយក្សា តែប៉ណ្ណោះ។
បុគ្គលិកនឹងត្រូវបានលើកទឹកចិត្តឳ្យដាក់ពាក្យសុំឈប់សម្រាកបានមួយសប្តាហ៍មុន និងកាន់ តែយូរកាន់តែល្អ ដើម្បីឱ្យក្រុមហ៊ុនយក្សា មានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀបចំឱ្យមានបុគ្គលិកទទួលការងារជំនួសអ្នកដែលត្រូវឈប់សម្រាក ធ្វើយ៉ាងណាកំឱ្យប៉ះ ពាល់ដល់ប្រតិបត្តិការណ៍សមកម្មភាពរបស់ក្រុមហ៊ុនយក្សា។
ករណីលើកលែងសំណើរសុំច្បាប់ឈឺអាចបញ្ជូនមកប្រធានធនធានមនុស្ស និងរដ្ឋបាល ដោយភ្ជាប់ជាមួយនូវសំបុត្រពេទ្យ ក្នុងករណីឈប់សម្រាកឈឺមានរយៈពេលចាប់ពី៣ថ្ងៃភ្លាម ឬមួយ ថ្ងៃបន្ទាប់ពីត្រឡប់មកពីសម្រាកដោយជំងឺវិញ។
ការអនុម័តលើសុំណើរ នៃការសុំច្បាប់ឈប់សម្រាកមិនមានន័យថាត្រូវតែជាការឈប់ សម្រាកដែលមានប្រាក់ឈ្នួលនោះទេ។ នេះជាការទទួលខុសត្រូវរបស់បុគ្គលិក ក្នុងការដឹងពី សមតុល្យនៃចំនួនថ្ងៃឈប់សម្រាកដែលគាត់មិនទាន់បានប្រើប្រាស់ និងរបាយការណ៍ប្រចាំខែ ដែល ផ្តល់ព័ត៌មានទាំងនេះ។ បើសិនជាបុគ្គលិកមានថ្ងៃឈប់សម្រាកដែលនៅសល់ ការឈប់សម្រាកត្រូវជាការឈប់សម្រាកមិនមានប្រាក់ឈ្នួល ឬខ្ចីការឈប់សម្រាកនៅពេលខាងមុខបើសិនជាមិនមាន ការឯកភាពពីនាយកក្រុមហ៊ុនយក្សា។
ប្រការ ៣៥៖ អវត្តមានគ្មានច្បាប់
បើសិនជាបុគ្គលិកមិនបានជូនដំណឹងអំពីអវត្តមានរបស់ខ្លួនមកកាន់ប្រធានគ្រប់គ្រងផ្ទាល់ ឬ ប្រធានធនធានមនុស្ស និងរដ្ឋបាលនោះទេ ចាត់ទុកថាជាឈប់សម្រាកគ្នានច្បាប់។ ការឈប់សម្រាក គ្នានច្បាប់នេះ ត្រូវបានចាត់ទុកថាជាកំហុតដែលមានកំរិតដូចតទៅ៖
- អវត្តមានគ្មានច្បាប់តិចជាង២ថ្ងៃ ត្រូវបានចាត់ទុកថាជាកំហុសស្រាល
- អវត្តមានគ្មានច្បាប់ចន្លោះពី២ថ្ងៃ ទៅ៦ថ្ងៃ ត្រូវបានចាត់ទុកថាជាកំហុសមធ្យម
- អវត្តមានគ្មានច្បាប់ច្រើនជាង៦ថ្ងៃ ត្រូវបានចាត់ទុកថាជាកំហុសធ្ងន់
ប្រការ ៣៦៖ អវត្តមានគ្មានច្បាប់
បុគ្គលិកដែលមកធ្វើការក្រោយម៉ោងកំណត់ដូចដែលបានចែងដោយ ក្រុមហ៊ុនយក្សា នៅក្នុងបទបញ្ជាផ្ទៃក្នុង ឬកិច្ចសន្យាការងារ ត្រូវចាត់ទុកថាជាការមក យឺត។ ការមកធ្វើការយឺតម៉ោង៣ដងផ្ទួនគ្នា ត្រូវចាត់ទុកថាជាការប្រព្រឹត្តិកំហុសស្រាល ដែលនឹងត្រូវ ទទួលការប្រមានផ្ទាល់មាត់ដោយប្រធានផ្នែកផ្ទាល់។ បើសិនជាការមកយឺតនៅតែបន្ត បុគ្គលិករូប នោះនឹងត្រូវបានធ្វើការប្រមានជាលើកទី២ជាលាយលក្ខ័ណអក្សរពីការិយាល័យធនធានមនុស្សតាមការស្នើសុំរបស់ប្រធានគ្រប់គ្រងផ្ទាល់។
