​បទបញ្ជាផ្ទៃក្នុង

ក្រុមហ៊ុន យក្សា

មាតិកា

សេចក្តីផ្តើម………………………………………………………………………………………………………………….

ជំពូក១៖ បទប្បញ្ញត្តិស្តីពីវិន័យការងារ

ប្រការ ១៖ លក្ខខណ្ឌ និង បែបបទទួលយកបុគ្គលិក កម្មករ ឱ្យចូលបំរើការងារ

ក. លក្ខខណ្ឌទទួលយកបេក្ខជន និងបេក្ខនារី មកធ្វើការ

ខ. ឯកសារដែលបេក្ខជន និងបេក្ខនារីត្រូវតែមានពេលស្នើសុំការងារ

ប្រការ ២៖ របៀបរបប និងសណ្តាប់ធ្នាប់ក្នុងការអនុវត្តន៍ការងារ

ប្រការ៣៖ ពេលម៉ោងធ្វើការ និងការឈប់សំរាក

ប្រការ៤៖ ប្រាក់បៀវត្សរ៍ ប្រាក់រង្វាន់ និងប្រាក់បន្ទាប់បន្សុំ

ប្រការ៥៖ អវត្តមានមានច្បាប់ និងអវត្តមានគ្មានច្បាប់

ប្រការ៦៖ ការប្រើប្រាស់ឧបករណ៍ សម្ភារៈ របស់ក្រុមហ៊ុន

ប្រការ៧៖ ការចេញ និងចូលក្នុងក្រុមហ៊ុន

ជំពូក២៖ការដាក់ទោសពិន័យ និងសិទ្ធការពារខ្លួនរបស់បុគ្គលិក

ប្រការ៨៖ ប្រភេទនៃកំហុស

ក. កំហុសស្រាលនាំឱ្យមានការព្រមានផ្ទាល់មាត់

ខ. កំហុសមធ្យមនាំ​ឱ្យមានការព្រមានជាលាយលក្ខណ៍អក្សរ

គ. កំហុសធ្ងន់នាំឱ្យមានការបណ្តេញចេញពីការងារ

ប្រការ៩៖ វិធានវិន័យ

ប្រការ១០៖ ជំហ៊ាននៃការដាក់វិន័យ

ក. ការព្រមានផ្ទាល់មាត់

ខ. ការព្រមានជាលាយលក្ខណ៍អក្សរ

គ. ការព្យួរកិច្ចសន្យាការងារ

ឃ. ការបណ្តេញចេញពីការងារ

ប្រការ១១៖ សិទ្ធិការពារខ្លួនរបស់បុគ្គលិក

ប្រការ១២៖ បណ្តឹង និងសំណើរ

ជំពូក៣៖អនាម័យ និងសន្តិសុខ សុវត្ថិភាពការងារ

ប្រការ១៣៖ អនាម័យ និងសន្តិសុខ សុវត្ថិភាបការងារ

ជំពូក៤៖អវសានប្បញ្ញត្តិ

ប្រការ១៤៖ ការផ្សព្វផ្សាយ និង ការយល់ដឹងនៃបទបញ្ជាផ្ទៃ

ប្រការ១៥៖ ការចូលជាធរមាននៃបទបញ្ជាផ្ទៃក្នុង

ប្រកា១៦៖ ការកែប្រែ

 

សេចក្តីផ្តើម

ដើម្បីធ្វើឱ្យមានសណ្តាប់ធ្នាប់ល្អ និងវិន័យល្អក្នុងម៉ោងការងារ និងដើម្បីបង្កើតនិយាមការងារ សម្រាប់ក្រុមហ៊ុន និង និយោជិត​គ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវតែគោរពតាមគោលការណ៍ការងារដែល មានចែងដោយក្រុមហ៊ុន។ រាល់បទបញ្ជា​ផ្ទៃក្នុង​គ្រប់​ជំពូក និងគ្រប់​ប្រការ​ដែល​បានចែងខាងក្រោម បានរៀបចំឡើងតាមតំរូវការ និងមានការអនុលោមរបស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីរៈ នៃ​ព្រះរាជាណាចក្រកម្ពុជា។ បទបញ្ជាផ្ទៃក្នុងនេះ មាន៤ជំពូក និង១៥ប្រការ ដែលពិស្តារ៍ពីលក្ខខណ្ឌ ការងារ​ និងការប្រព្រឹត្តិនានា ដែលបង្ករ​ឱ្យ​មាន​សន្តិសុខ សិវត្ដិភាព និងនិយាមការងារសម្រាប់ជា ប្រយោជន៏ទាំងនិយោជក និងនិយោជិត។

 

ជំពូក១៖ បទប្បញ្ញត្តិស្តីពីវិន័យការងារ

ប្រការ ១៖ លក្ខខណ្ឌ និង បែបបទទួលយកបុគ្គលិក កម្មករ ឱ្យចូលបំរើការងារ

បេក្ខជនទាំងពីរភេទ ដែលអាចចូលបំរើការងារសម្រាប់ក្រុមហ៊ុន​ យក្សា ត្រូវ បំពេញជាដាច់ខាតតាមលក្ខណ័ និងបែប​បទ​ដែល​បាន​ចែងដូចខាងក្រោម៖

ក. លក្ខខណ្ឌទទួលយកបេក្ខជន និងបេក្ខនារី មកធ្វើការ

បេក្ខជនទាំងពីរភេទត្រូវមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់៦៤ឆ្នាំ មានកាយសម្បទាល្អ និងមានកំរិត​ជំនាញសមស្រប​តាមការងារ​ និង​មុខតំណែងដែលផ្តល់ជូនដោយក្រុមហ៊ុន។

