ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
_________
កិច្ចសន្យា
កិច្ចសន្យាប្រើប្រាស់ម៉ាកសញ្ញា
ម្ចាស់ម៉ាកសញ្ញា:
លោកស្រី ឡុងស៊ីចាន់
ជាភាគី «ក»
និង
អ្នកប្រើប្រាស់ម៉ាកសញ្ញា:
លោកស្រី jsd;jflasjdfl;kjaskl;djf
ជាភាគី «ខ»
អាសយដ្ឋានអាជីវកម្ម ៖ សដថលាសដកលថ្ាសដថ
សដ្ថក្ាសដថាសដ្លើថ្កលាសដ្ថកលើ្ាសដកលើថ្លើាសដ្ថលើក្ាសដលើថ្
កិច្ចសន្យានេះធ្វើឡើងនៅថ្ងៃទី ៖ 01-មេសា-ឆ្នាំ2023
កិច្ចសន្យានេះត្រូវបញ្ចប់នៅថ្ងៃទី ៖ 01-មេសា-ឆ្នាំ2024
មាតិការ
- 01. ការចូលរួម————————————————————— 3
- 02. ការរៀនសូត្រ————————————————————- 3
- 03. ការប្រតិបត្តិការនៃការប្រើប្រាស់សេវាកម្មនិងផលិតផល———————– 3
- 04. ការផ្សព្វផ្សាយ———————————————————— 4
05. ការត្រួតពិនិត្យគុណភាព ————————————————– 4
- 06. ទីតាំងនិងការតុបតែង —————————————————- 4
- 07. កំរ៉ៃសេវា—————————————————————– 4
- 08. ការទទួលបន្ទុកបង់ពន្ធ—————————————————- 4
- 09. កិច្ចសន្យាទាំងមូល——————————————————– 5
- កំណែប្រែ—————————————————————- 5
- ករណីផ្ទេរសិទ្ធទីតាំងអាជីវកម្ម——————————————— 5
- ការខកខាននិងការបញ្ចប់————————————————– 5
- កំហិតនៃកិច្ចសន្យា——————————————————– 6
14. ប្រសិទ្ធភាពនៃកិច្ចសន្យា————————————————— 6
- 15. ប្រុងប្រយ័ត្នមុននឹងចុះហត្ថលេខា——————————————- 6
កំណត់នៃការប្រើប្រាស់គំរូអក្សរ៖ Yeaksa-Ko / Yeaksa-Ma
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
¯
កិច្ចសន្យាប្រើប្រាស់ម៉ាកសញ្ញា
____________
ភាគីទាំងពីរព្រមព្រៀងនៅលើចំនុចរួមទូទៅដូចដែលនិងរៀបរាប់នៅក្នុងកិច្ចសន្យាដែលមានចែងនៅខាងក្រោម
- ការចូលរួម
ការចូលជាសមាជិក គឺដើម្បីទទួលបានសិទ្ធក្នុងការប្រើប្រាស់ម៉ាកសញ្ញា (Brand) ពីភាគី«ក»សំរាប់សិទ្ធនៃការប្រើប្រាស់ ផ្លាកសញ្ញា និងរូបមន្តកម្មសិទ្ធ ក្នុងគោលបំណងទំនាក់ទំនងជាមួយនឹងការបង្កើត និងបើកដំណើរការអាជីវកម្ម សាខា នៅត្រង់ទីតាំង ដែលបានកំនត់នៃកិច្ចសន្យានេះ។
ពីភាគី«ខ» ព្រមទទួលនិងប្រើប្រាស់នូវម៉ាក, ផ្លាកសញ្ញានិងរូបមន្តកម្មសិទ្ធ ដូចជាការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍នៅថ្ងៃអនាគត របស់ពីភាគី«ក» យោងទៅតាមលក្ខខណ្ឌ និងមាត្រានៃកិច្ចសន្យានេះតែប៉ុណ្ណោះ។
