ផែនការអាជីវកម្ម

មាតិកា

១. គោលបំណង………………………………………………………………………………………….

២. ទស្សនៈវិស័យ………………………………………………………………………………………

៣. បេសកកម្ម……………………………………………………………………………………………

៤. អំពីផលិតផល……………………………………………………………………………………….

៤.១ -ផលិតផលប្រទេសចិន………………………………………………………………….

៤.២ -ផលិតផលប្រទេសថៃ……………………………………………………………….

៤.៣ -ផលិតផលប្រទេសខ្មែរ…………………………………………………………….

៥. ការកំណត់ថ្លៃដើម និងថ្ថៃលក់…………………………………………………………………….

៥.១ -ថ្លៃដើម(ឯកត្ដា)…………………………………………………………………………..

៥.២. តារាងតម្លៃលក់ដុំផ្តាច់មុខខេត្ត…………………………………….

៥.៣. តារាងតម្លៃលក់ដុំសម្រាប់ដំណាងចែកចាយ……………………………

៥.៤. តារាងតម្លៃលក់រាយ…………………………………………………………………

៥.៥. តារាងតម្លៃលក់​ របស់ផ្តាច់មុខខេត្ត…………………………………………….

៥.៦. តារាងតម្លៃលក់ របស់តំណាងចែកចាយ……………………………………

៥.៧ -កំរ៉ៃជើងសារបុគ្គលិក……………………………………………………………….

៦. ការគ្រប់គ្រងធនធានមនុស្ស…………………………………………………………………

៦.១ -រចនាសម្ព័ន្ធក្រុមហ៊ុន ………………………………………………………………..

៦.២ -ការជ្រើសរើសបុគ្គលិក និង កាតព្វកិច្ច និង តួនាទី………………………..

៦.៣. ការកំណត់គោលការណ៍ប្រាក់បៀរវត្សន៍…………………………………….

៦.៤ -លក្ខណ្ឌជ្រើសរើសតំណាងចែកចាយ…………………………………….

៨. យុទ្ធសាស្ដ្រទីផ្សារ ………………………………………………………………………………..

៨.១. ការជ្រើសរើសតំណាងចែកចាយធម្មតា ……………………………………

៨.២. ផែនការលក់…………………………………………………………………………

៨.៣.​ យុទ្ធសាស្ត្រផ្សព្វផ្សាយ ……………………………………………………………

៨.៤. គោលដៅផ្សព្វផ្សាយ ………………………………………………………………

៨.៥. ផែនការផ្សព្វផ្សាយ ………………………………………………………………..

៨.៦ -ប្រូម៉ូសិន ឬ ការជំរុញលើកទឹកចិត្ត ……………………………………….

៨.៧ -ការរៀបចំព្រឹត្តិការណ៍ និង វគ្គបណ្តុះបណ្តាល ………………………….

៨.៨ -វិភាគទាន សង្គម…………………………………………………………………….

៨.៩ -ផែនការចំណាយ……………………………………………………………………

៩. ផែនការហិរញ្ញវត្ថុ………………………………………………………………………………

៩.១. តារាងចំណាយប្រចាំខែ…………………………………………………………..

៩.២. តារាងចំណូលពីការលក់ប្រចាំខែ……………………………………………

៩.៣ -តារាងចំណេញប្រចាំខែ…………………………………………………………

១០. ការវិភារគលើ ចំណុចខ្លាំង ចំណុចខ្សោយ ឪកាស និងការគំរាមកំហែង (SWOT)

១១. សេក្តីសន្និដ្ឋាន……………………………………………………………………………………

 

 

 

 

 

១. គោលបំណង

ក្រុមហ៊ុន យក្សា ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល សម្ភារៈ និង សេវាកម្មបើកហាងបោកអ៊ុត ( ហ្វ្រែនឆាយ ) នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតំណាងចែកចាយគ្រប់ខេត្តក្រុង ។ ក្រុមហ៊ុន យក្សា ធ្វើយ៉ាងណាបង្កើនផលិតភាពលក់ និង បង្កើនមុខរបរជូនដល់បងប្អូនប្រជាជនអោយមានមុខរបរ និង ប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ ជាពិសេសសម្រាប់ស្ត្រីអោយមានភាពរឹងប៉ឹង និង កុំអោយផ្ទះនៅទំនេរចោល វាក៏អាចធ្វើអោយស្ត្រីមានពេលវេលាក្នុងការមើលថែគ្រួសារ បន្ថែមពីលើចំណូលផងនោះដែរ ។

២. ទស្សនៈវិស័យ

យក្សាគឺលើកតម្កើងស្ត្រីក្នុងសហគមន៍ មានន័យថា ពួកយើងព្យាយាមធ្វើអោយស្ត្រីមានតម្លៃឆ្លងតាមរយៈការប្រកបអាជីវកម្ម ដែលមិនចាំបាច់ដើរទៅណាឆ្ងាយ ដែលអាចស្វែងរកប្រាក់ចំណូលបាន ការងារសន្សំសំចៃនៅក្នុងផ្ទះ មានពេលវេលា សម្រាប់កូនៗ ប្តី ប្រពន្ធ និង ឪពុកម្តាយ ឆ្លងតាមការងារស្រាលៗ ដែលអាចធ្វើបានគ្រប់ៗគ្នាក្នុងគ្រួសារ ។

៣. បេសកកម្ម

ពង្រីកអោយបានទូលំទូលាយ ផ្សព្វផ្សាយ អោយបានច្រើន ដើម្បីអោយបានជ្រួតជ្រាបដល់អតិថិជន ឬ ស្ត្រីដែលកំពុង​ស្វះស្វែងរករបរដែលនៅផ្ទះ

៤. អំពីផលិតផល

ក្រុមហ៊ុន យក្សា បានកំណត់នូវប្រភេទផលិតផលបោកអ៊ុត ដែលល្អប្រសើរបំផុត ការពារបរិដ្ឋាន និង ការពារគ្រួសារនៃអ្នក​ប្រើប្រាស់ អោយកាន់តែប្រសើរឡើង ប្រកបដោយភាពសន្សំសំចៃបំផុត ងាយប្រើ ប្រើប្រាស់បានច្រើនជាងមុន ហើយក៏អាចបង្ហូរចូលបន្ថែម Refill ដើម្បីការពារការបង្កើននូវសម្រាមផ្លាស្ទីក ប្រកបដោយបទដ្ឋានត្រឹមត្រូវ និង កំរិតខ្ពស់បំផុត​សម្រាប់អ្នកបោកអ៊ុត និង អ្នកប្រើប្រាស់នៅតាមផ្ទះ ។ យើងនាំចូលចែកចាយ ផលិតផលដែលមានគុណភាពឆ្លងតាមរយៈ​រូបមន្តរបស់យើងផ្ទាល់ និង ការបង្កើតថ្មីៗ ពីបរទេស មានដូចជា៖ ប្រទេសកម្ពុជា, ប្រទេសថៃ,​ ប្រទេសចិន, ប្រទេសសឹង្ហបុរី, ប្រទេសអាឡឺម៉ង់, ប្រទេសជប៉ុន, ប្រទេសកូរ៉េ, ប្រទេសអ៊ីតាលី

៤.១- ប្រភេទផលិតផលប្រទេសកម្ពុជា

១. សាប៊ូទឹក

២. ទឹកក្រអូប

៣. ទឹកអប់

៤. ទឹកថ្នាំពិសេស

៥. ថង់ច្រកសម្លៀកបំពាក់

 