ជំពូក៥ ៖ ការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ
ប្រការ ៣៧៖ ការធានារ៉ាប់រងចំពោះគ្រោះថ្នាក់ការងារ និងសុខផាព
ក្នុងករណីមានគ្រោះថ្នាក់ការងារ ឬ មានជម្ងីសំរាកនៅមន្ទីពេទ្យ ក្រុមហ៊ុនយក្សា បានផ្តល់ការធានារ៉ាប់រងដែលទទួលបន្ទុកថ្លៃឈ្នួលព្យាបាល ដែលទាក់ទងទៅនឹង ជម្ងឺនេះ។ បុគ្គលិកត្រូវបានផ្តល់ប្រាក់លើកទឹកចិត្តប្រសិនបើគ្រោះថ្នាកើការងារធ្ងន់ធ្ងរ។
ប្រការ ៣៨៖ ការផ្តល់ជូនប្រាក់ខែទី១៣ជូនបុគ្គលិក
បំណងនៃប្រាក់ខែទី១៣សំរាប់បុគ្គលិក គឺដើម្បីផ្តល់រង្វាន់ដល់បុគ្គលិកទាំងអស់ចំពោះ ការងារដែលបុគ្គលិកបានខិតខំប្រឹងប្រែងបំពេញក្នុងឆ្នាមនីមួយៗ ជាពិសេសដើម្បីជួយដល់បុគ្គលិក ក្នុងការត្រៀមខ្លួនសំរាប់បុណ្យប្រពៃណីជាតិសំខាន់ៗដូចជាបុណ្យចូឆ្នាំ និងបុណ្យភ្ជុំបិណ្ឌុំ។
ប្រាក់ខែទី១៣សំរាប់បុគ្គលិកម្នាក់ៗ គឺស្មើប្រាក់បៀវត្សរ៍មួយខែដែលកំពុងបំរើការងារទៅតាម តួនាទី និងថានះការងារ។ ប្រាក់ខែទី១៣នេះបែងចែកជា២ផ្នែក គឺ៥០%នៃប្រាក់ខែសរុបបើកជូន នៅខែមេសា ពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និង៥០%ទៀតនៃប្រាក់ខែនឹងបើកជូននៅខែកញ្ញា ឬតុលា ដែលជាពេលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។
កំណត់សំគាល់៖ ប្រាក់ខែទី១៣នេះមិនត្រូវបានគណនា និងផ្តល់ជូនបុគ្គលិកក្នុងរយៈពេល សាកល្បងឡើយ។ ក្នុងករណីនេះត្រូវគិតតាមចំនួនថ្ងៃ ខែ នៅសល់ជាក់ស្តែង។
ប្រការ ៣៩៖ ការផ្តល់ជូនប្រាក់ឧបត្ថម្ភបេសកកម្មប្រចាំថ្ងៃដល់បុគ្គលិក
បុគ្គលិកក្រុមហ៊ុន ក្រុមហ៊ុនយក្សា ត្រូវបានចាត់តាំងឱ្យទៅបំពេញ ភារកិច្ចនៅក្នុងតំបន់ ឬក្រៅតំបន់ការងារដែលមិនមានចែងក្នុងកិច្ចសន្យាការងារ និងបទដ្ឋានការងារ នឹងត្រូវបានទទួលប្រាក់សោហ៊ុយប្រចាំថ្ងៃដូចមានចែងនៅក្រោមនេ៖
បរិយាយ | ប្រាក់ឧបត្ថម្ភបេសកកម្មប្រចាំថ្ងៃ | ||
ព្រឹក | ថ្ងៃត្រង់ | ពេលល្ងាច | |
បុគ្គលិកប្រតិបត្តិការណ៍ | |||
អាហារ | ២ដុល្លា | ២ដុល្លា | ២ដុល្លា |
ស្នាក់នៅ | ១០ដុល្លា ក្នុងមួយយប់ (ករណីដេកផ្លូវ) | ||
ធ្វើដំណើ | ជាក់ស្តែង | ||
សមាជិកគណៈគ្រប់គ្រង និងប្រធានផ្នែក | |||
អាហារ | ៣ដុល្លា | ៣ដុល្លា | ៣ដុល្លា |
ស្នាក់នៅ | ១៥ដុល្លា ក្នុងមួយយប់ (ករណីដេកផ្លូវ) | ||
