SUSTAINABILITY

យក្សាបោកអ៊ុត គឺជាក្រុមហ៊ុន ដែលមានតម្លៃសម្រាប់ស្ត្រី និង អាជីវកម្ម នៃការបោកអ៊ុត ប្រកបដោយស្ថេរភាព និង ការទទួលខុសត្រូវទៅលើប្រតិបត្តិការអាជីវកម្មទៅលើបរិដ្ឋាន មនុស្ស សត្វ និង រុក្ខជាតិ ។ ក្រុមហ៊ុនរបស់យើង ត្រូវបានទទួលស្គាល់ថា​ ជាក្រុមហ៊ុន ដែលត្រូវបានជួយដល់ស្ត្រីមេផ្ទះជាច្រើនក្លាយជាសហគ្រិន និង ក្លាយជាមនុស្សបង្គោលនៅក្នុងគ្រួសារ សម្រាប់សេដ្ឋកិច្ចប្រចាំថ្ងៃ  បង្កើនពេលវេលា សម្រាប់អ្នកដែលរវល់ និង ជួយសម្រួលដល់ជីវភាព នៃការរស់នៅប្រកបដោយឧត្តមភាព ។ យើងប្រើប្រាស់នូវផលិតផលដែលល្អសម្រាប់បរិដ្ឋានជុំវិញ និង យើងព្យាយាមយ៉ាងខ្លាំងដើម្បីអោយប្រជាជនយើងមានជីវភាពធូធា ឆ្លងតាមរយៈការប្រើប្រាស់ សេវាកម្ម បោកអ៊ុតរបស់យើង ថែមពីនោះទៀត យើងបានព្យាយាមជួយបរិដ្ឋានដោយឆ្លងតាមរយៈការប្រើប្រាស់ វិក័យប័ត្រ ឌីជីថល មិនប្រើ វិក័យប័ត្រក្រដាសទៀតទេ ។