៤.២ ប្រភេទផលិតផលប្រទេសថៃ

១. វត្ថុធាតុដើម

២. ច្រាសតូច

៣. ថ្នាំបាញ់ហូល

៤. ថ្នាំបាញ់អាវធំ

៤.៣ ប្រភេទផលិតផលប្រទេសចិន

១. ឆ្នាំងអ៊ុតចំហាយ

២. សាប៊ូម្សៅ

៣. សាប៊ូដុំ

៤. តុអ៊ុត

៥. សាប៊ូក្រែម

៤.៥ ប្រភេទផលិតផលប្រទេសសឹង្ហបុរី

១. ក្លិន

៤.៦ ប្រភេទផលិតផលប្រទេសអាឡឺម៉ង់

១. ក្លិន

៤.៧ ប្រភេទផលិតផលប្រទេសជប៉ុន

១. វត្ថុធាតុដើមសម្រាប់លាយទឹកអប់

៤.៨ ប្រភេទផលិតផលប្រទេសកូរ៉េ

១. ម៉ាស៊ីនបោកចំហៀង ៨គីឡូ

២. ឆ្នាំងអ៊ុតធម្មតា

៥. ការកំណត់ថ្លៃដើម និង ថ្លៃលក់

លរ ផលិតផល តម្លៃរោងចក្រ ដឹកជញ្ជូន កំរៃជើងសារ ពន្ធ១០ភាគរយ សរុប
ចូល ចេញ
               
               

៥.១ ថ្លៃដើម

Appendex 5.1

៥.២ តារាងតម្លៃលក់ដុំ សម្រាប់ផ្តាច់មុខខេត្ត

លរ ផលិតផល តម្លៃដើម តម្លៃខេត្ត ចំណេញ
សាប៊ូយក្សាវ៉ាយ ២០លីត្រ 23.00 $      

Appendex 5.2

៥.៣ តារាងតម្លៃលក់ដុំ សម្រាប់តំណាងចែកចាយ

Apendex 5.3

៥.៤ តារាងតម្លៃលក់រាយ

Apendex 5.4

៥.៥ តារាងតម្លៃលក់ រប​ស់ផ្តាច់មុខខេត្ត

Apendex 5.5

៥.៦ តារាងតម្លៃលក់របស់តំណាងចែកចាយ

Apendex 5.6

៥.៧ កំរៃជើងសារ បុគ្គលិក

Apendex 5.7

៦. ការគ្រប់គ្រងធនធានមនុស្ស

៦.១ រចនាសម្ព័ន្ធក្រុមហ៊ុន

៦.២ ការជ្រើសរើសបុគ្គលិក តួនាទី និង កាតព្វកិច្ច

ក. ការជ្រើសរើសបុគ្គលិក

ការជ្រើសរើសបុគ្គលិកជាតម្រូវការចាំបាច់ ដែលត្រូវជ្រើសរើស ដើម្បីបំពេញតួនាទី សមស្របទៅហ្នឹង​ផែនការ និង អង្គការលេខ មានដូចខាងក្រោម ៖

ខ. តួនាទី និង កាតព្វកិច្ច បុគ្គលិក

ប្រធានផ្នែកលក់

រៀបចំផែនការលក់ បង្ហាត់បង្រៀនបុគ្គលិកលក់ ប្រជុំប្រចាំសប្តាហ៍ ដើម្បីរកបច្ចេកទេសថ្មីលក់អោយគ្រប់ផែនការ ចុះជួយការងារក្រុមលក់ថ្មីៗ ចុះដោះស្រាយបញ្ហាជាមួយអតិថិជន ចុះត្រួតពិនិត្យ អតិថិជនជាប្រចាំ ។ ធ្វើរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ រួចបញ្ជូនទៅកាន់ អគ្គនាយក ។

  • រៀបចំចងក្រង កែតមូ្រវ គោលការណ៍លើទីផ្សារ
  • អនុវត្ត និងវាយតម្លៃការអនុវត្តន៍ គោលការណ៍លើទីផ្សារ
  • រៀបចំផែនការយុទ្ធសាស្រ្ត ការិយាល័យទីផ្សារសមា្រប់រយះពេលវែង និងខ្លី
  • អនុវត្ត និងវាយតម្លៃការអនុវត្តន៍ ផែនការយុទ្ធសាស្រ្តលក់
  • អនុវត្តផែនការ ដឹកនាំ និងតួ្រតពិនិត្យលើទីផ្សារ
  • ចាត់ចែង និងគ្រប់គ្រងធនធានមនុស្ស ផ្នែកដោយសំណើសុំទៅផ្នែករដ្ឋបាល និងធនធានមនុស្ស
  • អនុវត្តផែនការ ដឹកនាំ និងតួ្រតពិនិត្យ ឱ្យបានសម្រេចតាមផែនការរបស់ខ្លួនដូចជា ៖
  • ទំនាក់ទំនង និងតាមរយៈបណ្តាញសង្គម ក្នុងចំណោមម្ចាស់ភាគហ៊ុន រួមទាំងអតិថិជន សហការី អ្នកផ្គត់ផ្គង់ និងអង្គភាពជាដៃគូដែលទាក់ទង និងការងារលើទីផ្សារ
  • ទំនាក់ទំនងជាមួយអតិថិជនគោលដៅ និងគ្រប់គ្រងលើទំនាក់ទំនងអតិថិជន
  • ចងក្រងធនធានឱកាសការឃោសនាពាណិជ្ជកម្ម កំណត់ទីតាំងដាក់បដារផ្សព្វផ្សាយ យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយតាមរយៈវិទ្យុ និងតាមរយៈផ្សេងៗទៀត ដែលកុ្រមហ៊ុនកំណត់ឱ្យ ចាត់ចែងការផលិតសម្ភារៈផ្នែកទីផ្សារ ដូចជាខិតប័ណ្ណ ផ្សព្វផ្សាយ សៀវភៅពឹ្រត្តិបត្រទម្រង់ផ្សព្វផ្សាយ តាមរយៈបណ្តាញសង្គមហ្វេសបុក យូធូប អ៊ិនស្តាក្រាម ឡាញ អេប គេហទំព័រ វិទ្យុ និងទូរទស្សន៍
  • ទទួលខុសតូ្រវលើការងាររចនា និងបោះពុម្ភ
  • រៀបចំការចែកចាយសម្ភារៈទីផ្សារ ឱ្យមានប្រសិទ្ធិភាពខ្ពស់
  • រៀបចំ និង អភិវឌ្ឍទិន្នន័យអតិថិជន
  • រៀបចំ និងចូលរួមពឹ្រត្តិការណ៍ដូចជាសន្និសិទ្ធ សិក្ខាសាលា ទទួលភ្ញៀវ និងពិព័រណ៍ ការសហការណ៍ជាមួយរដ្ឋបាល
  • ធ្វើការសា្រវជា្រវទីផ្សារដូចជាកម្រងសំណួរអតិថិជន និងកុ្រមចាប់អារម្មណ៍
  • ការរៀបចំគម្រោងថវិការសមា្រប់ការិ.សាខា ក្រុមហ៊ុន(បុត្រសម្ព័ន្ធ)
  • វាយតម្លៃយុទ្ធនាការទីផ្សារ តួ្រតពិនិត្យការងារប្រកួតប្រជែង
  • ការគាំទ្រនាយករងទទួលបន្ទុកសាជីវកម្ម កម្មករនិយោជិតរួមការងារ ក្រោមឱវាទ និងបុគ្គលិកដទៃទៀត
  • ទំនាក់ទំនងសាធារណៈ និងពឹ្រត្តការណ៍ផ្សេង