ធ្វើដំណើ | ជាក់ស្តែង | ||
នាយក | |||
អាហារ | ៥ដុល្លា | ៥ដុល្លា | ៥ដុល្លា |
ស្នាក់នៅ | ជាក់ស្តែង | ||
ធ្វើដំណើ | ជាក់ស្តែង |
ប្រការ ៤០៖ ប្រាក់ឧបត្ថម្ភសំរាប់ប្រើប្រាស់ទូរស័ព្ទផ្ទាល់ខ្លួនក្នុង ១ខែ
បុគ្គលិកក្រុមហ៊ុនយក្សា ត្រូវបានផ្តល់ប្រាក់ឧបត្ថម្ភថ្លៃប្រើ ប្រាស់សេវាទូស័ព្ទដូចខាងក្រោម៖
បរិយាយ | បុគ្គលិកប្រតិបត្តិការណ៍ | គណៈគ្រប់គ្រង | នាយក |
ប្រាក់ឧបត្ថម្ភ | ៥ដុល្លា | ១០ដុល្លា | ជាក់ស្តែង |
ប្រការ ៤១៖ ប្រាក់ឧបត្ថម្ភថែទាំសុខភាព
បុគ្គលិកក្រុមហ៊ុនយក្សាទាំងអស់ នឹងទទួលបាននូវប្រាក់ ឧបត្ថម្ភសំរាប់ថែទាំសុខភាពចំនួន១០១ដុល្លាក្នុងមួយឆ្នាំ ។
កំណត់សំគាល់៖ ប្រាក់ឧបត្ថម្ភនេះ មិនត្រូវបានគណនា និងផ្តល់ជូនបុគ្គលិកក្នុងរយៈ ពេលសាកល្បងការងារឡើយ។ ក្នុងករនីនេះ ត្រូវគិតតាមចំនួនថ្ងៃ ខែ នៅសល់ជាក់ស្តែង។
ប្រការ ៤២៖ របបសន្តិសុខសង្គម
ក្រុមហ៊ុនយក្សានឹងធ្វើវិភាគទាននូវទឹកប្រាក់មួយចំនួន សំរាប់បុគ្គលិកម្នាក់ជារៀងរាល់ខែ។ គោលបំណងនៃរបបសន្តិសុខសង្គមនេះ ដើម្បីជួយឧបត្ថម្ភ នៅពេលបុគ្គលិកមានគ្រោះថ្នាក់ដោយចៃដន្យ ឬនៅពេលបំពេញការងារ សម្រាកព្យាបាលនៅមន្ទីពេទ្យឬបាត់បង់សម្ថតិភាពពលកម្មបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់ការងារ និងមរណៈភាព។ ចំនួន ទឹកប្រាក់ឧបត្ថម្ភនេះបានកំណត់ក្នុងគោលនយោបាយ និងនិតិវិធីរបស់មូនិធិសន្តិសុខសង្គម និង ច្បាប់ការងារប្រកាសដោយក្រសួងការងារ។
ជំពូក៦ ៖ វិធាន និងបទបញ្ញត្តិរបស់ក្រុមហ៊ុន ការដាក់វិន័យ
ប្រការ ៤៣៖ ការមកសួរសុខទុក្ខពីសំណាក់មិត្តភ័ក្ត្រ និងបងប្អូន
បុគ្គលិកក្រុមហ៊ុនយក្សា មិនអនុញ្ញាតឱ្យអញ្ជើញមិត្តភ័ក្ត្រ ឬបងប្អូនមកលេង ឬសួរសុខទុក្ខនៅការរិយាល័យក្រុមហ៊ុនយក្សាទេ លើកលែងតែក្នុងករណីបន្ទាន់ ឬពួកគេទទួលបានការអនុញ្ញាតិពីប្រធានរដ្ឋបាល។
ប្រការ ៤៤៖ និតិវិធីពិន័យរដ្ឋបាល
និតិវិធីពិន័យរដ្ឋបាលលើបុគ្គលិកក្រុមហ៊ុនយក្សាទាំងអស់ ត្រូវខិតខំធ្វើការងារទៅតាមបទដ្ឋានការងាររបស់ខ្លួន ហើយត្រូវបំពេញការងារឱ្យមានគុណភាពល្អ។ ប្រសិនបើបុគ្គលិកណាម្នាក់មានបញ្ហា ឬជួបការលំបាកណាមួយដែលជាឧបសគ្គក្នុងការបំពេញការ ងាររបស់ខ្លួននៅក្នុងក្រុមហ៊ុន យក្សា បុគ្គលិកត្រូវជូនដំណឹងដល់ ប្រធានគ្រប់គ្រងផ្ទាល់របស់ខ្លួន ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ប្រការ ៤៥៖ ប្រព័ន្ធនៃការព្រមាន