នៅពេលចូបំរើការងារដំបូងបុគ្គលិកទាំងអស់ ត្រូវស្ថិតនៅក្នុងកិច្ចសន្យាការងារសាកល្បង ការងាររយៈពេលយ៉ាង​ច្រើន៣ខែ យោង​តាមប្រភេទការងារដែលត្រូវបំពេញឱ្យក្រុមហ៊ុន។

ក្នុងករណីបុគ្គលិកសុំលាលែងពីការងារ ត្រូវផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរមកកាន់ ផ្នែកធនធានមនុស្ស​យោងតាម​ច្បាប់ស្តី​ពី​ការងារ និងរយៈពេលបំរើការងាររបស់បុគ្គលិក ដែលបានចែង ក្នុងកិច្ចសន្យាការងារជាមួយក្រុមហ៊ុន យក្សា។

ខ. ឯកសារដែលបេក្ខជន និងបេក្ខនារីត្រូវតែមានពេលស្នើសុំការងារ

  • ពាក្យសុំចូលបំរើការងារ                         ចំនួន ០១ច្បាប់
  • ជីវប្រវត្តសង្ខេប ចំនួន ០១ច្បាប់
  • កិច្ចសន្យាការងារ ចំនួន ០១ច្បាប់
  • វិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ឬជំនាញ ចំនួន ០១ច្បាប់
  • សៀវភៅការងារ ចំនួន ០១ច្បាប់
  • លិខិតចំលងអត្តសញ្ញាប័ណ្ណ ចំនួន ០១ច្បាប់

ឬ លិខិតអត្រានុកូលដ្ឋាន

ឬ លិខិតបញ្ជាក់ទីលំនៅ ជាជំនួសវិញក៏បាន

ប្រការ ២៖ របៀបរបប និងសណ្តាប់ធ្នាប់ក្នុងការអនុវត្តន៍ការងារ

ដើម្បីធ្វើឱ្យមានសណ្តាប់ធ្នាប់ល្អ និងវិន័យល្អក្នុងម៉ោងការងារ និងដើម្បីបង្កើតនិយាមការងារ សម្រាប់ក្រុមហ៊ុន និង និយោជិត​គ្រប់​ជាន់ថ្នាក់ទាំងអស់ត្រូវតែគោរពតាមគោលការណ៍វិន័យដូច ខាងក្រោម។

  • ត្រូវគោរពម៉ោងការងារដែលបានកំណត់ដោយក្រុមហ៊ុន
  • ត្រូវស្លៀកពាក់ឱ្យបានសមរម្យ ឬស្លៀកពាក់ឯកសណ្ឋានរបស់ក្រុមហ៊ុនរាល់ពេល ម៉ោងធ្វើការដែល​បាន​កំណត់​ដោយ​ក្រុមហ៊ុន
  • ត្រូវខិតខំធ្វើការដែលក្រុមហ៊ុនប្រគុលឱ្យ និងតាមបទដ្ឋានការងាររបស់ខ្លួន
  • ត្រូវគោរពសិទ្ធិស្ត្រី កុមារ និងជនពិការ
  • មិនត្រូវចែកចាយព័ត៌មានផ្ទៃក្នុងរបស់ក្រុមហ៊ុនចេញទៅក្រៅជាដាច់ខាត
  • មិនត្រូវនិយាយបង្ខូចឈ្មោះក្រុមហ៊ុនជាដាច់ខាត
  • មិនត្រូវធ្វើកិច្ចការរបស់ខ្លួន ក្នុងម៉ោងការងាររបស់ក្រុមហ៊ុនដោយគ្មានការអនុញ្ញាតិ
  • មិនត្រូវទទួលភ្ញៀវផ្ទាល់ខ្លួនក្នុងម៉ោងការងារដោយគ្មានការអនុញ្ញាត

ប្រការ៣៖ ពេលម៉ោងធ្វើការ និងការឈប់សំរាក

  • ម៉ោធ្វើការរបស់ក្រុមហ៊ុន យក្សា
  • ក្រុមហ៊ុននឹងចាប់បើកទ្វាបំរើសេវាកម្មដល់អតិថិជនចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និងតាមពេលវេលា ដូចខាងក្រោម៖

 

៧ ៖ ៣០ នាទីព្រឹក                        ដល់ម៉ោ ១២៖ ០០ នាទីថ្ងៃត្រង់

១ ៖ ០០ នាទីរសៀល                     ដល់ម៉ោង            ៥ ៖ ០០ នាទីល្ងាច

 

  • ម៉ោងធ្វើការរបស់បុគ្គលិក

បុគ្គលិកក្រុមហ៊ុន យក្សាទំាងអស់ត្រូវគោរពតាមគោលការណ៏ ម៉ោងធ្វើការឱ្យបានត្រឹមត្រូវ ដូចខាងក្រោម៖

 

៧ ៖ ៣០ នាទីព្រឹក                        ដល់ម៉ោ ១២៖ ០០ នាទីថ្ងៃត្រង់

១ ៖ ០០ នាទីរសៀល                     ដល់ម៉ោង            ៥ ៖ ០០ នាទីល្ងាច

ក្នុងករណីមានការបញ្ជាក់ផ្សេងៗលើសពីនេះនៅក្នុងកិច្ចសន្យាការងារ។ ចំនួនម៉ោងដែលបុគ្គលិក ត្រូវធ្វើការក្នុងមួយសប្តាហ៏ គឺ ៤៨ ម៉ោង។