 

ផ្នែកលក់ផ្ទាល់ជាមួយក្រុមហ៊ុន​

 

មានភារៈកិច្ចដកស្រង់ពត៌មាន និង ទទួលការបញ្ជាទិញរបស់អតិថិជនប្រគល់អោយប្រធានផ្នែកលក់ពិនិត្យ និង បញ្ជូនទិន្នន័យបន្តអោយទៅដល់តំណាងចែកចាយ និង តំណាងផ្តាច់មុខតាមបណ្តាខេត្តនិមួយៗ របាយការណ៍ត្រូវធ្វើជាប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និង ប្រចាំខែនិមួយៗ រួចបញ្ជូនបន្តទៅប្រធានផ្នែកលក់។

ផ្នែកលក់អនឡាញ ជាមួយក្រុមហ៊ុន​

 

មានភារៈកិច្ចដកស្រង់ពត៌មាន និង ទទួលការបញ្ជាទិញរបស់អតិថិជនប្រគល់អោយប្រធានផ្នែកលក់ពិនិត្យ និង បញ្ជូនទិន្នន័យបន្តអោយទៅដល់តំណាងចែកចាយ និង តំណាងផ្តាច់មុខតាមបណ្តាខេត្តនិមួយៗ របាយការណ៍ត្រូវធ្វើជាប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និង ប្រចាំខែនិមួយៗ រួចបញ្ជូនបន្តទៅប្រធានផ្នែកលក់។

 

ផ្នែកកាន់ស្តុកទំនិញ និង បញ្ជាទិញ

 

មានភារកិច្ចគ្រប់គ្រងទិន្នន័យ ស្តុកចេញ ស្តុកចូល ទទួលខុសត្រូវរាល់ចំនួន និង គុណភាពទំនិញដែលបានចូលស្តុក និង ចេញពីស្តុក ។ ការគ្រប់គ្រងទិន្នន័យស្តុកជាប្រចាំ និង ធ្វើការស្នើបញ្ជាទិញ បញ្ចូលស្តុកបន្ថែម អោយគ្រប់បរិមាណស្តុកដែលមានសមតុល្យជាមួយការបញ្ជាទិញរបស់តំណាងចែកចាយ ។ ធ្វើរបាយកាណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និង ប្រចាំខែនិមួយៗ រួចបញ្ជូនរបាយការណ៍បន្តទៅកាន់ប្រធានរដ្ឋបាល ។

ផ្នែកវេចខ្ចប់

មានតួនាទីរៀបចំវេចខ្ចប់ផលិតផល ប្រកបដោយគុណភាព សោភ័ណ្ឌភាព និង អនាម័យ ស្របតាមស្តង់ដាវេចខ្ចប់របស់ក្រុមហ៊ុន ។ គ្រប់គ្រងស្តុក របស់របរ សម្ភារៈវេចខ្ចប់ និង ស្នើសុំបន្ថែម ពីអ្នកកាន់ស្តុក ។ ធ្វើរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និង ប្រចាំខែនិមួយៗទៅកាន់ប្រធានផ្នែករដ្ឋបាល ។

ផ្នែកដឹកជញ្ជូន

 

មានតួនាទីដឹកជញ្ជូនទំនិញអោយអតិថិជន នៅក្នុងក្រុង និង រៀបចំផ្ញើរទំនិញទៅតាមបណ្តា ខេត្តផ្សេងៗ ដែលបានបញ្ជាទិញ ។ អ្នកដឹកជញ្ជូនត្រូវទទួលបានកាតទូរស័ព្ទ និង សាំង សម្រាប់ប្រតិបត្តិការការងារ។ អ្នកដឹកជញ្ជូនត្រូវធ្វើរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និង ប្រចាំខែនិមួយៗ រួចបញ្ជូនរបាយការណ៍បន្តទៅ ប្រធានផ្នែក រដ្ឋបាល ។

​ ប្រធានផ្នែក គណនេយ្យ

 

  • រៀបចំ និងវិភាគរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ត្រីមាស និងឆ្នាំ
  • គ្រប់គ្រង និងត្រួតពិនិត្យចំណូល និងដំណើរការប្រតិបត្តិការគណនេយ្យប្រចាំថ្ងៃ
  • រៀបចំរបាយការណ៍ប្រកាសពន្ធ និងគណនាពន្ធរបស់ក្រុមហ៊ុនបានច្បាស់លាស់ជូននាយកដ្ឋានពន្ធដារ
  • អភិវឌ្ឍ កែលម្អលើការអនុវត្តការងារ និងរៀបចំគោលនយោបាយគណនេយ្យ និងនីតិវិធីថ្មីៗឱ្យកាន់តែល្អប្រសើរ
  • ទទួលខុសត្រូវនូវរាល់កិច្ចការការងារផ្សេងៗទៀតដែលប្រធានតម្រូវឱ្យធ្វើ។

 

គណនេយ្យករ

ទូទាត់ប្រាក់ មានតួនាទីទូទាត់លើការចំណាយផ្សេងៗរបស់ក្រុមហ៊ុន ដោយផ្អែកតាម​ វិក័យបត្រចំណាយជាក់ស្តែង របស់ក្រុមហ៊ុន ។ ធ្វើរបាយការណ៍ ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និង ប្រចាំខែនិមួយៗ រួចបញ្ជូនទៅ ប្រធានផ្នែកគណនេយ្យ ។
ផ្នែកថតរូប

មានតួនាទីថតរូបគ្រប់ផលិតផលទាំងអស់របស់ក្រុមហ៊ុន ដោយត្រូវបានតុបតែង និង រចនា អោយ មានភាពទាក់ទាញ ។ រូបថតត្រូវបានថត និង រចនាជាប្រចាំថ្ងៃ សម្រាប់ធ្វើការផ្សព្វផ្សាយ ។ ធ្វើរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និង ប្រចាំខែនិមួយៗ រួចបញ្ជូនទៅកាន់ប្រធានផ្នែកទីផ្សារ ។

ប្រធានផ្នែកទីផ្សារ

មានតួនាទីត្រួតពិនិត្យតាមដាននូវពត៌មានទីផ្សារគូប្រជែង បង្កើតអត្ថបទ និង វីដេអូរ ថ្មីៗដើម្បី​ផ្សព្វផ្សាយតាមហ្វេសប៊ុក យូធូប ដាក់ផែនការអោយអ្នកថតរូប ថតវីដេអូរ អ្នកបង្ហោះហ្វេសប៊ុក យូធូប ។ ធ្វើរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ រួចបញ្ជូនទៅកាន់ អគ្គនាយក ។

ប្រធានផ្នែករដ្ឋបាល និង ធនធានមនុស្ស

 