បុគ្គលិកដែលមិនគោរពឬរំលោភវិធានរបស់ក្រុមហ៊ុនយក្សាត្រូវទទួលការព្រមានផ្ទាល់មាត់ ការប្រមានជាលាយលក្ខណ័អក្សរ និងការបណ្តេញចេញ។មិនមានទណ្ឌកម្មពិន័យជាប្រាក់ត្រូវបានប្រើប្រាស់សម្រាប់ដាក់ទណ្ឌកម្មពិន័យទេ។
ការព្រមានទាំងឡាយនឹងត្រូវចងក្រងជាឯកសារដាក់ក្នុងក្នុងសំណុំឯកសារបុគ្គលិក។ ការព្រ មានផ្ទាល់មាត់បីដង ឬការព្រមានជាលាយលក្ខណ័អក្សរពីរដង និងឈានដល់ការបណ្តេញចេញ។
ខាងក្រោមនេះគឺជាបញ្ជីសា្ថនភាព ដែលនាំដល់ការព្រមានផ្ទាល់មាត់ ការព្រមានជាលាយ លក្ខណ័អក្សរឬការបណ្តេញចេញពីការងារ។បញ្ជីស្ថានភាពទាំងអស់នេះជាឧទាហរណ៏។បញ្ជីនេះអាចត្រូវបានបំពេញបន្ថែមដោយអំណាចឆន្ទានុសិទ្ធរបស់ក្រុមហ៊ុនយក្សា។
ក. កំហុសស្រាលនាំឱ្យមានការព្រមានផ្ទាល់មាត់
ស្ថានភាពដូចតទៅនេះ គឺជាឧទាហរណ៏នៃសកម្មភាពដែលនាំដល់ការព្រមានផ្តាល់មាត់។
- ឈប់គ្មានច្បាប់អនុញ្ញាតិតិចជាងពីរថ្ងៃ និងមកធ្វើការយឺត ចេញពីធ្វើការមុនម៉ោង កំណត់ជាអចិន្រ្តៃយ៍។
- ប្រើប្រាស់ម៉ោងការងារជាមួយក្រុមហ៊ុនយក្សាទៅធ្វើការងារផ្សេងដែលជាប្រយោជន៏បុគ្គល ឬអ្នកដ៏ទៃក្រៅពីក្រុមហ៊ុន
ខ. កំហុសមធ្យមនាំឱ្យមានការព្រមានជាលាយលក្ខណ័អក្សរ
ស្ថានភាពដូចតទៅនេះ គឺជាឧទាហរណ៏នៃសកម្មភាពដែលនាំដល់ការព្រមានជាលាយ លក្ខណ័អក្សរ។
- ខ្ជីខ្ជាក្នុងការបំបេញភារកិច្ច
- មានចេតនាបញ្ចេញព័ត៌មានសំងាត់របស់ក្រុមហ៊ុនទៅនាក់ដ៏ទៃ ឬស្ថាប័នផ្សេង ដែល ធ្វើឱ្យខូចប្រយោជន៏ និងប៉ះពាល់ធ្ងន់ធ្ងរ
- ប្រើប្រាស់ការិយាល័យធ្វើការ ទាំងក្នុងម៉ោង និងក្រៅម៉ោងធ្វើការជាកន្លែងហូបចុក ផឹកស្រា និងបង្ករបញ្ហាជាយថាហេតុ
- អវត្តមានពីការងារគ្មានច្បាប់ចាប់ពី២ដង ទៅ៦ដង ក្នុងមួយខែ
- កំហុសស្រាល២ដងជាប់គ្នាក្នុងមួយខែ
ខ. កំហុធ្ងន់ធ្ងេនាំឱ្យមានការបណ្តេញចេញពីការងារ
ស្ថានភាពដូចតទៅនេះគឺជាឧទាហរណ៏នៃសកម្មភាពដែលនាំដល់ការបណ្តេញចេញពី ការងារ។ ក្រុមហ៊ុនយក្សាចាត់ទុកថា ការប្រព្រឹត្តិខាងក្រោមនេះ ជាការប្រព្រឹត្តិនូវកំហុសធ្ងន់ធ្ងរដែលមិនអាចអត់ឱនឱ្យបាន៖
- ការរំលោភដោយពាក្យសំដីដែលនាំឱ្យខូចកិត្តិយសសហសេវិក អតិថិជន និង ក្រុមហ៊ុន