 

  • ការឈប់សំរាកប្រចាំឆ្នាំ៖ ចំនួន១៨ថ្ងៃក្នុងមួយឆ្នាំ។ ការឈប់សំរាកនេះនឹងបន្ថែមជូនមួយថ្ងៃ ទៀសម្រាប់បុគ្គលិកធ្វើការឱ្យក្រុមហ៊ុនចាប់ពី៣ឆ្នាំឡើង។
  • ការឈប់សំរាកពេសេស៖ អនុវត្តតាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ នៃព្រះរាជាណាចក្រកម្ពុជា។
  • ការឈប់សំរាកសំរាលកូន៖ ចំនួន៩០ថ្ងៃចំបុគ្គលិកស្រ្តីនៅមុន និងក្រោយពេលសំរាល
  • ការឈប់សំរាកដោយជំងឺ៖ បុគ្គលិកមានពេលឈប់សំរាកដោយមានជំងឺ១២ថ្ងៃ នៃថ្ងៃធ្វើការ។ ចំពោះបុគ្គលិក​មានជំងឺដែល​មានលិខិតបញ្ជាក់ត្រឹមត្រូវពីគ្រូពេទ្យ ក្រុមហ៊ុនផ្តល់ប្រាក់បៀវត្សរ៍​ប្រចាំចែពេញលេញជូន។ សម្រាប់ ការ​ឈឺបន្ទាប់ ក្រុមហ៊ុននឹងផ្តល់ប្រាក់បៀវត្សរ៍​ជូនតាមសេចក្តី សម្រេចរបស់នាយកក្រុមហ៊ុន។ សម្រាប់បុគ្គលិកបានប្រើប្រាស់ បើ​ថ្ងៃ​ឈប់​សម្រាកពេលមានជំងឺ​ និងថ្ងៃឈប់សម្រាកប្រចាំឆ្នាំ របស់បុគ្គលិកអស់ហើយ ប៉ន្តែបុគ្គលិក​នៅតែឈឺមិនអាចមកធ្វើការ នាយកក្រុមហ៊ុនមាន​សិទ្ធិ​អនុម័ត​អោយ​ឈប់​សំរាកមិនមានប្រាក់ បៀវត្សរ៍ចំនួន២ខែ។ ក្នុងករណី​បុគ្គលិក​មិនទាន់មាន​ការ​ធូរ​ស្រាល ក្នុងរយៈពេលដែលបានផ្តល់ជូននេះ នាយកក្រុមហ៊ុន​មានសិទ្ធិ បញ្ឈប់កិច្ច​សន្យា​ការងារ​បានជាស្វ័យប្រវត្តិ។
  • ការឈប់សំរាកដោយគ្រោះថ្នាក់ការងារ៖ អនុវត្តតាមប្រកាសរបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជា​ណាចក្រកម្ពុជា។

ប្រការ៤៖ ប្រាក់បៀវត្សរ៍ ប្រាក់រង្វាន់ និងប្រាក់បន្ទាប់បន្សុំ

ក្រុមហ៊ុន យក្សានឹងផ្តល់ប្រាក់បៀវត្សរ៍ ប្រាក់រង្វាន់ និងប្រាក់បន្ទាប់បន្សុំផ្សេងៗទៀត ដោយពឹងផ្អែកលើសញ្ញាប័ត្រ វិញ្ញាបនប័ត្រ​ជំនាញ សមត្ថភាព និងលិទ្ធផលការងារជាក់ស្តែងរបស់បុគ្គលិកម្នាក់ៗ។ ក្រុមហ៊ុន ធ្វើការវាយតំលៃ​តម្លើង​ប្រាក់​បៀវត្សរ៍ របស់បុគ្គលិក​នៅ​រៀងរាល់បំណាច់ឆ្នាំ ដោយពិនិត្យលើលត្ធផលការងារ ការគោរពវិន័យ និងស្នាដៃដែល​សមីជន​បាន​បង្កើតឡើងសម្រាប់ក្រុមហ៊ុន ព្រមទាំង​លទ្ធភាពរបស់ក្រុមហ៊ុន។

នៅពេលមានកិច្ចការបន្ទាន់ម្តងម្កាល ក្រុមហ៊ុននឹងសំណូមពរឱ្យបុគ្គលិកធ្វើការបន្ថែមម៉ោង តាមគោលការណ៍ស្មគ្ត័ចិត្ត ដោយផ្តល់​ជាថ្ងៃឈប់សំរាក ឬជាប្រាក់លើទឹកចិត្ត។

ក្រុមហ៊ុន យក្សាបានផ្តល់ប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ បន្ថែមផ្សេងៗដល់បុគ្គលិកដូចជា ប្រាក់ចូលឆ្នាំ ប្រាក់បុណ្យភ្ជុំបិណ្ឌ ប្រាក់តំហែរទាំសុខភាព ប្រាក់ខែទី១៣ ប្រាក់បំណាចការងារ  ប្រាក់បេសកកម្ម ប្រាក់ប្រើប្រាស់សេវាទូរស័ព្ទ មធ្យោបាយ ធ្វើដំណើរ ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ការងារ