  1.  ចូលរួមបង្កើត​ និងអនុវត្តផែនការយុទ្ឋសាស្រ្ត ផែនការសកម្មភាពសម្រាប់ផ្នែកធនធានមនុស្សនិងរដ្ឋបាល ដើម្បីជ្រោមជ្រែងអោយក្រុមហ៊ុនទាំងមូលសំរេចគោលដៅ
  2. រៀបចំផែនការថវិការសំរាប់ផ្នែកធនធានមនុស្សលើការជ្រើសរើសបុគ្គលិក និងបណ្ដុះបណ្ដាលនានា
  3. តាមដានការអនុវត្តន៍ វប្បធម៌​ បទបញ្ជាផ្ទៃក្នុង គោលនយោបាយនានា  នីតិវិធិការងារ ផែនការផ្សេងៗដើម្បី ធានាភាពអនុលោម និងប្រសិទ្ឋភាពការងារ​
  4. ផ្តល់ការនែនាំ ត្រួតពិនិត្យ និងជួយជ្រោមជ្រែងជាប្រចាំថ្ងៃ ដើម្បីធានាថាបុគ្គលិកក្រោមបង្គាប់ ធ្វើការអស់សក្តានុពល និងសំរេចលទ្ឋផលដែលរំពឹងទុក
  5. ផ្តល់ការប្រឹក្សាតាមផ្នែកនិមួយៗ និងបុគ្គលិកគ្រប់គ្រងទាក់ទងនឹងបញ្ហាបុគ្គលិក ដើម្បីធ្វើអោយបរិយាកាសការងារកាន់តែប្រសើរទ្បើង​
  6. រៀបចំផែនការបណ្តុះបណ្តាល និងអភិវឌ្ឍសម្តត្ថភាពបុគ្គលិក និងអនុវត្តផែនការ ដែលបានសំរេចអោយមានប្រសិទ្ឋភាព
  7. ធ្វើរបាយការណ៍​ និងចូលរួមប្រជុំប្រចាំជាមួយសាខាក្រុមហ៊ុន និងបុគ្គលិកគ្រប់គ្រង
  8. ផ្ដួចផ្ដើម ចាត់ចែង និង​រៀបចំ Events ផ្សេងៗ (ជប់លៀងក្រុមហ៊ុន ខួបកំណើតក្រុមហ៊ុន និងដំណើរកំសាន្ដ)
  9. ដឹកនាំក្នុងការជ្រើសរើសបុគ្គលិកឆ្នើមប្រចាំខែ និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ
  10. ដឹកនាំក្នុងការជ្រើសរើស តំណាងឆ្នើម និង តំណាងផ្តាច់មុខខេត្តឆ្នើម
  11. ទទួលបន្តនូវរបាយការណ៍ ពីផ្នែកលក់ ផ្នែកដឹកជញ្ជូន ផ្នែកឃ្លាំង

ជំនួយការណ៍ ផ្នែករដ្ឋបាល និង ធនធានមនុស្ស

  • បញ្ចូលចំណូលនិងចំណាយទៅក្នុងប្រព័ន្ធស្តង់ដារបស់ក្រុមហ៊ុន
  • បញ្ចូលការចេញទំនិញ និង ចូលទំនិញ ទៅក្នុងប្រព័ន្ធស្តង់ដារបស់ក្រុមហ៊ុន
  • បញ្ចូលការដឹកជញ្ជូនទំនិញ និង ទំនាក់ទំនងទៅកាន់អតិថិជន
  • បញ្ចូលពត៌មានបុគ្គលិក និង ត្រួតពិនិត្យនូវផែនការ ការងាររបស់បុគ្គលិក
  • បញ្ចូលម៉ោងការងារបុគ្គលិក
  • គ្រប់គ្រងឯកសារ បុគ្គលិក
  • ធ្វើកិច្ចសន្យារបស់បុគ្គលិក
  • ការងារផ្សេងៗតាមការចាត់ចែងពីអ្នកគ្រប់គ្រង។

៦.៣. ការកំណត់គោលការណ៍ប្រាក់បៀរវត្សន៍

លរ តួនាទី ប្រាក់ខែគោល ៣ខែ ៦ខែ ១ឆ្នាំ
នាយកប្រតិបត្តិ 800 $ 10% 10% 30%
ប្រធានផ្នែកទីផ្សារ 300 $ 10% 10% 30%
ប្រធានផ្នែកលក់ 300 $ 10% 10% 30%
ប្រធានផ្នែករដ្ឋបាល 350 $ 10% 10% 30%
ប្រធានផ្នែកឃ្លាំង 350 $ 10% 10% 30%
ប្រធានផ្នែកគណនេយ្យ 350 $ 10% 10% 30%
ប្រធានប្រតិបត្តិការលក់ 250 $ 10% 10% 30%
អ្នករចនារូបភាព 200 $ 10% 10% 30%
អ្នកកាត់តវីដេអូ 200 $ 10% 10% 30%
១០ ជំនួយការគណនេយ្យ 180 $ 10% 10% 30%
១១ ជំនួយការរដ្ឋបាល 180 $ 10% 10% 30%
១២ បុគ្គលិកលក់ 180 $ 10% 10% 30%
១៣ អ្នកដឹកជញ្ជូន 180 $ 10% 10% 30%
១៤ អ្នកវេចខ្ច​ប់ទំនិញ 160 $ 10% 10% 30%
១៥ សន្តិសុខ 180 $ 10% 10% 30%
១៦ អនាម័យ 160 $ 10% 10% 30%

 

៦.៤. លក្ខខណ្ឌជ្រើសរើសតំណាងចែកចាយ

ហេតុអ្វីត្រូវចូលជាតំណាងចែកចាយ

ដើម្បីជំរុញការលក់លើទីផ្សារអោយមានភាពទូលំទូលាយ និង មានលំហូរផលិតផលពាសពេញផ្ទៃប្រទេស តាមរយៈការលក់ និង ការផ្សព្វផ្សាយរបស់តំណាងចែកចាយ ។ តំណាងចែកចាយត្រូវបានជ្រើសរើសជា ២ប្រភេទដូចតទៅ៖

ក. តំណាងចែកចាយផ្តាច់មុខប្រចាំខេត្ត

តំណាងចែកចាយត្រូវបានជ្រើសរើសធ្វើជាអ្នកលក់ផលិតផលផ្តាច់មុខ ពីក្រុមហ៊ុនស្របតាមលក្ខខណ្ឌ ដែលក្រុមហ៊ុនបានកំណត់ដូចជា៖

១. ការកំណត់តម្លៃលក់

២. ផលចំណេញនៃការលក់

៣. ការកាត់ស្តុកទំនិញតាមទំហំកំណត់របស់ក្រុមហ៊ុន ( រក្សាសិទ្ធក្នុងការកែប្រែចំនួនកាត់ស្តុក)

៤. ចូលរួមបង្កើតសកម្មភាពលក់តាមរយៈការកំណត់របស់ក្រុមហ៊ុន និង សកម្មភាពផ្ទាល់ខ្លួន

៥. តម្លាភាពលើការផ្គត់ផ្គង់ផលិតផលបន្តជូនតំណាងចែកចាយធម្មតា

៦. រក្សាការសំងាត់របស់ក្រុមហ៊ុនស្តីពី យុទ្ធសាស្ត្រទីផ្សារ តម្លៃ និង ផលចំណេញ

៧. ចូលរួមអនុវត្តន៍គោលការណ៍ នៃការបញ្ជាទិញជាប្រព័ន្ធដែលក្រុមហ៊ុនបានកំណត់

ខ. តំណាងចែកចាយធម្មតា

១. ការកំណត់តម្លៃលក់

២. ផលចំណេញនៃការលក់

៣. ចូលរួមបង្កើតសកម្មភាពលក់តាមរយៈការកំណត់របស់ក្រុមហ៊ុន និង សកម្មភាពផ្ទាល់ខ្លួន

៤. រក្សាការសំងាត់របស់ក្រុមហ៊ុនស្តីពីយុទ្ធសាស្ត្រទីផ្សារ តម្លៃ និង ផលចំណេញ

៥. ចូលរួមអនុវត្តន៍គោលការណ៍ នៃការបញ្ជាទិញជាប្រព័ន្ធដែលក្រុមហ៊ុនបានកំណត់

៦. ចូលរួមរាល់ការបណ្តុះបណ្តាលជំនាញលក់ និង ផ្សព្វផ្សាយ

៦.៥. អត្ថប្រយោជន៍របស់តំណាងចែកចាយផ្តាច់មុខ

១. ទទួលសិទ្ធិជាអ្នកលក់ផ្តាច់មុខប្រចាំខេត្ត

២. ទទួលបានផលចំណេញពីការលក់តាមការកំណត់របស់ក្រុមហ៊ុន

៣. ទទួលបានការបញ្ជាទិញពីតំណាងចែកចាយធម្មតា

៤. ទទួលបានផេកផ្សព្វផ្សាយពីក្រុមហ៊ុន

៥. ទទួលបានការរៀបចំរចនាលំអរទីតាំង

៦. ទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃពីការបញ្ជាទិញទៅកាន់ខេត្តផ្សេងៗ