- ការប៉ុនប៉ងបៀតបៀនផ្លូវភេទឬរំលោភផ្លូវភេទលើបុគ្គលណាម្នាក់រាប់បញ្ចូលទាំងបុគ្គលិករបេស់ក្រុមហ៊ុនយក្សាអ្នកទទួលផល ឬភ្ញៀវដែលមកធ្វើការទស្សនៈកិច្ចនៅក្នុងក្រមហ៊ុន
- បង្កររបួសស្នាម លើរាងកាយ ដែលមានចែងក្នុងច្បាប់នៃប្រទេសកម្ពុជា
- បណ្តឹងស្របច្បាប់ ឬការចាប់ខ្លួនទាក់ទងនឹងសកម្មភាពព្រហ្មទណ្ឌ
- ការលួចប្រាក់ ឬទ្រព្យសម្បត្តិពីបុគ្គលអ្នកទទួលផល រាប់បញ្ចូលទាំងបុគ្គលិក
- ស្រវឹងក្នុងម៉ោងធ្វើការ ប្រើប្រាស់គ្រឿងញៀន ដែលច្បាប់បានហាមឃាត់
- ការកេងបន្លំឯកសាររបសក់ក្រុមហ៊ុន
- ផ្តល់ព័ត៌មានមិនពិត និងបង្ករបាតុភាពដែលនាំឱ្យមានហនិភ័យដល់ក្រុមហ៊ុន
- អំពើក្លែងបន្លំនៅពេលចុះកិច្ចសន្យាការងារ ដោយបង្ហាញលិខិតស្នាមក្លែងក្លាយ ឬ ក្នុងកំឡុងពេលប្រតិបត្តិកិច្ចសន្យាវិច្ឆេទកម្ម (ការមិនប្រព្រឹត្តិតាមលក្ខណ័កិច្ចសន្យា ការងារដែលបានចុះហត្ថលេខា)
- ល្មើសធ្ងន់ធ្ងរក្នុងវិធានខាងវិន័យ និងអនាម័យ
- ការគំរាមគំហែង ជេរប្រមាថវាយដំមិត្តរួមការងារ និងនិយោជក
- ការញុះញង់បុគ្គលិកដ៏ទៃទៀតឱ្យប្រព្រឹត្តិកំហុស ឬក៏ឱ្យប្តូរការងារ
- ការឃោសនាសកម្មភាពបាតុកម្មនយោបាយក្នុងក្រុមហ៊ុន
- បុគ្គលិកអវត្តមានគ្មានច្បាប់ចាប់ពី៦ថ្ងៃជាប់គ្នា ក្នុងមួយខែ ប៉ុន្តែក្រុមហ៊ុននឹងពិចារ ណា ប្រសិនបើបុគ្គលិកបានបញ្ជាក់ពីមូលហេតុសមរម្យ និងមានហេតុផលគ្របគ្រាន់ ដែលអាចទទួលយកបាន។
- បុគ្គលិកដែលបានប្រព្រឹត្តិកំហុនស្រាល២ និងកំហុសធ្ងន់១
- មិនមានភាពស្មោះត្រង់ចំពោះក្រុមហ៊ុន
ប្រការ ៤៦៖ វិធានវិន័យ
ក. កំហុសស្រាល១ដង ៖ ព្រមានផ្ទាល់មាត់
ខ. កំហុសស្រាល២ដង ៖ ព្រមានជាលាយលក្ខណ័អក្សរ
គ. កំហុសស្រាល២ដង និងកំហុសមធ្យម១ដង ៖ ព្យួរកិច្ចសន្យាការងារក្នុងរយៈពេល ណាមួយ យោងទៅតាមភាពស្មុគស្មាញនៃសំណុំឯកសារក្នុងការស៊ីបអង្កេត។
ឃ. កំហុសធ្ងន១ដង ៖ បណ្តេញចេញពីការងារ ក្នុងករណីបុគ្គលិកប្រព្រឹត្តិកំហុស ធ្ងន់ដែលមិនអាចទទួលយកបាន
នាយកក្រុមហ៊ុនយក្សា មានសិទ្ធព្យួរការងារបុគ្គលិកណា ម្នាក់ជាបណ្តោះអសន្នដោយមិនផ្តល់ប្រាក់ឈ្នួលក្នុងរយៈពេលណាមួយយោងទៅតាមភាពស្មុគស្មាញនៃសំណុំឯកសារក្នុងការស៊ីបអង្កេត។ គោលបំនងនៃការព្យួរការងារបុគ្គលិកនេះ គឺដើម្បីផ្តល់ឱ្យ នាយកក្រុមហ៊ុនយក្សា មានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរក ព័ត៌មានទាក់ទិននឹងករណី និងដើម្បីសាកសួរព័ត៌មានទាំងឡាយពីសាក្សីសំខាន់ៗ។