ពីភាគី«ខ» យល់ព្រមទទួលយកដោយភាពស្មោះត្រង់ និង រីករាយ និងព្រមទទួលនូវកាតព្វកិច្ចរបស់ ភាគី«ខ» និង ការរៀបចំដោយស្របច្បាប់តាមគោលនយោបាយរបស់រដ្ឋាភិបាល។
ពីភាគី«ខ» យល់ព្រមទទួលការផ្លាស់ប្តូរផ្លាកថ្មី ពីមួយឆ្នាំទៅមួយឆ្នាំតាមគោលការណ៏របស់ ភាគី«ក»បានរៀបចំ។
- ការរៀនសូត្រ
បន្ទាប់ពីភាគី«ខ» រៀបចំទីតាំងហើយ ត្រូវរៀបចំបុគ្គលិកជំនាញម្នាក់ រួមនិងម្ចាស់ទីតាំងខ្លួនឯងមកទទួលការរៀនសូត្រ(បច្ចេកទេស និង រៀបចំ) និងចុះអនុវត្តផ្ទាល់ ដែលធ្វើឡើងនៅទីតាំងដែលបានកំណត់ដោយភាគី«ក» ។
សំរាប់កាលវិភាគនៃការបង្ហាត់បង្រៀនដំបូង គឺត្រូវចំណាយពេល ២-៣ថ្ងៃ នៅទីតាំងដែលបានកំនត់ដោយភាគី«ក» ។ ភាគី «ក» មានសិទ្ធកែប្រែនូវពេលវេលានៃកម្មវិធីការរៀនសូត្រ និងចុះអនុវត្ត ជាក់ស្តែង ប្រសិនបើ ភាគី«ខ» មិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការរៀនសូត្រ និងចុះអនុវត្តនោះទេ ការរៀនសូត្រនិងត្រូវបានគិតប្រាក់ ឬមិនគិតប្រាក់អាស្រ័យទៅតាមគោលការណ៍របស់ក្រុមហ៊ុន ។
- ការប្រតិបត្តិការនៃការប្រើប្រាស់សេវាកម្មនិងផលិតផល
ភាគី«ខ» ព្រមទទួលដើម្បីប្រើប្រាស់នូវ ផ្លាកសញ្ញា រូបមន្ត និងផលិតផលរបស់ ភាគី«ក» តែមួយមុខគត់ប៉ុណ្ណោះ ដូចដែលបានចែងនៅក្នុងកិច្ចសន្យានេះ។ ភាគី«ខ»មិនត្រូវថតចំលង សៀវភៅប្រតិបត្តិការ ឬ បង្ហាញការសំងាត់ទៅកាន់អ្នកដទៃ ក្រៅពីបុគ្គលិកឬម្ចាស់កម្មសសិទ្ធដែលត្រូវបានជ្រើសរើសតែម្នាក់គត់។
ភាគី«ខ» ត្រូវ គ្រប់គ្រងដោយផ្ទាល់នៅក្នុងកំឡុងពេលនៃកិច្ចសន្យា។ និងមិនអនុញ្ញាតិអោយប្រតិបត្តិការអាជីវកម្មផ្សេងដែលមានរូបភាពនិងសកម្មភាពប្រហាក់ប្រហែល។
- ការផ្សព្វផ្សាយ
ភាគី«ខ» ត្រូវទទួលយកនូវការយល់ព្រមជាមុនពី ភាគី«ក» ដោយមានជាលាយលក្ខអក្សរ នូវរាល់ការផ្សព្វផ្សាយ លើទីផ្សារ និងកម្មវិធីនៃការផ្សព្វផ្សាយ នូវគ្រប់កម្មវិធីទាំងអស់រួមបញ្ចូលទាំងការព្រីនផ្សព្វផ្សាយ និងតាមយះប្រព័ន្ធ អេឡិចត្រូនិក។
ភាគី«ខ» ត្រូវតែមានសកម្មភាពជួយផ្សព្វផ្សាយ នូវផលិតផលទាំងអស់របស់ភាគី«ក» ហើយ ត្រូវបង្កើត
ទិកតក់ និង ហ្វេសបុកផេក ជាចាំបាច់ (គំរូ Page: ឈ្មោះហាង-តំបន់)
- ការត្រួតពិនិត្យគុណភាព