៧. ផ្តល់រង្វាន់លើកទឹកចិត្ត ( ប្រធានខេត្តឆ្នើម )

៨. រៀបចំតាំងបង្ហាញ និង ផ្សព្វផ្សាយផលិតផលនៅលើទីតាំងផ្ទាល់

៩. ទទួលបានឳកាសបណ្តុះបណ្តាលជំនាញផ្នែកលក់ និង ផ្សព្វផ្សាយ ឌីជីថល

១០. មិនកំណត់ការដាក់លក់ផលិតផលផ្សេងៗ

១១. ប្រសិនបើមិនមានការពេញចិត្តធ្វើជាតំណាងចែកចាយ អាចយកផលិតផលមកប្តូរជាប្រាក់វិញបាន

តារាងផលចំណេញ

Apendex 6.5

ប្រព័ន្ធបញ្ជាទិញ របស់តំណាងចែកចាយផ្តាច់មុខខេត្ត

 

 

ប្រព័ន្ធដឹកជញ្ជូនរបស់តំណាងចែកចាយផ្តាច់មុខខេត្ត

 

៦.៤.២ អត្ថប្រយោជន៍របស់តំណាងចែកចាយធម្មតា

១. ទទួលបានជាសិទ្ធតំណាងចែកចាយធម្មតា

២. ទទួលបានផលចំណេញពីការលក់តាមការកំណត់របស់ក្រុមហ៊ុន

៣. ទទួលបានការបញ្ជាទិញពីអតិថិជន តាមរយៈក្រុមហ៊ុនផ្តល់ជូន ( ពេលផ្សព្វផ្សាយ )

៤. ទទួលបានផ្ទាំងផ្សព្វផ្សាយរបស់ក្រុមហ៊ុន

៥. ទទួលបានការដឹកជញញជូនដោយឥតគិតថ្លៃពីការបញ្ជាទិញទៅកាន់ខេត្តផ្សេងៗ

៦. ផ្តល់រង្វាន់លើ់កទឹកចិត្ត ( ជាអ្នកលក់ឆ្នើម )

៧. ទទួលបានឪកាសបណ្តុះបណ្តាលជំនាញផ្នែកលក់ និង ផ្សព្វផ្សាយ Digital Marketing

៨. មិនកំណត់ការដាក់លក់ផលិតផលផ្សេងៗ

៩. ប្រសិនបើមិនមានការពេញចិត្តធ្វើជាធ្វើជាតំណាងចែកចាយ អាចយកផលិតផលមកប្តូរជាប្រាក់វិញ

តារាងផលចំណេញ

Apendex 6.5.2

 

ប្រព័ន្ធដឹកជញ្ជូនរបស់តំណាង

 

៧. ការគ្រប់គ្រងសន្និធិ ( ស្តុក )

ដើម្បីអោយមានតម្លាភាព និង គណនេយ្យភាពក្នុងការគ្រប់គ្រងសន្និធី (ស្តុក) ក្រុមហ៊ុនត្រូវបានធ្វើការគ្រប់គ្រងតាមប្រព័ន្ធស្វ័យប្រវត្តិ ជាបច្ចេកវិទ្យាគ្រប់គ្រងទំនិញ ចេញ ចូល ដោយមានការកត់លើប្រព័ន្ធដំណើរការយ៉ាងច្បាស់លាស់ និង បញ្ជាក់នូវចំនួនជាឯកត្តា គ្រប់មុខនៃផលិតផល ។ ជាពិសេសត្រូវបានធ្វើការកំណត់នៃការបញ្ជាទិញសារជាថ្មី តាមការកំណត់ នៃប្រភេទទំនិញដេលនៅសល់ក្នុងឃ្លាំង នៅចន្លោះប្រមាណ ៣០ភាគរយ ។

ការគ្រប់គ្រងសន្និធិ (ស្តុក) ត្រូវបានធ្វើការគ្រប់គ្រងដោយប្រធានឃ្លាំង និង បុគ្គលិកដឹកជញ្ជូន រួមទាំងបុគ្គលិកសន្តិសុខ ដើម្បីធានាអោយបាននូវប្រសិទ្ធភាពក្នុងការបាត់បង់ និង ការថែរក្សាទុកដាក់អោយបានត្រឹមត្រូវ ទៅតាមប្រភេទ នៃទំនិញ ជាការបង្ករអោយមានភាពងាយស្រួលក្នុងការគ្រប់គ្រង

សិទ្ធក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង មានតែប្រធានគ្រប់គ្រងតែ ១រូបប៉ុណ្ណោះ ដែលបានទទួលការអនុញ្ញាតិពីនាយកប្រតិបត្តិ ឬ ម្ចាស់ក្រុមហ៊ុន ។

៨. យុទ្ធសាស្ត្រទីផ្សារ

ដើម្បីធ្វើអោយក្រុមហ៊ុនមានសក្តានុពល និង ការរីកចម្រើនយ៉ាងឆាប់រហ័ស ទៅលើទីផ្សារនៅក្នុងប្រទេស ក្រុមហ៊ុន ត្រូវបានកំណត់យុទ្ធសាស្ត្រទីផ្សារដូចខាងក្រោម៖

៨.១ ការជ្រើសរើសតំណាងចែកចាយធម្មតា ចំនួន ៥០២៤ តំណាងចែកចាយ នៃ ២៥ រាជធានី និង ខេត្ត ដែលប្រើប្រាស់ពេលវេលា ៦ខែ ដើម្បីជ្រើសរើស មានចំនួនដូចខាងក្រោម៖