នាយកក្រុមហ៊ុនយក្សា ត្រូវធានារាល់ការស៊ីបអង្កេតត្រូវបាន បញ្ចប់ ហើយសេចក្តិសម្រេចចិត្តត្រូវធ្វើឡើងក្នុងរយៈពេលនេះ។ ការចូលជាធរមាននឹងត្រូវបានគិត ចាប់ពីពេលដែលទោសកំហុសត្រូវបានរកឃើញ។ នាយកក្រុមហ៊ុនយក្សា នឹងផ្តល់ព័ត៌មានប្រធានរដ្ឋបាល និងធនធានមនុស្ស ហិរញ្ញវត្ថុ និងប្រធានគ្រប់គ្រងផ្ទាល់។
កំណត់សំគាល់៖រាល់ជំលោះណាមួយដែលមិនអាចដោះស្រាយបានតាមរៈនាយកក្រុមហ៊ុនយក្សា ជំលោះនោះនឹងត្រូវយកទោដោះស្រាយតាមផ្លូវច្បាបការងារ នៃព្រះរាជាណាចក្រកម្ពុជា។
ប្រការ ៤៧៖ ជំហ៊ាននៃការដាក់វិន័យ
ប្រសិនបើបញ្ហាមិនអាចដោះស្រាយបានក្រៅផ្លូវការទេនោះ ក្រុមហ៊ុនយក្សា នឹងជ្រើសយកជម្រើសដោះស្រាយតាមវិធានវិន័យផ្លូវការអាស្រ័យទៅតាមកម្រិត នៃកំហុតដែលបានប្រព្រឹត្តិ។
ក. ការព្រមានផ្ទាល់មាត់
- ការព្រមានផ្ទាល់មាត់ គឺជាការសន្ទនារវាងអ្នកគ្រប់គ្រង និងបុគ្គលិកដែលបានប្រព្រឹត្តិ កំហុសពាក់ព័ន្ធនឹងវិធានវិន័យរបស់ក្រុមហ៊ុនយក្សា នៅពេលប្រជុំបញ្ហានឹងត្រូវបានកំណត់ហើយបុគ្គលិកស្នើឱ្យប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហ។
- ការព្រមានផ្ទាល់មាត់ ត្រូវបានរៀបចំជាឯកសារ និងរក្សារទុកដោយអ្នកគ្រប់គ្រង ផ្ទាល់ក្នុងរយៈពេលមួយសម្រាប់ធ្វើការតាមដានការអនុវត្តការងាររបស់បុគ្គលិក។ ប៉ុន្តែឯកសារនេះ មិនមែនជាផ្នែកមួយនៃកំណត់ត្រានៃកាអនុវត្តការងារជាអចិន្ត្រៃន៍ របស់បុគ្គលិកទេ លុះត្រាតែកំហុសរីធំឡើងរហូតត្រូវមានការព្រមានជាលាយលក្ខណ័ អក្សរ។
ខ. ការព្រមានជាលាយលក្ខណ័អក្សរ
- គឺជាឯកសារផ្លូវការដែលបុគ្គលិកមិនបានបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន បន្ទាប់ពី ការពីការប្រជុំនៃការព្រមានផ្ទាល់មាត់។
- បន្ទាប់ពីកិច្ចប្រជុំប្រធានគ្រប់គ្រងផ្ទាល់នឹងសង្ខេបពីកំហុស ដោយសេសេរជាលាយ លក្ច័ណ៍អក្សរ រួចដាក់ស្នើសុំទៅប្រធានរដ្ឋបាលដើម្បីចេញការព្រមាន ជាលាយ លក្ខ័ណ៍អក្សរ។ ការប្រព្រឹត្តិកំហុសដដែលៗនឹងត្រូវចាត់វិធានការធ្ងន់ជាងនេះ។