ប្រការ៥៖ អវត្តមានមានច្បាប់ និងអវត្តមានគ្មានច្បាប់

បុគ្គលិកដែលមានបំណងឈប់សំរាកដោយមានធុរៈផ្សេងៗ ត្រូវសុំច្បាប់ជាលាយលក្ខណ័ អក្សរឱ្យបានមុនថ្ងៃ​ឈប់​ចំនួន៥ថ្ងៃ។ ក្នុងករណីមានជំងឺមិនអាចមកធ្វើការបាន ឬមានការចាំបាច់ បន្ទាន់ សមីជនអាចសុំច្បាប់​តាមអ្នក​តំណាង​របស់​ខ្លួន​ ឬផ្តល់ដំណឹង​តាម​រយៈទូរស័ព្ទ តែត្រូវធ្វើ លិខិតសុំច្បាប់ជាដាច់ខានយ៉ាងយូរពីរថ្ងៃបន្ទាប់ពីថ្ងៃឈប់។

ការឈប់សម្រាកដោយគ្នានការអនុញ្ញាតច្បាប់ពីក្រុមហ៊ុន គឺចាត់ទុកថាមានកំហុស និង ត្រូវកាត់ប្រាក់​បៀវត្សរ៍ទៅ​តាម​​ចំនួន​ថ្ងៃ​ដែល​បានឈប់គ្មានច្បាប់

ប្រការ៦៖ ការប្រើប្រាស់ឧបករណ៍ សម្ភារៈ របស់ក្រុមហ៊ុន

បុគ្គលិកអាចប្រើប្រាស់ឧបករណ៍ សម្ភារៈរបស់ក្រុមហ៊ុនបានសំរាប់តែបំរើការឱ្យក្រុមហ៊ុន តែប៉ុណ្ណោះ។ ក្រោយពេល​ប្រើប្រាស់រួស បុគ្គលិកត្រូវទុកដាក់ឧបករណ៍ សំភារៈការងារទាំងនោះ នៅកន្លែងដើមវិញ។ ហាមយកឧបករណ៍ សម្ភារៈរបស់​ក្រុមហ៊ុនចេញក្រៅដោយគ្មានការអនុញ្ញាតិ។

បុគ្គលិកណាម្នាក់ ដែលធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដោយចេតនា ត្រូវកាត់ប្រាក់ ខែសងក្រុមហ៊ុន​វិញ​តាម​តំលៃ​ជាក់​ស្តែនៃការខូចខាត់នោះ។ ក្នុងករណីគ្មានប្រាក់សងនោះទេ ក្រុមហ៊ុននឹងធ្វើការកាត់ប្រាក់បៀវត្សរ៍សងបន្តិចម្តងៗ តាមវិធី និងកំរិត​ដូចមាន​ចែងក្នុងច្បាប់ការងារ។

ប្រការ៧៖ ការចេញ និងចូលក្នុងក្រុមហ៊ុន​

បុគ្គលិកចេញ និងចូលក្នុងក្រុមហ៊ុន មិនត្រូវនាំយកអាវុធជាតិផ្ទុះគ្រប់ប្រភេទ គ្រឿងញៀន និងគ្រឿងស្រវឹង ជាដាច់​ខាត។ បុគ្គលិក​ដែលមានធុរៈចង់ចេញទៅក្រៅក្រុមហ៊ុន ក្នុងម៉ោងការងារ ត្រូវមានការអនុញ្ញាតិ​ជាមុនពី​ផ្នែករដ្ឋបាល​ធនធានមនុស្ស។ នៅពេល​ចូល​ធ្វើការ បុគ្គលិកត្រូវចុះ ហត្ថលេខាលើបញ្ជីសម្រង់វត្តមាន ឬវាយកាតតាមដាន​ម៉ោងការងារ​ឱ្យ​បាន​ទៀងទាត់។ ការខកខាន មិនបាន​ចុះ​ហត្ថលេខា​លើ​បញ្ជីសម្រង់វត្តមាន ឬវាយកាតតាមដានម៉ោងការងារ ចាត់ទុក​ថាជា​ករណីអវត្តមានអត់ច្បាប់។ ការចេញ និងចូលក្នុងក្រុមហ៊ុន មិន​ត្រូវនាំយកអាហារគ្រប់ប្រភេទមកញ្ញុំ ដែលនាំឱ្យមាន ការរំខានដោយខ្លិន​ដល់​បុគ្គលិក​ដ៏ទៃ ឬនាំឱ្យប្រឡាក់​ដល់សម្ភារៈការងារ​ផ្សេៗ​របស់​ក្រុមហ៊ុន។

 

 

ជំពូក២៖ការដាក់ទោសពិន័យ និងសិទ្ធការពារខ្លួនរបស់បុគ្គលិក

បុគ្គលិកដែលមិនគោរព ឬរំលោភវិធានរបស់ក្រុមហ៊ុន យក្សា ត្រូវទទួលការព្រមានផ្ទាល់មាត់ ការប្រមានជាលាយលក្ខណ័អក្សរ និងការ​បណ្តេញចេញ។ មិនមាន ទណ្ឌកម្មពិន័យជាប្រាក់ត្រូវបានប្រើប្រាស់សម្រាប់ដាក់ទណ្ឌកម្មពិន័យទេ។

ការព្រមានទាំងឡាយនឹងត្រូវចងក្រងជាឯកសារដាក់ក្នុងក្នុងសំណុំឯកសារបុគ្គលិក។ ការព្រ មានផ្ទាល់មាត់បីដង ឬការព្រមានជា​លាយ​លក្ខណ័អក្សរពីរដង និងឈានដល់ការបណ្តេញចេញ។