លរ រាជធានី-ខេត្ត តំណាងចែកចាយធម្មតា តំណាងចែកចាយផ្តាច់មុខខេត្ត រយៈពេលជ្រើសរើស
រាជធានីភ្នំពេញ ៥០០នាក់ ក្រុមហ៊ុន  
ខេត្ត កណ្តាល ២០០នាក់ ១ នាក់ ៦ខែ
ខេត្ត កំពង់ឆ្នាំ ២០០នាក់ ១ នាក់ ៦ខែ
ខេត្ត កំពង់ស្ពឺ ២០០នាក់ ១ នាក់ ៦ខែ
ខេត្ត កំពត ២៥០នាក់ ១ នាក់ ៦ខែ
ខេត្ត ព្រះសីហនុ ២០០នាក់ ១ នាក់ ៦ខែ
ខេត្ត ព្រៃវែង ២០០នាក់ ១ នាក់ ៦ខែ
ខេត្ត កោះកុង ១៥០នាក់ ១ នាក់ ៦ខែ
ខេត្ត ស្វាយរៀង ១៥០នាក់ ១ នាក់ ៦ខែ
១០ ខេត្ត កំពង់ចាម ២០០នាក់ ១ នាក់ ៦ខែ
១១ ខេត្ត កំពង់ធំ ២០០នាក់ ១ នាក់ ៦ខែ
១២ ខេត្ត សៀមរាប ៣០០នាក់ ១ នាក់ ៦ខែ
១៣ ខេត្ត ព្រះវិហារ ១៥០នាក់ ១ នាក់ ៦ខែ
១៤ ខេត្ត បន្ទាយមានជ័យ ២០០នាក់ ១ នាក់ ៦ខែ
១៥ ខេត្ត ឧត្តមានជ័យ ១៥០នាក់ ១ នាក់ ៦ខែ
១៦ ខេត្ត ពោធិសាត់ ១៥០នាក់ ១ នាក់ ៦ខែ
១៧ ខេត្ត ក្រចេះ ២០០នាក់ ១ នាក់ ៦ខែ
១៨ ខេត្ត ស្ទឹងត្រែង ១៥០នាក់ ១ នាក់ ៦ខែ
១៩ ខេត្ត មណ្ឌលគីរី ១៥០នាក់ ១ នាក់ ៦ខែ
២០ ខេត្ត រតនៈគីរី ១៥០នាក់ ១ នាក់ ៦ខែ
២១ ខេត្ត ត្បូងឃ្មុំ ១៥០នាក់ ១ នាក់ ៦ខែ
២២ ខេត្ត បាត់ដំបង ៣០០នាក់ ១ នាក់ ៦ខែ
២៣ ខេត្ត កែប ១៥០នាក់ ១ នាក់ ៦ខែ
២៤ ខេត្ត បៃលិន ១៥០នាក់ ១ នាក់ ៦ខែ
២៥ ខេត្ត តាកែវ ២០០នាក់ ១ នាក់ ៦ខែ
សរុប ៥០០០ នាក់ ២៤ នាក់ ៦ខែ

៨.២ យុទ្ធសាស្ត្រជ្រើសរើ

ក. ការប្រើប្រាស់បណ្តាញផ្សព្វផ្សាយ ( Banner & Video Spot )

ការចុះផ្សព្វផ្សាយលើអង្គភាពសារពត៌មានខ្មែរ ដែលមានប្រជាប្រិយភាពដូចជា៖ កាសែត គេហទំព័រ អេប ហ្វេសប៊ុកផេក ប៉ុស្ត៍ប្រជាប្រិយ៍ កម្មវិធីកំសាន្តប្រចាំសប្តាហ៍

បណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់របស់ក្រុមហ៊ុន និង ហ្វេសប៊ុករបស់បុគ្គលិក ( Facebook Account , Facebook Page, Public Group, Tiktok, Instagram, Youtube, Khmer24, Khmum)

ខ. កម្មវិធីផ្សព្វផ្សាយផ្ទាល់ ស្តីពី គុណភាពផលិតផល និង អត្ថប្រយោជន៍របស់តំណាងចែកចាយ

​ ផ្សាយផ្ទាល់រាល់ថ្ងៃ ម៉ោង 10:00 នាទីព្រឹក ដល់ម៉ោង 12:30 ថ្ងៃត្រង់ ផេកក្រុមហ៊ុន

​ ផ្សាយផ្ទាល់រាល់ថ្ងៃ ម៉ោង 07:00 នាទីយប់ ដល់ម៉ោង 09:30 ថ្ងៃយប់ ផេកក្រុមហ៊ុន

គ. ការជ្រើសរើសតាមរយៈតំណាងចែកចាយ

តំណាងចែកចាយធ្វើការណែនាំ អតិថិជន ឬ អតិថិជនអាចចូលរួមធ្វើជាតំណាងចែកចាយដូចខ្លួន ទទួលបាននូវកម្រៃជើងសារ ៥ដុល្លា ក្នុង ១នាក់ ដោយមិនកំណត់អ្នកចូលរួម ។

បញ្ជាក់ ៖ ប្រាក់កំរៃជើងសារបើកបានតែម្តងប៉ុណ្ណោះ សម្រាប់ការណែនាំសមាជិកថ្មីម្នាក់ ។

៨.២.១ ការកំណត់បង់ថ្លៃចូលជាតំណាងចែកចាយ

គ្រប់តំណាងចែកចាយត្រូវបានកំណត់ចូលរួមស្របតាមល្ខខណ្ឌខាងលើ និងត្រូវតម្រូវអោយទិញ​ផលិតផលពីក្រុមហ៊ុនមួយចំនួន ស្មើនិងតម្លៃ ៥០ដុល្លាអាមេរិក ។ ដោយឡែកតំណាងផ្តាច់មុខខេត្ត ត្រូវមានការបញ្ជាទិញ ទៅតាមទំហំនៃតម្រូវការដូចដែលអតិរិជនបានបញ្ជាទិញក្នុងអំឡុងពេល ៦ខែ នៃការប្រកាសលក់ជាសាធារណៈ ។

៨.២.២ ការគ្រង់គ្រង និង ទំនាក់ទំនង តំណាងចែកចាយ

ក្រុមហ៊ុនត្រូវបង្កើតនូវបណ្តាញទំនាក់ទំនង តាមរយៈបណ្តាញសង្គមជាគ្រុប

  • គ្រុប Messenger ដែលមានតំណាងក្រុមហ៊ុន តំណាងខេត្ត និង តំណាងចែកចាយ
  • គ្រុប Messenger ដែលមានតំណាងក្រុមហ៊ុន និង តំណាងគ្រប់ខេត្ត
  • គ្រុប Telegram ដែលមានតំណាងក្រុមហ៊ុន តំណាងខេត្ត និង គ្រប់តំណាងចែកចាយ

៨.៣ ផែនការលក់

ក្រុមហ៊ុនបានកំណត់យកផែនការលក់៣ខែ ដើម្បីធ្វើការដាក់លក់នូវផលិតផលទំនិញ ៩ប្រភេទ ដែលសរុបមានចំនួន ៩០០០ ឯកត្តា ក្នុងទិសដៅនៃការលក់តាមប្រព័ន្ធអនឡាញ ដូចការកំណត់ក្នុងតារាងខាងក្រោមនេះ៖

ខែទី០១
លរ ប្រភេទទំនិញ ចំនួនលក់ លក់(តំណាង) លក់រាយ
សាប៊ូទឹកយក្សាវ៉ាយ 20 ឯកត្តា 600 $ 800 $
         
         
         
         
សរុប 600 $ 800 $

 

 

ខែទី០២
លរ ប្រភេទទំនិញ ចំនួនលក់ លក់(តំណាង) លក់រាយ
សាប៊ូទឹកយក្សាវ៉ាយ 20 ឯកត្តា 600 $ 800 $
         
         
         
         
សរុប 600 $ 800 $
ខែទី០៣
លរ ប្រភេទទំនិញ ចំនួនលក់ លក់(តំណាង) លក់រាយ
សាប៊ូទឹកយក្សាវ៉ាយ 20 ឯកត្តា 600 $ 800 $
         
         
         
         
សរុប 600 $ 800 $

 