- ច្បាប់ចម្លងនៃការព្រមានជាលាយលក្ខ័ណ៍នេះនឹងផ្តល់ជូនបុគ្គលិកចំនួនមួយច្បាប់ និង មួយច្បាប់ទៀតរក្សារទុកក្នុងកំណត់តាមដានការអនុវត្តការងាររបស់បុគ្គលិក។ ការព្រមានជាលាយលក្ខ័ណ៍អក្សរ លើកទី២ និងទី៣ អាចត្រូវបានចេញដោយប្រធាន រដ្ឋបាល តាមអំណាចឆន្ទានុសិទ្ធិចំពោះកំហុសដដែលៗ។ ការព្រមាននានានឹងត្រូវ បានផុតកំណត់បន្ទាប់ពីរយៈពេល១២ខែ ប្រសិនបើគ្មានការចាត់វិធានការវិន័យណា មួយបន្តទៀតនៅក្នុងរយៈពេលនេះ។
គ. ការព្យួរកិច្ចសន្យាការងារ
- កិច្ចសន្យាការងាររបស់បុគ្គលិកនឹងត្រូវព្យួរដោយមិនមានប្រាក់បៀវត្សរ៍ ប្រសិនបើ គាត់មិនបានបំពេញការប្តេជ្ញាចិត្តក្នុងការកែប្រែ ឬបុគ្គលិកបានជាប់ព័ន្ធនឹងអាកប្បកិរិ យាដែលមិនអាចទទួលបានក្នុងពេលទទួលបានការព្រមានជាលាយលក្ខ័ណ៍អក្សរ។
- ប្រធានក្រុមហ៊ុន យក្សា នឹងប្រាប់បុគ្គលិកអំពីមូល ហេតុនៃការព្យួរកិច្ចសន្យាអាស្រ័យលើភាពស្មុគស្មាញនៃសំណុំរឿងដើម្បីធ្វើការស៊ីប។
- ការព្យួរកិច្ចសន្យាការងាររបស់បុគ្គលិកត្រូវទុកជាឯកសារ។
- ច្បាប់ថតចំឡងនៃការព្យួរកិច្ចន្យាការងារ នឹងត្រូវរក្សាទុកក្នុងសំណុំឯកសាររបស់ បុគ្គលិក។
- បន្ទាប់ពីត្រឡប់មកធ្វើការវិញប្រធានអង្គការបឹងប្រាប់ទៅបុគ្គលិកអំពីសេចក្តីសម្រេច របស់ក្រុមហ៊ុនក្នុងសំណុំរឿងរបស់គាត់។
- បុគ្គលិកដែលសម្រេចចិត្តធ្វើឱ្យប្រសើរឡើងនូវការប្តេជ្ញាចិត្តដាច់ខាត ដើម្បីប្តូរអាកប្បកិរិយារបស់គាត់ ដើម្បីបំពេញការងាររបស់គាត់។ បុគ្គលិកដែលមិនអាចប្តេជ្ញាចិត្ត ផ្លាស់ប្តូរអាកប្បកិរិយារបស់គាត់នឹងត្រូវចាត់វិធានការវិន័យបន្ត។
ឃ. ការបណ្តេញចេញពីការងារ
ជំហ៊ាននៃការបណ្តេញចេញ ត្រូវបានចាត់វិធានការនៅពេលដែល រាល់ជំហ៊ាននៃការ ចាត់ វិធានការវិន័យត្រូវបានធ្វើឡើង និងមិនមានការផ្លាស់ប្តូរអាកប្បកិរិយារបស់បុគ្គលិក ឬនៅពេលដែល កំហុសធ្ងន់បានកើតឡើង។
ប្រការ ៤៨៖ សិទ្ធិការពារខ្លួនរបស់បុគ្គលិក
វិវាទការងារត្រូវបានដោះស្រាយស្របតាមកម្រិតនៃវិវាទ។ បុគ្គលិកអាចស្នើសុំជួបប្រជុំជាមួយ ប្រធានគ្រប់គ្រងផ្ទាល់បន្ទាប់មក គឺប្រធានរដ្ឋបាល និងចុងក្រោយគឺ នាយកក្រុមហ៊ុន យក្សា។
ប្រការ ៤៩៖ បណ្តឹង និងសំណើរ
បុគ្គលិកអាចដាក់បណ្តឹង ឬសំណើរដោយផ្តល់ជាអនុសាសន៍ (អាចធ្វើជាអនាមិក ក្នុងករណី បុគ្គលិកមិនចង់) ទៅក្នុងប្រអប់ទទួលសំណើរ ឬបុគ្គលិកអាចស្នើសុំជជែកជាមួយប្រធានគ្រប់គ្រង ផ្ទាល់ ឬប្រធានរដ្ឋបាលធនធានមនុស្ស ឬនាយកក្រុមហ៊ុន ធា ណា (ខេមបូឌា) ត្រេឌីង ។
ជំពូក៧ ៖ អវសានប្បញ្ញត្តិ
ប្រការ ៥០៖ ភាសា និងអត្ថន័យគោលការណ៏នេះ