ខាងក្រោមនេះគឺជាបញ្ជីសា្ថនភាព ដែលនាំដល់ការព្រមានផ្ទាល់មាត់ ការព្រមានជាលាយលក្ខណ័អក្សរ ឬការបណ្តេញ​ចេញ​ពី​ការ​ងារ​។ បញ្ជីស្ថានភាពទាំងអស់នេះជាឧទាហរណ៏។ បញ្ជីនេះអាចត្រូវបានបំពេញបន្ថែមដោយអំណាចឆន្ទានុសិទ្ធរបស់ក្រុមហ៊ុន យក្សា។

ប្រការ៨៖ ប្រភេទនៃកំហុស

ក. កំហុសស្រាលនាំឱ្យមានការព្រមានផ្ទាល់មាត់

ស្ថានភាពដូចតទៅនេះ គឺជាឧទាហរណ៏នៃសកម្មភាពដែលនាំដល់ការព្រមានផ្តាល់មាត់។

  • ឈប់គ្មានច្បាប់អនុញ្ញាតិតិចជាងពីរថ្ងៃ និងមកធ្វើការយឺត ចេញពីធ្វើការមុនម៉ោង កំណត់ជាអចិន្រ្តៃយ៍។
  • ប្រើប្រាស់ម៉ោងការងារជាមួយក្រុមហ៊ុន យក្សាទៅធ្វើការងារផ្សេងដែលជាប្រយោជន៏បុគ្គល ឬអ្នកដ៏ទៃក្រៅពីក្រុមហ៊ុន

ខ. កំហុសមធ្យមនាំឱ្យមានការព្រមានជាលាយលក្ខណ័អក្សរ

ស្ថានភាពដូចតទៅនេះ គឺជាឧទាហរណ៏នៃសកម្មភាពដែលនាំដល់ការព្រមានជាលាយ លក្ខណ័អក្សរ។

  • ខ្ជីខ្ជាក្នុងការបំបេញភារកិច្ច
  • មានចេតនាបញ្ចេញព័ត៌មានសំងាត់របស់ក្រុមហ៊ុនទៅនាក់ដ៏ទៃ ឬស្ថាប័នផ្សេង​ ដែល ធ្វើឱ្យខូចប្រយោជន៏ និង​ប៉ះពាល់​ធ្ងន់ធ្ងរ
  • ប្រើប្រាស់ការិយាល័យធ្វើការ ទាំងក្នុងម៉ោង និងក្រៅម៉ោងធ្វើការជាកន្លែងហូបចុក ផឹកស្រា និងបង្ករបញ្ហាជាយថាហេតុ
  • អវត្តមានពីការងារគ្មានច្បាប់ចាប់ពី២ដង ទៅ៦ដង ក្នុងមួយខែ
  • កំហុសស្រាល២ដងជាប់គ្នាក្នុងមួយខែ

គ. កំហុធ្ងន់ធ្ងេនាំឱ្យមានការបណ្តេញចេញពីការងារ

ស្ថានភាពដូចតទៅនេះ គឺជាឧទាហរណ៏នៃសកម្មភាពដែលនាំដល់ការបណ្តេញចេញពី ការងារ។  ក្រុមហ៊ុន យក្សា ចាត់ទុកថា ការប្រព្រឹត្តិខាងក្រោមនេះ ជាការប្រព្រឹត្តិនូវកំហុសធ្ងន់ធ្ងរដែលមិនអាចអត់ឱនឱ្យបាន៖

  • ការរំលោភដោយពាក្យសំដី ដែលនាំឱ្យខូចកិត្តិយស សហសេវិក អតិថិជន និង ក្រុមហ៊ុន
  • ការប៉ុនប៉ងបៀតបៀនផ្លូវភេទ ឬរំលោភផ្លូវភេទលើបុគ្គលណាម្នាក់រាប់បញ្ចូលទាំង បុគ្គលិករបេស់ក្រុមហ៊ុន យក្សា អ្នក​ទទួលផល ឬភ្ញៀវដែលមកធ្វើការទស្សនៈកិច្ចនៅក្នុងក្រមហ៊ុន
  • បង្កររបួសស្នាម លើរាងកាយ ដែលមានចែងក្នុងច្បាប់នៃប្រទេសកម្ពុជា
  • បណ្តឹងស្របច្បាប់ ឬការចាប់ខ្លួនទាក់ទងនឹងសកម្មភាពព្រហ្មទណ្ឌ
  • ការលួចប្រាក់ ឬទ្រព្យសម្បត្តិពីបុគ្គលអ្នកទទួលផល រាប់បញ្ចូលទាំងបុគ្គលិក
  • ស្រវឹងក្នុងម៉ោងធ្វើការ ប្រើប្រាស់គ្រឿងញៀន ដែលច្បាប់បានហាមឃាត់
  • ការកេងបន្លំឯកសាររបសក់ក្រុមហ៊ុន
  • ផ្តល់ព័ត៌មានមិនពិត និងបង្ករបាតុភាពដែលនាំឱ្យមានហនិភ័យដល់ក្រុមហ៊ុន
  • អំពើក្លែងបន្លំនៅពេលចុះកិច្ចសន្យាការងារ ដោយបង្ហាញលិខិតស្នាមក្លែងក្លាយ ឬ ក្នុងកំឡុងពេល​ប្រតិបត្តិកិច្ច​សន្យា​វិច្ឆេទកម្ម (ការមិនប្រព្រឹត្តិតាមលក្ខណ័កិច្ចសន្យា ការងារដែលបានចុះហត្ថលេខា)
  • ល្មើសធ្ងន់ធ្ងរក្នុងវិធានខាងវិន័យ និងអនាម័យ
  • ការគំរាមគំហែង ជេរប្រមាថវាយដំមិត្តរួមការងារ និងនិយោជក
  • ការញុះញង់បុគ្គលិកដ៏ទៃទៀតឱ្យប្រព្រឹត្តិកំហុស ឬក៏ឱ្យប្តូរការងារ
  • ការឃោសនាសកម្មភាពបាតុកម្មនយោបាយក្នុងក្រុមហ៊ុន
  • បុគ្គលិកអវត្តមានគ្មានច្បាប់ចាប់ពី៦ថ្ងៃជាប់គ្នា ក្នុងមួយខែ ប៉ុន្តែក្រុមហ៊ុននឹងពិចារ ណា ប្រសិនបើបុគ្គលិក​បានបញ្ជាក់​ពីមូលហេតុសមរម្យ និងមានហេតុផលគ្របគ្រាន់ ដែលអាចទទួលយកបាន។
  • បុគ្គលិកដែលបានប្រព្រឹត្តិកំហុនស្រាល២ និងកំហុសធ្ងន់១
  • មិនមានភាពស្មោះត្រង់ចំពោះក្រុមហ៊ុន