ក្នុងអំឡុងពេល ៣ខែ នៃការប្រកាសលក់ សរុបជាទឹកប្រាក់ នៃចំនួផលិតផល ៩០០០ ឯកត្តា

  • លក់តំណាង ស្មើនឹង 1,000,000 $ ( មួយលានដុល្លាគត់ )
  • លក់រាយ ស្មើនឹង 1,300,000 $ ( មួយលានបីសែនដុល្លាគត់ )

៨.៤ យុទ្ធសាស្ត្រផ្សព្វផ្សាយ

ដើម្បីអោយដំណើរការលក់មានប្រសិទ្ធភាពខ្ពស់ និង ទទួលបានផលដូចការរំពឹងទុកក្នុងរយៈពេល ៣ខែ យុទ្ធសាស្ត្រនៃការផ្សព្វផ្សាយត្រូវបានជ្រើសរើស នូវប្រព័ន្ធផ្សព្វផ្សាយដែលមានឥទ្ធិពល និង សក្តានុពលបំផុតនៅក្នុងប្រទេស ដែលមានដូចជា៖

ក. ហ្វេសប៊ុក

  • ហ្វេសប៊ុកផេក ឈ្មោះក្រុមហ៊ុន ចំនួន ១ផេក
  • ហ្វេសប៊ុកផេក ឈ្មោះក្រុមហ៊ុន និង តំណាងខេត្ត ២៥ផេក
  • ហ្វេសប៊ុកគ្រុប ឈ្មោះផលិតផលយក្សា ចំនួន ២៥គ្រុប

ខ. យូធូប

ឆានែល របស់ក្រុមហ៊ុន ១ឆានែល

ឆានែល របស់ក្រុមហ៊ុន និង តំណាងខេត្ត ២៥ឆានែល

គ. អ៊ីនស្តាក្រាម

ឃ. ឡាញ

ង. តិកតក់

ច. កាសែត

ឆ. គេហទំព័រ

ជ. ខ្មែរ24

ឈ. អេប ដែលលក់ផលិតផល អនឡាញទាំងអស់

ញ. ហ្វូតផែនដា

ឈ. វ៉ោណៅ

៨.៥ គោលដៅផ្សព្វផ្សាយ

ដើម្បីធ្វើការផ្សព្វផ្សាយអោយមានប្រសិទ្ធភាពខ្ពស់ និង ទទួលបាននូវលទ្ធផល ផ្លែផ្កា ដូចអ្វីដែលបានរំពឹងទុកនៃផែនការលក់ ប្រព័ន្ធផ្សព្វផ្សាយត្រូវកំណត់យកទិសដៅសក្តានុពលដូចខាងក្រោម៖

ក. អតិថិជនគោលដៅ ជាអតិថិជនដែលប្រកបរបរបោកអ៊ុត

ខ. ផ្តោតសំខាន់ទៅលើអនឡាញ

គ. ផ្តោទៅលើស្ត្រីមេផ្ទះ ( ប្រើផលិតផលយក្សាគឺជាជម្រើសមេផ្ទះសម័យថ្មី )

ឃ. គ្រប់បណ្តា រាជធានីខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា

៨.៦ ផែនការផ្សព្វផ្សាយ

ក. ផែនការផ្សព្វផ្សាយត្រូវបានកំណត់រយៈពេល ៣ខែ ដើម្បីផ្សព្វផ្សាយផលិតផលលើបណ្តាញសង្គម ដែលមានរាយតាមលំដាប់ដូចខាងក្រោម៖

លរ ការបរិយាយ ថវិការចំណាយផ្សព្វផ្សាយរយៈពេល៣ខែ
ខែទី១ ខែទី២ ខែទី៣ សរុប
ហ្វេសប៊ុក 930 $ 900 $ 930 $ 2760 $
យូធូប        
អ៊ីនស្តាក្រាម        
ឡាញ        
តិកតក់        
កាសែត        
គេហទំព័រ        
ខ្មែរ២៤        
អេប        
១០ ហ្វូតផេនដា        
១១ វ៉ោណៅ        
សរុប 3000 2000 3000 8000

 

ខ. ផែនការផ្សព្វផ្សាយត្រូវបានកំណត់រយៈពេល ៣ខែ ដើម្បីផ្សព្វផ្សាយលើផ្ទាំង និង ស្ពត់​ ដែលមានដូចខាងក្រោម៖

លរ ការបរិយាយ ថវិការចំណាយផ្សព្វផ្សាយរយៈពេល៣ខែ
ខែទី១ ខែទី២ ខែទី៣ សរុប
ស្ពត់ពាណិជ្ជកម្ម ផលិតផល 930 $ 900 $ 930 $ 2760 $
ថតរូបនិង ឌីហ្សាញ 300 300 300 900 $
សរុប       3660 $

 

៨.៧ ការធ្វើវិភាគទានសង្គម

ដោយផ្តោតលើចំណាប់អារម្មណ៍របស់អតិថិជនបច្ចុប្បន្ន ការចូលរួមកម្មវិធីជួយដល់សង្គម គឺទទួលបានការទាក់ទាញចំណាប់អារម្មណ៍ផ្នែកទីផ្សារ និង ទទួលបានការគាំទ្រពីសំណាក់អតិថិជនគ្រប់ស្រទាប់វណ្ណៈ និង គ្រប់មជ្ឍដ្ឋាន ក្រុមហ៊ុនបានគំណត់យកថវិការចំនួន 800 $ ដើម្បីចូលរួមសកម្មភាពជួយសង្គមដូចខាងក្រោម៖

  • កម្មវិធី ចូលរួមជួយឧបត្ថមជនក្រីក្រ និង ទុរគត៌ជន ជាមួយសហគ្រិនស្ត្រីកម្ពុជា
  • ឧបត្ថមជូន កាកបាទក្រហមកម្ពុជា តាមតំបន់
  • ផ្តល់ជូនជាសម្ភារៈ និង ថវិការ ជូនជនពិការ និង កុមារកំព្រា
  • ផ្សេងៗ

៨.៨ ការរៀបចំព្រឹត្តិការណ៍

ដើម្បីអោយមានសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជន និង ការបញ្ជាទិញ ក៏ដូចជាការបង្កើននូវតំណាងចែកចាយកើនឡើងច្រើន ដើម្បីលក់នូវផលិតផលអោយបានច្រើននោះ ក្រុមហ៊ុនបានធ្វើការរៀបចំនូវព្រឹត្តិការណ៍ក្រោយពេល ៦ខែ ដែលមានដូចខាងក្រោមនេះ៖

  • ពិធីបើកសម្ភោធក្រុមហ៊ុន
  • ពិធីប្រកាសជាផ្លូវការផលិតផល
  • ការតាំងពិពណ៌បង្ហាញផលិតផល
  • ពិធីសម្ភោធសាខា ខេត្ត
  • កម្មវិធីបណ្តុះបណ្តាល យុទ្ធសាស្ត្រលក់ ជូនតំណាងចែកចាយតាមបណ្តាខេត្ត (តាមកាលវិភាគ)
  • ព្រិត្តិការប្រគល់ពានរង្វាន់អ្នកលក់ឆ្នើម តំណាងចែកចាយ និង ខេត្ត
  • ពិធីជប់លៀងសាយភោជ ប្រចាំឆ្នាំ

៨.៩ ផែនការចំណាយទីផ្សារ

លរ បរិយាយ ទឹកប្រាក់ចំណាយ
ការផ្សព្វផ្សាយ 5000 $
ផ្ទាំងផ្សព្វផ្សាយ និង ស្ពត 4000 $
ការលើកទឹកចិត្ត 8000 $
វិភាគទានសង្គម 800 $
រៀបចំព្រឹត្តិការណ៍  
ចំណាយសរុប  