សៀវភៅគោលការណ៍នេះ ត្រូវបានធ្វើឡើងជាភាសាខ្មែរ ហើយនឹងត្រូវបកប្រែជាភាសា អង់គ្លេសមានអត្ថន័យ និងខ្លឹមសារដូចគ្នា។
ប្រការ ៥១៖ ការចែកចាយសៀវភៅគោលការណ៍បុគ្គលិក
សៀវភៅគោលការណ៍នេះមានច្បាប់ដើមចំនួនពីរក្បាល។ មួយច្បាប់ត្រូវបានរក្សារទុកដោយ ប្រធានរដ្ឋបាលធនធានមនុស្ស និងមួយច្បាប់ទៀតសម្រាប់នាយកក្រុមហ៊ុន យក្សា។ ប្រធានការិយាល័យរបស់ក្រុមហ៊ុន យក្សា ទាំងអស់ត្រូវមានច្បាប់ចំលងនៃគោលការណ៏នេះជាច្បាប់ប្រថាប់ត្រាដើម។ សៀភៅគោលការណ៍ នេះ អាចត្រូវបានថតចំឡងជាឯកសារចំឡងជូនបុគ្គលិក និងស្ថាប័នផ្សេងទៀតដែលពាក់ព័ន្ធ តាមសំណូមពរ។
ប្រការ ៥២៖ ការកែប្រែ
ក្រុមហ៊ុន យក្សា សូមរក្សាសិទ្ធិក្នុងការកែប្រែគោលការណ៍ បុគ្គលិកនេះបានគ្រប់ពេលវេលា។ រាល់ការកែប្រែ ឬ ការបំពេញ បន្ថែមនៃគោលការណ៍បុគ្គលិកនេះ ត្រូវតែផ្សព្វផ្សាយដល់បុគ្គលិកឱ្យបានជ្រួតជ្រាប។
ប្រការ ៥៣៖ ការចូលជាធរមាននៃគោលការណ៍បុគ្គលិក
គោលការណ៍បុគ្គលិកនេះមានសុពលភាពចាប់ពីថ្ងៃចុះហត្ថលេខារបស់នាយកក្រុមហ៊ុន យក្សានិងប្រថាប់ត្រាក្រុមហ៊ុន យក្សា។
កំណត់សំគាល់៖ គោលការណ៍បុគ្គលិកចាស់ត្រូវចាត់ទុកជាមោឃៈ នៅពេលដែលគោល ការណ៍បុគ្គលិកថ្មីនេះត្រូវបានចូលជាធរមាន។
ប្រការ ៥៤៖ គណនេយ្យភាពច្បាប់
បញ្ហា ឬករណីដែលមិនមានចែងក្នុងសៀវភៅគោលការណ៍បុគ្គលិកនេះឬវិវាទការងារណាដែលនឹងកើតឡើងត្រូវបានអនុវត្តតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។
រាជធានីភ្នំពេញ ថ្ងៃ ទី ខែ ឆ្នាំ
នាយក
ឧបសម្ព័ន្ធ
ការប្តេជ្ញាចិត្តរបស់បុគ្គលិក:
ខ្ញុំបានទទួលស្គាលថា ខ្ញុំបានអាន និងបានយល់រាល់ខ្លឹមសារដែលបានសរសរយ៉ាងច្បាស់ នៃសៀវភៅគោលការណ៍បុគ្គលិក រួមទាំងក្រមសីលធម៌ផ្សេងៗដែលត្រូវតែគោរពតាមការដាក់ឡើង របស់ក្រុមហ៊ុន យក្សា។
ខ្ញុំយលថា រាល់បុគ្គលិករបស់ក្រុមហ៊ុន យក្សា ត្រូវគោរព និង អនុវត្តន៍តាមគោលការណ៍ និងនីតិវិធីនានាដែលមានចែងក្នុងសៀវភៅគោលការណ៍បុគ្គលិកនេះ។ កាអនុវត្ត ឬមិនអនុវត្តតាម ឬរំលោភលើគោលការណ៍ដែលបានចែងទាំងនេះនឹងត្រូវទទួលទណ្ឌកម្ម វិន័យ រួមបញ្ចូលទាំងការបញ្ចប់កិច្ចសន្យាការងារផងដែរ។
ដើម្បីជាសក្ខីកម្ម ខ្ញុំផ្តិតមេដៃស្តាំ ឬចុះហត្ថលេខាលើសៀភៅគោលការណ៍ទុកជាភស្តុតាង។
ឈ្មោះ
តួនាទី
ហត្ថលេខា ឬស្មាមមេដៃស្តាំ
កាលបរិច្ឆេទ