 

ប្រការ៩៖ វិធានវិន័យ

ក. កំហុសស្រាល១ដង                   ៖ ព្រមានផ្ទាល់មាត់

ខ. កំហុសស្រាល២ដង                  ៖ ព្រមានជាលាយលក្ខណ័អក្សរ

គ. កំហុសស្រាល២ដង និងកំហុសមធ្យម១ដង ៖ ព្យួរកិច្ចសន្យាការងារក្នុងរយៈពេល ណាមួយ យោងទៅតាមភាពស្មុគស្មាញនៃសំណុំឯកសារក្នុងការស៊ីបអង្កេត។

ឃ. កំហុសធ្ងន១ដង                      ៖ បណ្តេញចេញពីការងារ​ ក្នុងករណីបុគ្គលិកប្រព្រឹត្តិកំហុស ធ្ងន់ដែលមិនអាចទទួលយកបាន

នាយកក្រុមហ៊ុន យក្សា មានសិទ្ធព្យួរការងារបុគ្គលិកណា ម្នាក់ជាបណ្តោះអសន្នដោយមិនផ្តល់ប្រាក់ឈ្នួលក្នុងរយៈពេលណាមួយ យោងទៅតាមភាពស្មុគស្មា ញនៃសំណុំឯកសារក្នុងការស៊ីបអង្កេត។ គោលបំនងនៃការព្យួរការងារបុគ្គលិកនេះ គឺដើម្បីផ្តល់ឱ្យ នាយកក្រុមហ៊ុន យក្សាមានពេលវេលាគ្រប់គ្រាន់ក្នុងការស្វេងរក ព័ត៌មានទាក់ទិននឹងករណី និងដើម្បីសាកសួរព័ត៌មាន​ទាំងឡាយ​ពីសាក្សី​សំខាន់ៗ។

នាយកក្រុមហ៊ុន យក្សា ត្រូវធានារាល់ការស៊ីបអង្កេតត្រូវបាន បញ្ចប់ ហើយសេចក្តិសម្រេចចិត្តត្រូវធ្វើឡើងក្នុងរយៈពេលនេះ។ ការចូលជាធរមាននឹងត្រូវបានគិត ចាប់ពីពេលដែលទោសកំហុសត្រូវបានរកឃើញ។ នាយកក្រុមហ៊ុន យក្សានឹងផ្តល់ព័ត៌មានប្រធានរដ្ឋបាល និងធនធានមនុស្ស ហិរញ្ញវត្ថុ និងប្រធានគ្រប់គ្រងផ្ទាល់។

កំណត់សំគាល់៖ រាល់ជំលោះណាមួយដែលមិនអាចដោះស្រាយបានតាមរៈនាយកក្រុមហ៊ុន យក្សា  ជំលោះនោះនឹងត្រូវយក​ទោដោះ​ស្រាយតាមផ្លូវច្បាបការងារ នៃព្រះរាជាណាចក្រកម្ពុជា។

 

ប្រការ១០៖ ជំហ៊ាននៃការដាក់វិន័យ

ប្រសិនបើបញ្ហាមិនអាចដោះស្រាយបានក្រៅផ្លូវការទេនោះ ក្រុមហ៊ុន យក្សា នឹងជ្រើសយកជម្រើសដោះស្រាយ​តាមវិធានវិន័យផ្លូវ​ការអាស្រ័យទៅតាមកម្រិត នៃកំហុតដែលបានប្រព្រឹត្តិ។

ក. ការព្រមានផ្ទាល់មាត់

  • ការព្រមានផ្ទាល់មាត់ គឺជាការសន្ទនារវាងអ្នកគ្រប់គ្រង និងបុគ្គលិកដែលបានប្រព្រឹត្តិ កំហុសពាក់ព័ន្ធនឹងវិធាន​វិន័យរ​បស់​ក្រុមហ៊ុន យក្សា
  • នៅពេលប្រជុំបញ្ហានឹងត្រូវបានកំណត់ ហើយបុគ្គលិកស្នើឱ្យប្តេជ្ញាចិត្តក្នុងការដោះ ស្រាយបញ្ហា។
  • ការព្រមានផ្ទាល់មាត់ ត្រូវបានរៀបចំជាឯកសារ និងរក្សារទុកដោយអ្នកគ្រប់គ្រង ផ្ទាល់ក្នុងរយៈពេលមួយសម្រាប់​ធ្វើការ​តាមដានការអនុវត្តការងាររបស់បុគ្គលិក។ ប៉ុន្តែឯកសារនេះ មិនមែនជាផ្នែកមួយនៃកំណត់ត្រានៃកាអនុវត្តការងារជាអចិន្ត្រៃន៍ របស់បុគ្គលិកទេ លុះត្រាតែកំហុសរី​ធំឡើងរហូតត្រូវ​មាន​​ការព្រមានជាលាយលក្ខណ័ អក្សរ។