 

៩. ផែនការហិរញ្ញវត្ថុ

ដើម្បីអោយមានតម្លាភាព និង គណនេយ្យភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ក្រុមហ៊ុនតម្រូវអោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងដូចខាងក្រោម

ក. ប្រតិបត្តិការហិរញ្ញវត្ថុ ត្រូវគ្រប់គ្រងដោយប្រព័ន្ធគណនេយ្យ ដើម្បីធ្វើការកត់ត្រានូវរបាយការណ៍ ចំណូល ចំណាយ និង បិទបញ្ជីសារពើភណ្ឌ ( ស្តុក ) ដោយកុំព្យូទ័រ ប្រកបដោយគណនេយ្យភាព

ខ. រាល់ការកត់ត្រាបញ្ជីចំណាយ និង ចំណូលត្រូវផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ ដោយផ្អែកលើវិក័យប័ត្រ ទិញចូល និង លក់ចេញអោយបានច្បាស់លាល់

គ. រាល់ការបញ្ជាទិញទំនិញ ក្នុងប្រតិបត្តិការត្រូវធ្វើការស្នើសុំ ដោយមានការត្រួតពិនិត្យ និង ឯកភាពពីប្រធានផ្នែកហិរញ្ញវត្ថុ និង ប្រធាននាយកផ្នែកប្រតិបត្តិជាមុន។

ឃ. ផ្នែកលទ្ធកម្មត្រូវត្រួតពិនិត្យ និង ធ្វើការប្រៀបធៀប តម្លៃ គុណភាព នូវទំនិញ ឬ សម្ភារៈដែលត្រូវបញ្ជាទិញ មុនការស្នើរសុំ និង ឯកភាពពីប្រធានហិរញ្ញវត្ថុ និង ប្រធាននាយកប្រតិបត្តិ ។

ង. ការវិភាគលើប្រព័ន្ធប្រតិបត្តិការចំណាយ លើការធ្វើទីផ្សារ ការលក់ និង តម្លៃទំនិញលក់ចេញ សម្រាប់តម្លៃ បោះដុំ ឬ លក់រាយ

ច. ធ្វើការត្រួតពិនិត្យ និង កត់ត្រានូវប្រតិបត្តិការចំណូលប្រចាំថ្ងៃ ឯកភាព និង ទទួលដោយប្រធាន នាយក ប្រតិបត្តិ

ឆ. ធ្វើការត្រួតពិនិត្យ និង កត់ត្រានូវប្រតិបត្តិការចំណាយប្រចាំថ្ងៃ ឯកភាព ដោយប្រធាននាយកប្រតិប​ត្តិ

ឈ. រាល់ចំណូលរបស់ក្រុមហ៊ុន ត្រូវប្រតិបត្តិជាមួយ គណនេយ្យធនាគារ ABA របស់ក្រុមហ៊ុនជាប្រចាំថ្ងៃ

ញ. រាល់ប្រតិបត្តិការចំណាយក្រោម 50 ដុល្លាអាមេរិក ត្រូវធ្វើការទូទាត់ជាសាច់ប្រាក់សុទ្ធ និង លើសពី 50ដុល្លា អាមេរិក ត្រូវធ្វើប្រតិបត្តិការចំណាយដោយ ទូលប្បទានបត្រធនាគារ ABA របស់ក្រុមហ៊ុន ។

ដ. ប្រព័ន្ធប្រកាសពន្ធ ( ប្រើប្រាស់សេវាកម្មភ្នាក់ងារប្រកាសពន្ធ )

 

៩. តារាងចំណាយប្រចាំខែ

ក្រុមហ៊ុនត្រូវបានកំណត់ការចំណាយជាផែនការ មិនអនុញ្ញាតិអោយមានការចំណាយណាមួយខុសប្រក្រតី ខុសពីផែនការឡើយ ខាងក្រោមនេះជាតារាងចំណាយផ្លូវការ ៖

លរ ចំណាយ ខែទី១ ខែទី២ ខែទី៣
ចំណាយប្រតិបត្តិការប្រចាំខែ 560 560 560
ប្រាក់ខែបុគ្គលិក 1300 1300 1300
ពន្ធ 2406.67 2406.67 2406.67
ទីផ្សារ 5317.87 5317.87 5317.87
កំរៃជើងសារ 5661.00 5661.00 5661.00
ផ្សេងៗ 100 100 100
សរុបចំណាយ 15,345.54 15,345.54 15,345.54

 

៩.២ តារាងចំណុលពីការលក់ប្រចាំខែ

ផែនការលក់ត្រូវបានកំណត់ថេរវេលា ៣ខែ ដូចដែលបានរៀបរាប់ខាងលើ

លរ ចំណាយ ខែទី១ ខែទី២ ខែទី៣
សាប៊ូទឹក 560 560 560
ទឹកក្រអូប 1300 1300 1300
ថ្នាំពិសេស 2406.67 2406.67 2406.67
សម្ភារៈបោកអ៊ុត 5317.87 5317.87 5317.87
សម្ភារៈរៀបចំហាង 5661.00 5661.00 5661.00
គ្រឿងម៉ាស៊ីន 100 100 100
សរុបចំណូល 15,345.54 15,345.54 15,345.54

 

៩.៣ តារាងចំណេញ ឬ ខាត ប្រចាំខែ

លរ ចំណាយ ខែទី១ ខែទី២ ខែទី៣
សរុបចំណាយ 560 560 560
សរុបចំណូល 1300 1300 1300
សរុបចំណេញ ឬ ខាត 15,345.54 15,345.54 15,345.54

 

១០. ការវិភាគចំណុចខ្លាំង ចំណុចខ្សោយ ឪកាស និង ការគំរាមកំហែង

ក. ចំណុចខ្លាំង

ផលិតផលស្តង់ដា គុណភាពល្អ

ផែនការលក់

ផែនការជ្រើសរើសតំណាង

អត្ថប្រយោជន៍នៃប្រាក់ចំណេញ

យុទ្ធសាស្ត្រទីផ្សារឌីជីថល

ដឹកជញ្ជូនដោយឥតគិតថ្លៃ

ផ្តល់អតិថិជនអោយតំណាងធម្មតា

ខ. ចំណុចខ្សោយ

ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ

ទីផ្សារផលិតផលថ្មី

ការគ្រប់គ្រងបុគ្គលិក

ការបណ្តុះបណ្តាលបុគ្គលិកលើវិស័យអនឡាញ

តម្លៃទីផ្សារខ្ពស់

ដៃគូប្រជែងខ្នាតតូច ច្រើន

គ. ឪកាស

ភាពពេញនិយមរបស់អតិថិជនទិញតាមអនឡាញ

ផលិតផលដែលមានតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ

ដៃគូប្រជែងមិនមានយុទ្ធសាស្ត្រទីផ្សារដូចគ្នា

ទទួលបានផលចំណេញលឿន

ផ្តល់អតិថិនជនអោយតំណាងធម្មតា

ង. ការគំរាមកំហែង

ការផ្គត់ផ្គង់មិនទាន់ពេលវេលា

ផលិតផលតំឡើងថ្លៃពីរោងចក្រលឿនពេក

ផែនការផ្សព្វផ្សាយយឺតយ៉ាវ

ទំនិញមិនបានបង់ពន្ធត្រឹមត្រូវ