ភាគី«ខ» ត្រូវតែរក្សា និងប្រតិបត្តិយ៉ាងជាក់លាក់នៅក្នុងរូបមន្ត និងវិធីសាស្រ្ត ក្នុងការត្រួតពិនិត្យនូវគុណភាពនិងសេវាកម្មជាក់លាក់ដូចដែលបានចែងក្នុងកិច្ចសន្យានិងរក្សានូវបទដ្ឋាននៅក្នុងដំណើរការនៃអាជីវកម្មជាមួយសៀវភៅប្រតិបត្តិការ។
ប្រសិនបើភាគី«ខ» មានបំណង ចង់ បង្កើត ឬ សំរួលការងារប្រតិបតិ្តការ សេវាកម្មឬផលិតផល ផ្សេងៗជាទំរង់អ្វីមួយក៏ដោយដែលទាក់ទង នឹងភាគី«ក» ត្រូវមានការយល់ព្រមជាមុនដោយភាគី«ក»តាមរយៈការជួបគ្នា និងប្រឹក្សាជាលាយលក្ខអក្សរ។
- ទីតាំងនិងការតុបតែង
សិទ្ធដែលបានប្រគល់ទៅកាន់ពីភាគី«ខ»នៅក្នុងកិច្ចសន្យានេះ គឺសំរាប់តែទីតាំងមួយនេះគត់ មិនអាចផ្លាស់ប្តូរទីតាំង ដោយមិនមានការយល់ព្រមព្រៀងពីភាគី«ក»ជាលាយលក្ខអក្សរបានទេ។ ក្នុងការផ្លាស់ប្តូរទីតាំងទៅកាន់តំបន់ផ្សេង នោះ ភាគី«ខ» ត្រូវតែបង្ហាញហេតុផលដោយជាលាយលក្ខអក្សរទៅកាន់ភាគី«ក» ដោយភ្ជាប់មកជាមួយនូវទីតាំងថ្មីនោះមានរូបថត និងបង្ហាញពីតំបន់ ជៀសវាងការត្រួតគ្នាទីតាំងផ្សេង អោយបានមុនពេល ៣០ថ្ងៃ។
- កំរ៉ៃសេវា
ពីភាគី«ខ» ពុំមានការបង់ប្រាក់ទៅលើការប្រើប្រាស់ម៉ាកសញ្ញានោះទេ ដោយគ្រាន់តែ ភាគី«ខ» យល់ព្រមទទួលការផ្លាស់ប្តូរផ្លាកថ្មី ជារៀងរាល់ឆ្នាំ តាមគោលការណ៏របស់ ក្រុមហ៊ុនបានរៀបចំ និង ធានារ៉ាប់រងនូវបន្ទុកពន្ធដា ស្របច្បាប់របស់រដ្ឋាភិបាលនៃប្រទេសរបស់ខ្លួនតែប៉ុណ្ណោះ។
- ការទទួលបន្ទុកបង់ពន្ធ
ភាគី«ខ»ត្រូវរ៉ាប់រងតួនាទីជាម្ខាស់កម្មសិទ្ធអាជីវកម្មតាមទីតាំងរបស់ខ្លួនដោយបំពេញកាតព្វកិច្ចខខាងក្រោម
– ចុះបញ្ជីអាជីវកម្មទីតាំងនិងឈ្មោះរបស់ខ្លួន (ពាណិជ្ជកម្មនិងពន្ធដា)
– បង់ពន្ធប្រចាំខែនិងប្រចាំឆ្នាំ (បណ្ណ័ប៉ាតង់)
– បង់ពន្ធស្លាកសញ្ញាពន្ធដាប្រចាំឆ្នាំ
– បង់ពន្ធស្លាកសញ្ញាសាលាក្រុងប្រចាំឆ្នាំ
– បង់សេវារដ្ឋផ្សេងៗទៀតដែលរដ្ឋាភិបាលតម្រូវសម្រាប់អាជីវកម្មរបស់ខ្លួន
- កិច្ចសន្យាទាំងមូល
កិច្ចសន្យានេះគឺគ្របដណ្តប់ទៅលើកិច្ចសន្យាទាំងមូល រវាងគូភាគីទាំងសងខាង ។ ដោយភាគី«ខ»បានយល់ព្រម និងយល់ច្បាស់លាស់ថា ភាគី«ក» មិនទទួលខុសត្រូវចំពោះមុខច្បាប់ ឬ កាតព្វកិច្ចផ្សេងៗនៃអាជីវកម្មរបស់ ភាគី «ខ» ។
10. កំណែប្រែ