ខ. ការព្រមានជាលាយលក្ខណ័អក្សរ

  • គឺជាឯកសារផ្លូវការដែលបុគ្គលិកមិនបានបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនបន្ទាប់ពីការពីការប្រជុំនៃការ​ព្រមានផ្ទាល់​មាត់។
  • បន្ទាប់ពីកិច្ចប្រជុំប្រធានគ្រប់គ្រងផ្ទាល់នឹងសង្ខេបពីកំហុស ដោយសេសេរជាលាយ លក្ច័ណ៍អក្សរ រួចដាក់ស្នើសុំទៅប្រធាន​រដ្ឋបាល​​ដើម្បីចេញការព្រមាន ជាលាយ លក្ខ័ណ៍អក្សរ។ ការប្រព្រឹត្តិកំហុសដដែលៗនឹងត្រូវចាត់វិធានការធ្ងន់ជាងនេះ។
  • ច្បាប់ចម្លងនៃការព្រមានជាលាយលក្ខ័ណ៍នេះនឹងផ្តល់ជូនបុគ្គលិកចំនួនមួយច្បាប់ និង មួយច្បាប់ទៀតរក្សារទុកក្នុង​កំណត់​តាម​ដានការអនុវត្តការងាររបស់បុគ្គលិក។ ការព្រមានជាលាយលក្ខ័ណ៍អក្សរ លើកទី២ និងទី៣ អាចត្រូវបាន​ចេញដោយ​ប្រធាន រដ្ឋបាល តាមអំណាចឆន្ទានុសិទ្ធិចំពោះកំហុសដដែលៗ។ ការព្រមាននានានឹងត្រូវ បានផុតកំណត់បន្ទាប់​ពីរយៈ​ពេល១២ខែ ប្រសិនបើគ្មានការចាត់វិធានការវិន័យណា មួយបន្តទៀតនៅក្នុងរយៈពេលនេះ។

គ. ការព្យួរកិច្ចសន្យាការងារ

  • កិច្ចសន្យាការងាររបស់បុគ្គលិកនឹងត្រូវព្យួរដោយមិនមានប្រាក់បៀវត្សរ៍ ប្រសិនបើ គាត់មិនបានបំពេពការ​ប្តេជ្ញា​ចិត្តក្នុង​ការកែប្រែ ឬបុគ្គលិកបានជាប់ព័ន្ធនឹងអាកប្បកិរិ យាដែលមិនអាចទទួលបាន​ក្នុងពេលទទួលបានការ​ព្រមានជាលាយ​លក្ខ័ណ៍​អក្សរ។
  • ប្រធានក្រុមហ៊ុន យក្សា នឹងប្រាប់បុគ្គលិកអំពីមូល ហេតុនៃការព្យួរកិច្ចសន្យា​អាស្រ័យលើភាព​ស្មុគស្មាញ​នៃសំណុំ​រឿង​ដើម្បី​​ធ្វើការស៊ីប។
  • ការព្យួរកិច្ចសន្យាការងាររបស់បុគ្គលិកត្រូវទុកជាឯកសារ។
  • ច្បាប់ថតចំឡងនៃការព្យួរកិច្ចន្យាការងារ នឹងត្រូវរក្សាទុកក្នុងសំណុំឯកសាររបស់ បុគ្គលិក។
  • បន្ទាប់ពីត្រឡប់មកធ្វើការវិញប្រធានអង្គការបឹងប្រាប់ទៅបុគ្គលិកអំពីសេចក្តីសម្រេច របស់ក្រុមហ៊ុនក្នុងសំណុំរឿងរបស់គាត់។
  • បុគ្គលិកដែលសម្រេចចិត្តធ្វើឱ្យប្រសើរឡើងនូវការប្តេជ្ញាចិត្តដាច់ខាត ដើម្បីប្តូរអាកប្ប កិរិយារបស់គាត់ ដើម្បីបំពេញ​ការងារ​របស់គាត់។ បុគ្គលិកដែលមិនអាចប្តេជ្ញាចិត្ត ផ្លាស់ប្តូរអាកប្បកិរិយារបស់គាត់នឹងត្រូវចាត់វិធានការវិន័យបន្ត។

 

ឃ. ការបណ្តេញចេញពីការងារ

ជំហ៊ាននៃការបណ្តេញចេញ ត្រូវបានចាត់វិធានការនៅពេលដែល រាល់ជំហ៊ាននៃការ ចាត់   វិធានការវិន័យត្រូវបានធ្វើឡើង និងមិនមានការផ្លាស់ប្តូរអាកប្បកិរិយារបស់បុគ្គលិក ឬនៅពេលដែល កំហុសធ្ងន់បានកើតឡើង។

 