ភាគី«ក»និងភាគី«ខ»ព្រមនៃការផ្លាស់ប្តូទំរង់នៃកិច្ចសន្យាជាលាយល័ក្ខជាអក្សរតែមួយមុខគត់ប៉ុណ្ណោះហើយ ដោយមានការយល់ព្រមព្រៀងទាំងពីរភាគី។ ភាគី«ខ» ត្រូវទទួលស្គាល់ថា ភាគី«ក» អាច ប្រែប្រួលបទដ្ឋាន ចំនុចពិសេសៗ ការប្រតិបត្តិការ បច្ចេកទេសទីផ្សារ និង សៀវភៅប្រតិបត្តិការ ទាំងនេះជាសិទ្ធផ្តាច់មុខរបស់ភាគី«ក» ក្នុងការផ្លាស់ប្តូរ។ ក្នុងករណីចាំបាច់ ការផ្លាស់ប្តូរទម្រង់មួយចំនួន នោះភាគីភាគី«ក» មិនចាំបាច់ជំរាបឬជូនដំណឹងមុនឡើយ វាជាយុទ្ធសាស្ត្រទីផ្សារ និង ការពារដល់ផលប្រយោជន៍ដល់ភាគី«ក» ។
- ករណីផ្ទេរសិទ្ធទីតាំងអាជីវកម្ម
ករណីផ្ទេរទៅកាន់ជនទី៣បន្ត ក្រុមហ៊ុនតំរូវអោយ៖
ក៖ ជនទី៣នោះ នោះត្រូវចុះឈ្មោះ និង យល់ដឹងពីលក្ខខណ្ឌសារជាថ្មី
ខ៖ ការផ្លាស់ប្តូរត្រូវតែឆ្លងតាមរយៈក្រុមហ៊ុន
- ការខកខាននិងការបញ្ចប់
ភាគី«ក» មានសិទ្ធក្នុងការបញ្ចប់កិច្ចសន្យា និង សិទ្ធផ្សេងៗទៀតដែលបានប្រគល់ជូនទៅភាគី«ខ» ដោយគ្មានលក្ខខណ្ឌនិងមិនអាចកែប្រែនូវការបញ្ចប់នេះបានទេ។ (ដោយរួមបញ្ចូលទាំង ច្បាប់និងមាត្រាផ្សេងៗ របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ)
ការបោះបង់ ៖ គឺអាចបញ្ចប់បានដោយសារតែគ្រោះធម្មជាតិភ្លើងឆេះ ទឹកជំនន់រញ្ជួយដី ឬសកម្មភាពផ្សេងៗទៀតដែលស្រដៀងដែលមិនមែនជាការគ្រប់គ្រងនូវដំណើរការអាជីវកម្ម ។
ការជាប់ទោសបទឧក្រិដ្ឋ ៖ ប្រសិនណាបើភាគី«ខ» ក្លាយទៅជាអ្នកទោសឧក្រិដ្ឋ,ពាក់ព័ន្ធនិងបទឧក្រិដ្ឋផ្សេងៗឬការងារផ្សេងៗដែលមានលក្ខណៈស្រដៀងប្រហាក់ប្រហែលទាំងនេះមិនពាក់ព័ន្ធជាមួយនិងភាគី«ក» ទេ។
ការប្រើប្រាស់លើសនៃការកំណត់៖ ប្រសិនបើភាគី«ខ» ប្រើប្រាស់លើសការកំនត់នៃកិច្ចសន្យាដែលបានកំនត់នោះភាគី«ក»និងធ្វើការបង្ហាញណែនាំនិងបង្គាប់អោយធ្វើការផ្លាស់ប្តូរនិងកែសំរួលថ្មីរយៈពេល ១០ថ្ងៃ។ បើភាគី«ខ»មិនធ្វើតាមការបង្គាប់បញ្ជានិងការបង្ហាញណែនាំ នោះភាគី«ក»មានសិទ្ធដកហូតយកមកវិញដោយគ្មានលក្ខខ័ណ្ឌ។
បើកកកាយនូវកិច្ចការសំងាត់ ៖ ប្រសិនបើភាគី«ខ» មានបំណងក្នុងការបើកកកាយនូវកិច្ចការសំងាត់ដែលភាគី
«ក» បានប្រគល់សិទ្ធទៅអោយខ្លួននូវកិច្ចការផ្សេងៗ រួមបញ្ចូលទាំងសៀវភៅប្រតិបត្តិការ ឬ កិច្ចការសំងាត់នៃអាជីវកម្មផ្សេងៗរបស់ក្រុមហ៊ុននោះភាគី«ខ»និងប្រឈមមុខនិងការដកហូតសិទ្ធក្នុងការប្រើប្រាស់កម្មសិទ្ធ និងត្រូវទទួលទោសតាមផ្លូវច្បាប់នៃប្រទេសសកម្ពុជា។
ផ្សេងៗ ៖ កិច្ចព្រមព្រៀងដែលភាគីទាំងសងខាងមានអារម្មណ៍ថាមិនគ្រប់គ្រាន់ដែលនាំអោយមានការបញ្ចប់កិច្ចសន្យានេះ។
- 1 កំហិតនៃកិច្ចសន្យា
ភាគី«ខ»ត្រូវទទួលយល់ព្រមដូចតទៅនេះ៖ ភាគី«ខ» គួរចាត់ទុកនូវរាល់ព័តមានដែលទទួលបានទាំងអស់ ឬផ្នែកណាមួយនៃរូបមន្តកម្មសិទ្ធជាវត្ថុសំងាត់ និង ជាកម្មសិទ្ធតែមួយមុខគត់ដោយមិនបញ្ចេញអោយទៅនរណាម្នាក់ ឬក្រុមណាមួយដោយមិនមានការអនុញ្ញាតិពីភាគី«ក» នោះទេ។ ភាគី«ខ» ត្រូវទទួលយល់ព្រមថា ផ្លាកសញ្ញានិងរូបមន្តកម្មសិទ្ធ ថាជារបស់មាន តំលៃ និងមានសារៈសំខាន់ និង មានសុឆន្ទៈ ដែលមានភ្ជាប់មកជាមួយនោះ ហើយព្យាយាមថែរក្សាការពារនូវរូបមន្ត ព្រោះវាជាកម្មសិទ្ធរបស់ភាគី«ក» ហើយធ្វើយ៉ាងណាកុំអោយមានការប៉ះពាល់ផលប្រយោជន៍ដល់ភាគី«ក» ។
- ប្រសិទ្ធភាពនៃកិច្ចសន្យា
កិច្ចសន្យានេះមានប្រសិទ្ធភាពដោយមានការទទួលយល់ព្រមដោយ ភាគី«ក» ជាហត្ថលេខា ឬ មន្ត្រីតំណាងនៃភាគី«ក» ជាមួយនិងភាគី«ខ» ។ អាចបញ្ចប់មុនឬក្រោយពេលនៃសុពលភាពនេះ គូភាគីទាំងពីរអាចបញ្ចប់បានក្នុង រយៈពេល ៣០ថ្ងៃ ដោយមានការជូនដំណឹង ឬ តាមរយៈការិយាល័យច្បាប់។ កិច្ចសន្យានេះមានប្រសិទ្ធភាព រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
- ប្រុងប្រយ័ត្នមុននឹងចុះហត្ថលេខា
ភាគី«ខ» គួរអានកិច្ចសន្យានេះយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយនិងលេខា, ជំនួយការ, ភា្នក់ងារផ្នែកច្បាប់, អ្នកប្រឹក្សាផ្នែកច្បាប់។ ភាគី«ខ» ត្រូវទទួលស្គាល់ថា៖
១. ការសង្ឃឹម និង ការរំពឹងទុក ភាពជោគជ័យ, ហនិភ័យ វាគឺជា លទ្ធភាពផ្ទាល់របស់ ភាគី«ខ» ក៏ដូចជាការប្រឹងប្រែងរបស់អ្នកគ្រប់គ្រងនៅទីតាំងនោះ ក្នុងការចូលរួមសកម្មភាពរាល់ថ្ងៃរបស់កិច្ចការនៃអាជីវកម្ម។
២. គ្មានការរ៉ាប់រង ឬ ធានាអះអាង ឬ ទទួលខុសត្រូវ ទៅកាន់ការប្រកបអាជីវកម្មសំរាប់ការជោគជ័យ ឬប្រាក់ចំណេញដែលមានលក្ខណៈស្រដៀងគ្នាទៅតាម ទីកន្លែងផ្សេងៗនោះទេ។
៣. គ្មានរបាយការណ៍, ឬការបង្ហាញផ្ទាល់ ឬ សកម្មភាព ឬការទំនាក់ទំនង លើកលែងតែ ការដែលបានចែងនៅក្នុងកិច្ចសន្យា និងសារាចរ ដែលបានផ្តល់ទៅកាន់ ភាគី«ខ» ដែលបានទំនាក់ទំនងគ្នា នៃបញ្ហាផ្សេងៗនៃកិច្ចសន្យានេះ។
កិច្ចសន្យានេះធ្វើឡើងដោយមិនមានការបង្ខិតបង្ខំធ្វើឡើងដោយស្ម័គ្រចិត្ត និងមានសុពលភាពអនុវត្ត ចាប់ពីថ្ងៃចុះកិច្ចសន្យានេះតទៅ។
ហត្ថលេខា ភាគី«ក» ស្នាមមេដៃស្តាំ ឬ ហត្ថលេខា ភាគី«ខ»
លោកស្រី ឡុង ស៊ីចាន់ លោកស្រី