ប្រការ១១៖ សិទ្ធិការពារខ្លួនរបស់បុគ្គលិក

វិវាទការងារត្រូវបានដោះស្រាយស្របតាមកម្រិតនៃវិវាទ។ បុគ្គលិកអាចស្នើសុំជួបប្រជុំជាមួយ ប្រធានគ្រប់គ្រងផ្ទាល់បន្ទាប់មក គឺ​ប្រធា​ន​រដ្ឋបាល និងចុងក្រោយគឺ នាយកក្រុមហ៊ុន យក្សា។

 

ប្រការ១២៖ បណ្តឹង និងសំណើរ

បុគ្គលិកអាចដាក់បណ្តឹង ឬសំណើរដោយផ្តល់ជាអនុសាសន៍ (អាចធ្វើជាអនាមិក ក្នុងករណី បុគ្គលិកមិនចង់) ទៅក្នុងប្រអប់​ទទួលសំណើរ ឬបុគ្គលិកអាចស្នើសុំជជែកជាមួយប្រធានគ្រប់គ្រង ផ្ទាល់ ឬប្រធានរដ្ឋបាលធនធានមនុស្ស ​ឬនាយកក្រុមហ៊ុន យក្សា។

 

ជំពូក៣៖អនាម័យ និងសន្តិសុខ សុវត្ថិភាពការងារ

ប្រការ១៣៖ អនាម័យ និងសន្តិសុខ សុវត្ថិភាបការងារ

បុគ្គលិកត្រូវរក្សារអនាម័យខ្លួនប្រាណក្នុងពេលបំពេញការងារ និងអនាម័យទីកន្លែងធ្វើការ ឱ្យបានស្អាតជាប្រចាំ។ មិនត្រូវអនុវត្តការងារខុសភារកិច្ចរបស់ខ្លួនឡើយ។ ដើម្បីជៀសវាងគ្រោះ ថ្នាក់ការងារ និងមហន្តរាយផ្សេងៗ បុគ្គលិកទាំងអស់ ត្រូវអនុវត្តការងារតាមរបៀបរបបបច្ចេកទេស ដែលក្រុមហ៊ុនបានណែនាំ និងអំពីការប្រើប្រាស់សម្ភារៈការពារ​ និងសង្រ្គោះបន្ទាន់។

នៅពេលពិនិត្យឃើញ សំភារៈ ឧបករណ៍របស់ក្រុមហ៊ុន មានលក្ខណៈខុសប្រក្រតី ដែលអាច បង្ករគ្រោះថ្នាក់ដល់រាយកាយ បុគ្គលិកត្រូវរាយការណ៍ជូនផ្នែករដ្ឋបាលជាបន្ទាន់ ដើម្បីចាត់វិធាន ការពារ និរជួសជុលបានទាន់ពេលវេលា។

បុគ្គលិកត្រូវគោរពតាម និងប្រតិបត្តិនូវវិធាន ខាងអនាម័យ និងសន្តិសុខ សុវត្ថិភាពការងារ​ឱ្យ បានភ្ជាប់ផ្ជួន និងរវារវៃ។

ជំពូក៤៖អវសានប្បញ្ញត្តិ

ប្រការ១៤៖ ការផ្សព្វផ្សាយ និង ការយល់ដឹងនៃបទបញ្ជាផ្ទៃ

បុគ្គលិកទាំងអស់ត្រូវតែបានអាន និងយល់ដឹងឱ្យបានច្បាស់លាស់ពីបទបញ្ជាផ្ទៃក្នុងរបស់ ក្រុមហ៊ុន ដើម្បីឱ្យមានការអនុវត្តត្រឹមត្រូវតាមក្បួនច្បាប់ការងារ។ បុគ្គលិកទាំងអស់មិនអាចបដិសេធ ចាមិនមានចំណេះដឹងក្នុងការយល់ដឹងពីលក្ខណ័មូលដ្ឋានគ្រឹះ និងសេចក្តីណែនាំសំរាប់អនុវត្ត បទបញ្ជាផ្ទៃក្នុងទាំងនេះទេ។

បុគ្គលិកថ្នាក់គ្រប់គ្រងគ្រប់កំរិត ត្រូវយល់ដឹងឱ្យបានជ្រួតជ្រាប និងពន្យល់ដល់បុគ្គលិក ក្រោយឪវាទឱ្យបានត្រឹមត្រូវ និងយ៉ាងតឹងរឹងបំផុតជាមួយបទបញ្ជាផ្ទៃក្នុងទាំងនេះ។

 

ប្រការ១៥៖ ការចូលជាធរមាននៃបទបញ្ជាផ្ទៃក្នុង

បទបញ្ជាផ្ទៃក្នុងនេះនឹងចូលជាធរមាន និងត្រូវយកមកអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខា របស់ អធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជណាចក្រកម្ពុជា។

 

ប្រកា១៦៖ ការកែប្រែ

ក្រុមហ៊ុនសូមរក្សារសិទ្ធកែប្រែបទបញ្ជាផ្ទៃក្នុងនេះបានគ្រប់ពេលវេលា។ រាល់ការកែប្រែ ឬ បំពេញបន្ថែមនៃបទបញ្ជាផ្ទៃក្នុងនេះត្រូវតែមានការយល់ព្រមពីអធិការកិច្ចការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងត្រូវតែបានផ្សព្វផ្សាយដល់បុគ្គលិកឱ្យបានជ្រាបជាដំណឹងមុន។

 

រាជធានីភ្នំពេញ ថ្ងៃទី                      ខែ                     ឆ្នាំ

នាយកក្រុមហ៊ុន